ចូលប្រើសេរី! ឃ្លាំងសៀវភៅរាប់លានក្បាលមានក្នុងវេបសាយ ៣ នេះ ល្បីទូទាំងពិភពលោក
Khunna - ឃុនណា
NOVEMBER 26 2025
គន្លឹះល្អៗ
1.5 K views
1 min read

ការអានសៀវភៅជាភាសាអង់គ្លេសមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាផ្តល់នូវអត្ថប្រយោជន៍ដ៏ទូលំទូលាយដល់អ្នកអាន ទាំងការបង្កើនជំនាញភាសា និងចំណេះដឹងទូទៅ។ តាមរយៈការអាន អ្នកនឹង បង្កើនវាក្យសព្ទ និងពង្រឹងការយល់ដឹងពីវេយ្យាករណ៍ ដោយស្វ័យប្រវត្តិ ព្រមទាំងជួយឱ្យអ្នក អភិវឌ្ឍសមត្ថភាពសរសេរឱ្យកាន់តែល្អប្រសើរ។ លើសពីនេះ ភាសាអង់គ្លេសគឺជាភាសាឈានមុខគេក្នុងការបោះពុម្ពផ្សាយព័ត៌មាន និងការស្រាវជ្រាវផ្នែក បច្ចេកវិទ្យា និងជំនួញ ដូច្នេះការអានសៀវភៅភាសាអង់គ្លេសអនុញ្ញាតឱ្យអ្នកទទួលយក ចំណេះដឹងថ្មីៗ និងចុងក្រោយបំផុត ទូទាំងពិភពលោក។

Post Lifestyle so Many Ways to Read Your Books Thumb

បណ្ណាល័យឌីជីថលល្បីៗជាច្រើនដែលផ្តល់សៀវភៅរាប់លានក្បាល អានដោយឥតគិតថ្លៃ។ ចាបខៀវសូមណែនាំវេបសាយធំៗចំនួន ៣​ ដូចខាងក្រោម៖

.Project Gutenberg: គេហទំព័រនេះមានការប្រមូលផ្ដុំសៀវភៅជាង ៦០,០០០ ក្បាលជាសាធារណៈ ដោយផ្តោតជាពិសេសទៅលើស្នាដៃបុរាណដែលអស់កម្មសិទ្ធិបញ្ញា។ អ្នកអាចស្វែងរកសៀវភៅតាមចំណងជើង អ្នកនិពន្ធ ឬប្រធានបទ ហើយអានពួកវាជាទ្រង់ទ្រាយ PDF, EPUB, Kindle និងមានទម្រង់ជាអូឌីយ៉ូផងដែរ។

Project Gutenberg (1)

២. LibriVox (librivox.org)

  • បើអ្នកចូលចិត្ត សៀវភៅសំឡេង (Audiobooks) នេះគឺជាកន្លែងដ៏ល្អបំផុត ក្រុមអ្នកស្ម័គ្រចិត្តជាច្រើនបានថតសំឡេងសៀវភៅបុរាណដែលអស់សុពលភាពរក្សាសិទ្ធិបញ្ញា ហើយបង្ហោះជូនស្តាប់ដោយឥតគិតថ្លៃ។
  • ផ្តោតលើស្នាដៃអក្សរសិល្ប៍បុរាណល្បីៗជាច្រើន។
  • ស្តាប់ដោយផ្ទាល់នៅលើវេបសាយ ឬទាញយកឯកសារ MP3 ឥតគិតថ្លៃ ១០០%។

Capture1

៣. ManyBooks (manybooks.net)

  • មានសៀវភៅឌីជីថលឥតគិតថ្លៃច្រើនជាង ៥០,០០០ ក្បាល។ វេបសាយនេះមានភាពងាយស្រួលក្នុងការស្វែងរកសៀវភៅតាមប្រភេទ (Genre) ផ្សេងៗគ្នា។
  • ទាំងសៀវភៅប្រលោមលោកបុរាណ (Classic Fiction) និងសៀវភៅថ្មីៗមួយចំនួនដែលអ្នកនិពន្ធផ្តល់ជូនដោយឥតគិតថ្លៃ។
  • ទាញយកបានក្នុងទម្រង់ជាច្រើនដូចជា EPUB, Kindle, និង PDF

Manybooks 3737518f16c343a8a71e0a77574d98be

សង្ឃឹមថាអ្នកអាចរកសៀវភៅដែលអ្នកចូលចិត្តអាននៅតាមវេបសាយទាំង៣ខាងលើនេះ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia