ជាទូទៅពាក្យថា "មាតិកាលើយូធូបដែលអាចរកលុយបាន" គឺសំដៅលើវីដេអូ ឬ Channel ទាំងមូលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងប្រើប្រាស់វិធីសាស្ត្រផ្សេងៗដើម្បី បំប្លែងការទស្សនា (Views) ទៅជាចំណូល។ និយាយឲ្យងាយយល់៖ អ្នកត្រូវមានអ្នកតាមដាន (Sub) ១,០០០ នាក់ បូកនឹងការទស្សនារយៈពេលយូរ ឬ Views ៤,000 ម៉ោងមើល (ក្នុង ១២ ខែចុងក្រោយ) ឬ ១០ លាន Shorts Views (ក្នុង ៩០ ថ្ងៃចុងក្រោយ) ហើយមាតិការបស់អ្នកត្រូវតែ ត្រឹមត្រូវតាមច្បាប់របស់ YouTube។
- មាតិកាធម្មជាតិ៖ បោះជុំរុំ, ដំណើរកម្សាន្ត, ស្ទូចត្រីតាមទន្លេរ, ជីកឬចាប់សត្វល្អិត, ដាំដុះឬប្រមូលផលដំណាំជាដើម។
- មាតិកាចំណូល៖ ដោយសារមនុស្សចូលចិត្តរកចំណូលដូចេ្នះហើយអ្នកអាចប្រាប់ពីគន្លឹះក្នុងការរកចំណូលដោយប្រើភាសាអង់គ្លេស ឧទាហរណ៍និយាយពីចំណូលយូធូប គ្រីបតូ ចំណូលពីហ្វេសប៊ុក ពីតេឡេក្រាម ពីតិកតុកជាដើម។
- មាតិកាបច្ចេកទេស៖ ការជួសជុលឧបរករណ៍, របៀបប្រើគ្រឿងអេឡិចត្រូនិច, ធ្វើការពិសោធន៍វត្ថុនានាដែលមានសារជាតិព៌ណ, Carshow ជាដើម។
- មាតិការៀបចំ៖ សាងសងផ្ទះឬកន្លែងជ្រក, ការតុបតែងបន្ទប់, គំនូរលើ Digital, How to…។
គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកចង់ធ្វើវីដេអូដើម្បីអាចទាញ View ច្រើនចំណូលខ្ពស់សូមធ្វើវីដេអូសម្រាប់បរទេសមើលមានន័យថាវីដេអូ Original បែបពិភពលោក (ជាពិសេស USA, Canada, Australia, France) ដែលអាចទស្សានាបានដូចជា៖ វីដេអូមិនបញ្ជេញសម្លេង, មិនប្រើភាសានិយាយ ឬភាសាជាតិ (ដោយសារបរទេសមិនយល់), មិនធ្វើលើសពី១០នាទី, ថតច្បាស់ល្អ គ្មានសម្លេងរំខាន និងមិនកាត់តរញេរញ៉ៃជាដើម។ និងហាមដាច់ខាតយកវីដេអូអ្នកមកផុស ចៀសវាងជាប់ Copyright ឬការបិទអាខោន YouTube ពីក្រុមហ៊ុនផ្ទាល់។