នាថ្ងៃទី២៧ ខែកក្កដា ឆ្នា២០២៥ ម្ចាស់គណនី Travelwithchris បានបង្ហោះនូវសារបញ្ជាក់ពីជំហរយ៉ាងរឹងមាំក្នុងការគាំទ្រមកកាន់ប្រទេសកម្ពុជា ដោយមានរូបភាពទង់ជាតិកម្ពុជា ភ្ជាប់ជាមួយអក្សរ MY HEART IS WITH CAMBODIA (បេះដូងរបស់ខ្ញុំគឺនៅជាមួយកម្ពុជា)។
លើសពីនេះ កំពូលអ្នកផលិតមាតិកាអំពីការធ្វើដំណើរទេសចរណ៍ជុំវិញពិភពលោករូបនេះ បានសរសេរសារបញ្ជាក់នៅលើ Caption ច្បាស់ៗថា «ប្រទេសកម្ពុជា គឺជាប្រទេសដ៏ស្រស់ស្អាត និងមានប្រជាជនដែលមានភាពអត់ធ្មត់ខ្ពស់! ប្រសិនបើនៅលើពិភពលោកមានប្រទេសដែលដឹងពីរបៀបតតាំងជាមួយនឹងបញ្ហា នោះគឺប្រទេសកម្ពុជា!» «ប្រជាជនខ្មែរគឺជាមនុស្សដែលមានកម្លាំងចិត្តរឹងមាំបំផុតមួយក្នុងលោក ហើយខណៈពេលនេះសម្លឹងមើលមកពួកគេ»។
គួរជម្រាបផងដែរថា Travelwithchris គឺជា Facebook ផេកផ្លូវការរបស់លោក Chris Rodrigues ដែលជាអ្នកផលិតវីដេអូ Vlog និងជា YouTuber ដែលតែងតែចែករំលែកនូវបទពិសោធន៍ទាក់ទងនឹងដំណើរទេសចរណ៍រុករកជុំវិញពិភពលោក។ លោក Chris ក៏ជាទាហានជើងចាស់មួយរូបរបស់សហរដ្ឋអាមេរិក ដែលចាប់ផ្ដើមដំណើររុករកជុំវិញពិភពលោកតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ ដោយលោកបានទៅដល់ជាច្រើនប្រទេស ក្នុងនោះក៏មានប្រទេសកម្ពុជា ដែលជាទឹកដីដែលលោកសរសើរមិនដាច់ពីមាត់ ជាពិសេសគឺចំពោះទឹកចិត្តប្រជាជនខ្មែរ៕