ការទាញយកវីដេអូដោយសេរី (Free Video Download) គឺមានភាពខុសគ្នារវាងប្រព័ន្ធប្រតិបត្តិការ iOS (iPhone/iPad) និង Android។ ដោយសារតែគោលការណ៍តឹងរឹងរបស់ Apple និង Google ទើបមិនមានកម្មវិធី "Downloader" សុទ្ធសាធអនុញ្ញាតឲ្យទាញយកវីដេអូពី YouTube, Facebook ឬបណ្តាញធំៗផ្សេងទៀតដោយផ្ទាល់នៅក្នុង App Store និង Play Store នោះទេ។

តែយ៉ាងណាយើងក៏មាននូវ App ចំនួនពីរដែលល្បីថាងាយស្រួលប្រើ នោះគឺ Blackhole (ios) និង TubeMate (Android) ។
១./ Blackhole (ios)
របៀបប្រើ Blackhole (ios)
- ចូលទៅ App Store ហើយស្វែងរកកម្មវិធី BlackHole - Video Downloader រួចដំឡើង។
- ចូលទៅកាន់ Facebook, TikTok, ឬវេទិកាផ្សេងទៀត រួចចុច Share ហើយជ្រើសរើស Copy Link។
- បើកកម្មវិធី BlackHole ដែលអ្នកទើបតែដំឡើង។
- ទាញយកដោយស្វ័យប្រវត្តិ: កម្មវិធីនឹងចាប់ Link ដែលអ្នកបានចម្លងដោយស្វ័យប្រវត្តិ រួចចុចលើប៊ូតុងខ្មៅមូលធំនៅកណ្តាលអេក្រង់។

- អនុញ្ញាត (Allow): ពេលខ្លះកម្មវិធីនឹងសុំ "Allow Full Access" ឬ អនុញ្ញាតឱ្យចូលប្រើ Photos/Gallery សូមចុច Allow។
- បន្ទាប់មកវីដេអូនោះនឹងត្រូវទាញយកដោយផ្ទាល់ ហើយរក្សាទុកទៅក្នុង Camera Roll (Photos/Gallery) របស់ iPhone អ្នក។

របៀបប្រើ TubeMate (Android)
- ការដំឡើង: ត្រូវបើក "Unknown Sources" ក្នុង Settings រួចទាញយក និងដំឡើងឯកសារ APK ពីគេហទំព័រផ្លូវការរបស់ TubeMate។
- បើកកម្មវិធី TubeMate រួចប្រើរបារស្វែងរក ដើម្បីរកមើលវីដេអូដែលចង់បាន (ដូចប្រើ YouTube)។
- ចុច Download: នៅពេលវីដេអូចាក់ សូមចុចលើប៊ូតុងព្រួញចុះក្រោមពណ៌ក្រហម (Download Button)។

- ជ្រើសរើស: ជ្រើសរើសគុណភាពវីដេអូ (ឧទាហរណ៍ 720p, 1080p) និងទម្រង់ឯកសារ (MP4 សម្រាប់វីដេអូ ឬ MP3 សម្រាប់សម្លេង)។
- ចុច Download ម្តងទៀត ហើយវានឹងចាប់ផ្តើមទាញយកឯកសារចូលក្នុងទូរស័ព្ទភ្លាមៗ។
- អ្នកអាចរកមើលវីដេអូដែលបានទាញយករួច នៅក្នុងថតឯកសារ TubeMate ឬនៅក្នុង Gallery របស់ទូរស័ព្ទអ្នក។

គូសបញ្ជាក់ផងដែរថា កម្មវិធីទាំងពីរនេះពេញនិយមប្រើរហូតមកដល់បច្ចុប្បន្ននិងមិនមានលោត Ads រញ៉េរញ៉ៃឡើយហើយថែមតាំងមិនចំណាយលុយក្នុងការទាញយកនោះទេជាពិសេសងាយស្រួលប្រើ។
