ក្រៅពី Facebook! នេះជាបណ្ដាញសង្គមធំៗ៣ ដែលអាចរុញព័ត៌មានដល់ពិភពលោក
SOKLY - កូនផ្កាឈូក
JULY 25 2025
ឌីជីថល
203 views
1 min read

ក្នុងសម័យឌីជីថលបច្ចុប្បន្ន បណ្ដាញសង្គមបានក្លាយជាកម្លាំងដ៏ខ្លាំងមួយក្នុងការបន្តព័ត៌មាន និងចែករំលែកគំនិតទៅពិភពលោក។ ទោះបីជា Facebook នៅតែជាវេទិកាធំមួយក៏ដោយ ប៉ុន្តែមានបណ្ដាញសង្គមធំៗផ្សេងទៀតផងដែរ ដែលមានឥទ្ធិពលខ្លាំងមិនចាញ់គ្នា ជាក់ស្ដែងដូចជាបណ្ដាញសង្គមទាំង៣ខាងក្រោមនេះ៖

04 Wrd H Am Yx K87jwrz V1h9 Q4 1.fit Lim.v1692539537

ទី១-X (អតីត Twitter) ជាវេទិការបង្ហោះមតិខ្លីៗ ឬព័ត៌មានទាន់ហេតុការណ៍ ដែលត្រូវបានចែកចាយយ៉ាងលឿន សម្បូរអ្នកប្រើខ្លាំងនៅប៉ែកអឺរ៉ុប។ ថ្នាក់ដឹកនាំកំពូលៗ អ្នកនយោបាយ អ្នកសារព័ត៌មាន អ្នកសិល្បៈ ជនមានឥទ្ធិពល និង Influencers ជាច្រើន ប្រើវាដើម្បីផ្ដល់ព័ត៌មានឆាប់រហ័ស និងបង្កើនសម្លេងរបស់ខ្លួនទៅកាន់ទីសាកលលោក។

Getty Images 1227952189 Ef89e5ba81984b63a33c84ce2bf6de78

ទី២-TikTokជាវេទិកាវីដេអូខ្លីដែលពេញនិយមខ្លាំង។ បច្ចុប្បន្ន TikTok គឺជាកន្លែងមួយដែលងាយរុញព័ត៌មានទៅកាន់ពិភពលោកលឿនខ្លាំង ប្រសិនបើអ្នកប្រើប្រាស់ចេះពីរបៀបផលិតវីដេអូ និងប្រើប្រាស់ Hashtag (#) បានត្រឹមត្រូវ ឬប្រធានបទដែលគេកំពុងចាប់អារម្មណ៍។

0x0

ទី៣-Instagram វេទិកានេះមិនមែនសម្រាប់តែបង្ហោះរូបភាពស្អាតៗប៉ុណ្ណោះទេ ប៉ុន្តែវាជា Platform មួយដែលមានអ្នកប្រើប្រាស់ទូទាំងពិភពលោក។ គេអាចប្រើ Hashtag និង Reels ដើម្បីឱ្យមាតិកា ឬព័ត៌មានដែលគេបង្ហោះ បានឃើញដល់សាធារណៈជន ជាតិនិងអន្តរជាតិ កាន់តែច្រើន។

គួរជាម្រាបផងដែរថា ប្រសិនបើចង់ឱ្យមាតិកា ឬព័ត៌មាន ដែលបង្ហោះចេញទៅ បានដឹងនិងចែករំលែកដោយមនុស្សជុំវិញពិភពលោក គេអាចប្រើប្រាស់ភាសាអង់គ្លេស មិនថាការសរសេរ ឬការនិយាយឡើយ ដើម្បីឱ្យទស្សនិកជន ងាយស្ដាប់យល់ពីអ្វីដែលគេចង់ចែករំលែក៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia