ចុះចាញ់ ឬយ៉ាងណា! ក្រុមហ៊ុន TikTok ព្រមប្រគល់សិទ្ធិឱ្យអាមេរិកកាន់កាប់ ខណៈនេះជាកិច្ចព្រមព្រៀង
Khunna - ឃុនណា
DECEMBER 19 2025
ឌីជីថល
9 views
1 min read

យោងតាមការចុះផ្សាយនៅលើគេហទំព័រ TechCrunch បានប្រាប់ឲ្យដឹងថា TikTok បានសម្រេចព្រមព្រៀងផ្ទេរការគ្រប់គ្រងអាជីវកម្មភាគច្រើននៅសហរដ្ឋអាមេរិក ទៅឱ្យក្រុមវិនិយោគិនអាមេរិក ដើម្បីបញ្ចប់ជម្លោះផ្លូវច្បាប់ដ៏រ៉ាំរ៉ៃជាមួយរដ្ឋាភិបាលសហព័ន្ធ។ ក្រុមហ៊ុនថ្មីដែលត្រូវបានបង្កើតឡើងមានឈ្មោះថា “TikTok USDS Joint Venture LLC” ដែលនឹងត្រូវគ្រប់គ្រងលើការងារសំខាន់ៗដូចជា សន្តិសុខទិន្នន័យ និងក្បួនដោះស្រាយ (Algorithm)

Getty Images 2193244774

ចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀង៖

  • រចនាសម្ព័ន្ធម្ចាស់ភាគហ៊ុនថ្មី៖
  • ក្រុមវិនិយោគិន (Oracle, Silverlake, និង MGX): កាន់កាប់ភាគហ៊ុន 45%
  • ក្រុមហ៊ុន ByteDance (ក្រុមហ៊ុនមេ): រក្សាទុកភាគហ៊ុនជិត 20%
  • តួនាទីរបស់ក្រុមហ៊ុន Oracle: នឹងក្លាយជា «ដៃគូសន្តិសុខដែលគួរឱ្យទុកចិត្ត» ដោយទទួលបន្ទុកសវនកម្ម និងធានាថា TikTok អនុវត្តតាមបទដ្ឋានសន្តិសុខជាតិរបស់អាមេរិក។
  • ការគ្រប់គ្រង៖ អង្គភាពថ្មីនេះនឹងមើលការខុសត្រូវលើ ការការពារទិន្នន័យ, សន្តិសុខក្បួនដោះស្រាយ (Algorithm), ការត្រួតពិនិត្យខ្លឹមសារ (Content Moderation) និងការធានាផ្នែកសូហ្វវែរ។
  • កាលបរិច្ឆេទបញ្ចប់កិច្ចព្រមព្រៀង៖ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៦។

L95820250630083248

ការសម្រេចចិត្តនេះធ្វើឡើងតាមបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីខែកញ្ញា ដែលតម្រូវឱ្យ ByteDance លក់អាជីវកម្ម TikTok នៅអាមេរិកចេញពីការគ្រប់គ្រងរបស់ក្រុមហ៊ុនចិន ដោយសារកង្វល់ផ្នែក «សន្តិសុខជាតិ»។ កន្លងមក ByteDance តែងតែរក្សាការសម្ងាត់ ប៉ុន្តែពេលនេះបានយល់ព្រមអនុវត្តតាមច្បាប់អាមេរិកដើម្បីឱ្យកម្មវិធីនេះអាចបន្តដំណើរការបានសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសនេះ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia