2026 Kia EV9 GT គឺជារថយន្តប្រភេទ SUV អគ្គិសនីដែលមានកម្លាំង 501-HP និងល្បឿនកាន់តែលឿនជាងមុន
Lee Then
NOVEMBER 22 2024
យានយន្ត
9 views
3 mins read

 

Kia EV9 EV ឆ្នាំ 2026 ដែលជា​ឆ្នាំ​ទី 3 នៃការផលិត មិនបានផ្លាស់ប្តូរច្រើនពីទ្រង់ទ្រាយ SUV ដែលមានកៅអីបីជួរទេ ដោយសារការរចនាសម័យទំនើប ភាពងាយស្រួល និងប្រកបដោយប្រយោជន៍ក្នុងការប្រើប្រាស់តាមបែបគ្រួសារ រួមទាំងអាចបើកបរទៅបានរហូតដល់ 304 ម៉ាយ ដែលធ្វើឲ្យវាក្លាយជាជម្រើសគួរឲ្យចាប់អារម្មណ៍ក្នុងតម្លៃប្រកួតប្រជែងនៅក្នុងផ្នែក SUV អគ្គិសនីចំណុះមធ្យម។ វាអាចជ្រើសរើសប្រព័ន្ធបើកបរទាំង (AWD) និង (RWD) ហើយមានសមត្ថភាពអូសទម្ងន់បានរហូតដល់ 5,000 ផោន។ វាត្រូវបានបំពាក់ជាមួយល្បឿនសាកថ្ម DC រហូតដល់ 230 kW។ សម្រាប់ឆ្នាំ 2026 គ្រប់ម៉ូដែល EV9 នឹងត្រូវបានបំពាក់ស្តង់ដារសាកថ្ម NACS (North American Charging Standard) ហើយមានឧបករណ៍សាកថ្មស្ទាយចាស់ (CCS) ដើម្បីឲ្យអ្នកទិញអាចប្រើជម្រើសដែលពេញចិត្ត។

2026 Kia Ev9 Pr 119 673f7953618e2.jpg

ក្រៅពីការប្រើឆ្នាំងសាក NACS ម៉ូដែល EV9 មិនមានការផ្លាស់ប្តូរច្រើនសម្រាប់ឆ្នាំ 2026 នោះទេ។ តែមានដំណឹងថ្មី ដូចជា EV9 GT ដែលជាម៉ូដែលល្បឿនលឿនថ្មីជាងម៉ូដែលធម្មតា។ វាមានម៉ូទ័រពីរ ប្រព័ន្ធគ្រឿងក្រោម (adaptive suspension) និងរចនាប្លែកៗដែលធ្វើឲ្យវាក្លាយជារថយន្ត SUV អគ្គិសនីដែលមានល្បឿនលឿនដែលមានកៅអីបីជួរដំបូងក្នុងជម្រើស EV9។ EV9 Light មានម៉ូទ័ក្រោយដែលមានកម្លាំង 215 សេះ។ Light Long Range មានថ្មធំជាងតែសមត្ថភាពថយចុះដែលមានកម្លាំង 201 សេះ។ សម្រាប់ AWD វាមានម៉ូទ័រពីរ (dual-motor) ដែលផ្តល់កម្លាំងសរុប 379 សេះ។
EV9 GT មានមានកម្លាំង 501 សេះ និងប្រព័ន្ធ electronic limited-slip differential ការសាកល្បងម៉ូដែល GT បង្ហាញថា ល្បឿន 0-60 mph
EV9 GT 2025 ប្រើពេល 4.3 វិនាទី ដោយតាមការធ្វើតេស្តវាអាចធ្លាក់ចូលក្នុងចន្លោះ 3 វិនាទី។

 2026 Kia Ev9 Pr 116 673f795343169.jpg

Light មានថ្ម 76.1-kWh ដែលអាចរត់បាន 230 ម៉ាយ Light Long Range និង e-AWD មានថ្ម 99.8-kWh ដែលអាចបើកបាន 304 ម៉ាយ សម្រាប់ GT ធ្វើការសាកថ្មរហ័ស 13 នាទីអាចបន្ថែមរហូតដល់ 100 ម៉ាយ។

2026 Ev9 Gt Interior 673e576cb74c6.jpg

តម្លៃ Kia EV9 EV 2026 គ្រោងចាប់ផ្តើមប្រមាណ $57,000 ដល់ $80,000 ដោយផ្អែកលើជម្រើសផ្សេងៗ។
ជាមធ្យម យើងណែនាំ ជម្រើស Wind ដោយវាមានប្រព័ន្ធបើកបរបែប AWD ជាមួយកម្លាំង 379 សេះ។ វាក៏មានអ្វីដែលគួរឲ្យចាប់អារម្មណ៍ដូចជា កៅអីជួរទីពីរ មានកៅអីដែលមានសីតុណ្ហភាពកម្តៅល្អ (heat pump) កៅអី និងចង្កូតក្តៅជាស្តង់ដារ។ ប្រសិនបើអ្នកចង់បានល្បឿនរួមជាមួយប្រសិទ្ធភាព GT គឺជាជម្រើសល្អបំផុត។

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia