ឃើញតែគេល្បីទូរស័ព្ទ Tesla របស់ Elon Musk ឥឡូវទៅមើលពីកម្លាំងរបស់វា ខុសពីទូរស័ព្ទដ៏៏ទៃកម្រិតណា
Makara Rin
OCTOBER 17 2022
អេឡិចត្រូនិក
398 views
2 mins read

ថ្មីៗនេះ ឃើញគេល្បីរឿងទូរស័ព្ទរបស់ក្រុមហ៊ុន Tesla ដែលកាន់កាប់ដោយលោក Elon Musk ដោយបានបង្ហាញពីរូបរាងទាក់ទាញ ហើយគេរំពឹងថា​វាគឺជាទូរស័ព្ទមួយដែលអាចចូលមកផ្តួលស្មាតហ្វូនល្បីៗនាពេលបច្ចុប្បន្នផងដែរ។​ ហើយបើយោងតាមដំណឹងបែកធ្លាយដែលចេញផ្សាយដោយ mashable បានឱ្យដឹងថា ស្មាតហ្វូននោះមានឈ្មោះថា​ Tesla Pi Phone ។

ប្រភពដដែលបានឱ្យដឹងថា​ Tesla Pi Phone នេះអាចនឹងទំហំទាំងមូល​ 156.8 x 72.1អិញ កម្រាស់ 7.6 អិញ និមានទម្ងន់ប្រហែល 202ក្រាម។ លើសពីនេះទៅទៀតគេអាចនឹងបំពាក់មកជាមួយនឹងអេក្រង់ប្រភេទ​ OLED ទំហំ​ 6.7អិញ អាចបង្ហាញបានដល់កម្រិត FullHD+ (1287 x 2778pixels) រួមជាមួយនឹង Refresh Rate 120Hz និងអាចជះពន្លឺចេញមកក្រៅបានខ្ពស់រហូតដល់ 1600nits ថែមទៀតផង។

Tesla phonef

យ៉ាងណាមិញចំពោះកម្លាំងម៉ាស៊ីនវិញ Tesla Pi Phone មួយនេះគេរំពឹងថាវាអាចនឹងមាន RAM 8GB និង Storage 512GB ផងដែរ។​ មិនតែប៉ុណ្ណោះសម្រាប់កាមេរ៉ា គេអាចនឹងបំពាក់មកជាមួយនឹងលែនទំហំ 50MP ចំនួន3គ្រាប់តែម្តង​ រីឯកាមេរ៉ាមុខវិញមានទំហំ 40MP ។ ហើយទៅលើថ្មវិញក៏មិនអន់ដែរ​ ដោយវាអាចនឹងមានទំហំ 5000mAh។

ដូច្នេះបើតាម Spec របស់​ Tesla Pi Phone ដែលបានបែកធ្លាយខាងលើគឺហាក់បីដូចជាមិនសូវជាខ្លាំងប៉ុន្មាននោះទេបើប្រៀបធៀបជាមួយនឹងទូរស័ព្ទកម្រិតកណ្តាលមួយចំនួននាពេលបច្ចុប្បន្ន។ ហើយម្យ៉ាងទៀតនេះគ្រាន់តែជាដំណឹងបែកធ្លាយតែប៉ុណ្ណោះ ចំពោះក្រុមហ៊ុន Tesla ផ្ទាល់ក៏មិនទាន់បានធ្វើការ​បញ្ចេញព័ត៌នេះជាផ្លូវការដែរ។

ចំពោះអ្នកទាំងអស់គ្នាវិញយល់យ៉ាងណាដែរ ទៅលើ Tesla Pi Phone មួយនេះ? គិតថាពេលដែលវាចេញមកអាចនឹងផ្តួនស្មាតហ្វូនល្បីៗមួយចំនួនបានដែរទេ? ៕

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia