ចាយពេលមិនដល់១០វិនាទី! វេបសាយ ៣ នេះអាចបំលែងអក្សរចេញពីរូបភាពបានលឿនបំផុត
Khunna - ឃុនណា
AUGUST 17 2025
ឌីជីថល
131 views
2 mins read

ដើម្បីសន្សំពេលវេលា និងធ្វើការងារបានលឿន វេបសាយបំប្លែងអក្សរពីក្នុងរូបភាពទាំង ៣ នេះអាចជួយអ្នកបាន។ វាមានដំណើរការងាយស្រួល និងលឿនរហ័ស។ 

How to Convert Jpg to Word

ខាងក្រោមនេះជាវេបសាយទាំង៣៖

១. Google Docs

  • របៀបប្រើ៖ គ្រាន់តែ Upload រូបភាពចូលក្នុង Google Drive រួចចុច Right Click លើរូបភាពនោះ។ បន្ទាប់មក ជ្រើសរើស Open with > Google DocsGoogle Docs នឹងបំប្លែងអក្សរចេញពីក្នុងរូបភាពនោះភ្លាមៗ។
  • ចំណុចពិសេស៖ ដំណើរការលឿន មិនបាច់ដំឡើងកម្មវិធី ហើយអាចប្រើបានដោយគ្រាន់តែមានគណនី Google

1693712101604

២. OnlineOCR.net

  • របៀបប្រើ៖ ចូលទៅកាន់វេបសាយ OnlineOCR.net រួចចុច Select file ដើម្បីផ្ទុករូបភាពរបស់អ្នក។ បន្ទាប់មក ជ្រើសរើសភាសា និងទ្រង់ទ្រាយដែលអ្នកចង់បាន (ឧទាហរណ៍ Word, Excel, Plain Text) ហើយចុចប៊ូតុង Convert
  • ចំណុចពិសេស៖ គាំទ្រភាសាបានច្រើនប្រភេទ និងអាចបំប្លែងជាឯកសារផ្សេងៗបាន។

B Img1

៣. OCR.space

  • របៀបប្រើ៖ ចូលទៅកាន់វេបសាយ OCR.space។ អ្នកអាចផ្ទុករូបភាពពីកុំព្យូទ័រដោយចុច Upload ឬបិទភ្ជាប់ Link រូបភាព។ ជ្រើសរើសភាសា ហើយចុច Get OCR
  • ចំណុចពិសេស៖ មានល្បឿនលឿន និងអាចបំប្លែងអក្សរពីក្នុងរូបភាពជាប្រភេទ PDF បាន។

Screenshot1

គូសបញ្ជាក់ផងដែរថា វេបសាយទាំងនេះនឹងជួយឱ្យអ្នកចំណេញពេលវេលាបានច្រើន ក្នុងការទាញយកអក្សរចេញពីរូបភាព និងអាចប្រើបានដោយឥតគិតថ្លៃ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia