សម្រាប់ប្រិយមិត្តដែលជាអ្នកគាំទ្ររថយន្តម៉ាក Toyota ក៏ដូចជាលោកអ្នកដែលកំពុងស្វែងរករថយន្តថ្មីខ្លាញ់គោ ដែលមានគុណភាពខ្ពស់ស្តង់ដារប្រទេសជប៉ុន ក្នុងកញ្ចប់ថវិកាក្រោម ២០,០០០ ដុល្លារ។ ពេលនេះ ក្រុមហ៊ុន Toyota Cambodia មានដំណឹងដ៏រីករាយ ដោយបានប្រកាសលក់ជូននូវរថយន្ត Toyota Wigo ស៊េរីឆ្នាំ ២០២៦ ក្នុងតម្លៃពិសេសបំផុតនៅក្នុងទីផ្សារប្រទេសកម្ពុជា។

តាមការឱ្យដឹងពីក្រុមហ៊ុន Toyota Cambodia រថយន្ត Toyota Wigo ស៊េរីឆ្នាំ ២០២៦ ឥឡូវនេះមានការបញ្ចុះតម្លៃយ៉ាងពិសេស ពីតម្លៃពេញ ១៩,៩០០ដុល្លារ សល់ត្រឹមតែ១៥,៩០០ តែប៉ុណ្ណោះ។
បើនិយាយពីចំណុចពិសេសរបស់ Toyota Wigo វិញមានដូចជា៖
- ងាយស្រួលបើកបរ វ៉ាជែង និងងាយរកកន្លែងចតក្នុងក្រុង (ស័ក្តិសមសម្រាប់អ្នកទើបចេះបើកបរ)
- មុខមាត់ថ្មី កាច ស្អាត និងមានចង្កៀងមុខជាប្រភេទ LED ភ្លឺច្បាស់ល្អ
- ប្រើម៉ាស៊ីន 1.2L ជាមួយប្រអប់លេខ CVT បើកបររលូន ជាន់ស្ទុះទាន់ចិត្ត និងស៊ីសាំងតិច
- មានអេក្រង់កម្សាន្តធំ ដែលអាចភ្ជាប់ Apple CarPlay និង Android Auto បានយ៉ាងងាយស្រួល
- មានពោងសុវត្ថិភាព, ប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធជំនួយពេលឡើងទួល (HSA)
- បំពាក់ដោយម៉ាស៊ីនជំនាន់ថ្មី (ប្រភេទ ៣ ម៉ាស៊ីន/ស៊ីឡាំង)។
- មានកម្រិតស៊ីសាំងទាបបំផុត ដោយប្រើប្រាស់អស់ត្រឹមតែ ៥ ទៅ ៦ លីត្រ ប៉ុណ្ណោះ ក្នុងចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រ
- ជាឡានថ្មីខ្លាញ់គោដែលមានតម្លៃ $១៥,៩០០ និងមានការធានាត្រឹមត្រូវពីក្រុមហ៊ុន Toyota Cambodia។

ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់កក់ ឬជាវរថយន្ត Toyota Wigo មួយម៉ូឌែលនេះ សម្រាប់ព័ត៌មានលម្អិត ឬការអាប់ឌេតថ្មីៗពីរថយន្ត និងសេវាកម្ម អាចទាក់ទងតាមរយៈ៖ Facebook Page: Toyota Cambodia ឬទូរស័ព្ទលេខ 017 222 451 ។ រាល់ការជាវរថយន្តថ្មីពីហាង Toyota Cambodia លោកអ្នកនឹងទទួលបាននូវការធានាពិតប្រាកដ ទំនុកចិត្តខ្ពស់ រួមជាមួយសេវាកម្មថែទាំដ៏ល្អឥតខ្ចោះ និងអត្ថប្រយោជន៍ដ៏សម្បូរបែបពីក្រុមហ៊ុន ដើម្បីផ្ដល់នូវសុវត្ថិភាព និងភាពកក់ក្ដៅរាល់ការបើកបរ។

