បច្ចុប្បន្នភាពនៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) បាននាំមកនូវដំណោះស្រាយដ៏អស្ចារ្យសម្រាប់អ្នកដែលចង់កែរូបភាពដែលមានគុណភាពទាប (Low Resolution) ឬរូបភាពព្រាលៗ ឱ្យទៅជាគុណភាពខ្ពស់កម្រិត 4K បានយ៉ាងរហ័ស ត្រឹមតែចំណាយពេលមិនដល់មួយនាទីប៉ុណ្ណោះ។

ដូច្នេះវេបសាយទាំង ៣ នេះប្រើប្រាស់ប្រព័ន្ធ AI (បញ្ញាសិប្បនិមិត្ត) ដើម្បីពង្រីកទំហំ និងបង្កើនគុណភាពរូបភាពដោយរក្សាភាពលម្អិត និងបំបាត់ភាពព្រាលលើរូបភាព៖
ជាគេហទំព័រល្បីដែលងាយស្រួលប្រើបំផុត។ អាចកែរូបភាពបានក្នុងរយៈពេលខ្លី។ គុណភាពល្អបង្កើនគុណភាព និងបំបាត់ភាពព្រាល ឬស្នាមអុចៗ។ អាចប្រើបានដោយឥតគិតថ្លៃ សម្រាប់ការប្រើប្រាស់ជាមូលដ្ឋាន។

វេបសាយប្រើបច្ចេកវិទ្យា AI ក្នុងការពង្រីករូបភាព។ ពង្រីកបានច្រើន អាចបង្កើនទំហំរូបភាពបានរហូតដល់ ៨ ដង (8x) ដែលអាចដល់កម្រិត 4K ឬលើសពីនេះ។ កាត់បន្ថយភាព Noise បានច្រើន ជួយកាត់បន្ថយស្នាមរញ៉េរញ៉ៃ នៅលើរូបភាពបានយ៉ាងល្អ។
3. Bigjpg
វេបសាយនេះមានភាពល្បីល្បាញជាពិសេសចំពោះរូបភាពគំនូរឬតុក្កតា (Anime) ប៉ុន្តែក៏អាចប្រើសម្រាប់រូបភាពទូទៅបានដែរ។ ល្អសម្រាប់រូបភាពគំនូរ ធ្វើឲ្យគំនូរមើលទៅរលោង និងច្បាស់។ អាចកំណត់ទំហំបាន អនុញ្ញាតឲ្យអ្នកជ្រើសរើសថាចង់ឲ្យរូបភាពធំប៉ុនណាក៏បាន (ឧ. 2x, 4x) ជាដើម។

គូសបញ្ជាក់ផងដែរថា ល្បឿនវេបសាយទាំងនេះជាទូទៅដំណើរការលឿនកែលឿនមែនទែន ប៉ុន្តែល្បឿនពិតប្រាកដអាស្រ័យលើទំហំដើមរបស់រូបភាព និងល្បឿនអ៊ីនធឺណិតរបស់អ្នក។ ចំពោះការកំណត់ 4K: ការកែទៅកម្រិត 4K (ប្រហែល 3840x2160 ភីកសែល) គឺជាការបង្កើនគុណភាពខ្ពស់ ហើយគេហទំព័រទាំងនេះមានសមត្ថភាពធ្វើបានតាមរយៈការពង្រីកគុណភាព 4x ឬលើសពីនេះ។ អ្នកទាំងអស់គ្នាអាចចូលប្រើបានតាមរយៈការស្វែងរកនៅលើ Google, Safari, Chrome, Browser ជាដើម។
