ការប្រើប្រាស់ថាមពលថ្មរបស់ Telegram ភាគច្រើនគឺបណ្ដាលមកពីចលនានៅក្នុងកម្មវិធី និងការទាញយកមេឌៀ (រូបភាព ឬវីដេអូ ការប្រើមុខងារ Animation) ដោយស្វ័យប្រវត្តិ។ ដូច្នេះអ្នកគួរតែពិនិត្យឡើងវិញនូវមុខងារដែលមិនសំខាន់គួរតែបិទវាចោលតែម្តងចៀសវាងស៊ីថ្មខ្លាំង និងចុះខ្សោយសុខភាពថ្ម។
១./ បើកមុខងារសន្សំសំចៃថាមពល (Power Saving Mode)៖ ចូលទៅ Settings (ការកំណត់) ក្នុងកម្មវិធី Telegram បន្ទាប់មកចុចលើ Power Saving (សន្សំសំចៃថាមពល)។
- កំណត់ការដំណើរការដោយស្វ័យប្រវត្តិ៖ កំណត់ ភាគរយថ្ម ដែលអ្នកចង់ឱ្យមុខងារសន្សំសំចៃថាមពលនេះ ដំណើរការដោយស្វ័យប្រវត្តិ (ឧទាហរណ៍៖ ពេលថ្មនៅសល់ក្រោម 30%)។
- បិទចលនាដែលមិនចាំបាច់៖ បិទ (Disable) ចលនា និងប្រសិទ្ធភាព (Effects) ទាំងអស់នៅផ្នែកខាងក្រោម ដែលស៊ីថាមពលថ្មច្រើន ដូចជា៖ Autoplay Videos/GIFs (ចាក់វីដេអូ/GIF ដោយស្វ័យប្រវត្តិ) Stickers and Emoji Animations (ចលនារបស់ Stickers និង Emoji) Interface Animations ។
២./ បិទការទាញយកមេឌៀដោយស្វ័យប្រវត្តិ (Automatic Media Download)៖ ចូលទៅ Settings (ការកំណត់) ក្នុង Telegram។ ចុចលើ Data and Storage (ទិន្នន័យ និងទំហំផ្ទុក)។ នៅក្រោមផ្នែក Automatic Media Download (ទាញយកមេឌៀដោយស្វ័យប្រវត្តិ)។
- When using mobile data (នៅពេលប្រើ Data ទូរស័ព្ទ): ចុចបិទទាំងអស់ ដើម្បីបញ្ឈប់ការទាញយករូបភាព ឬវីដេអូ នៅពេលអ្នកប្រើប្រាស់ Data របស់ទូរស័ព្ទ។
- When connected to Wi-Fi (នៅពេលភ្ជាប់ Wi-Fi): ចុចបិទវីដេអូ និង Files (ឯកសារ) ព្រោះវត្ថុទាំងនេះជាធម្មតាស៊ីទំហំធំ។
៣./ សម្អាត Cache ជាប្រចាំ៖ ការលុប Cache ចាស់ៗជួយឱ្យកម្មវិធីដំណើរការស្រាលជាងមុន ដែលអាចកាត់បន្ថយការប្រើប្រាស់ CPU (និងថ្ម)។
- ចូលទៅ Settings (ការកំណត់) ក្នុង Telegram។
- ចុចលើ Data and Storage (ទិន្នន័យ និងទំហំផ្ទុក)។
- ចុចលើ Storage Usage (ការប្រើប្រាស់ទំហំផ្ទុក) រួចចុច Clear Telegram Cache (សម្អាត Cache Telegram)។
គូសបញ្ជាក់ផងដែរថា ប្រសិនបើមានមុខងារណាមិនចាំបាច់បើក ឬប្រើនោះទេគួរតែបិទចោលតែម្តងទៅ ហើយកុំបន្តបើកមុខងារ Auto Download ចោលឲ្យសោះព្រោះវាមិនត្រឹមតែធ្វើឲ្យចុះថ្មទេ ថែមទាំងធ្វើឲ្យទូរស័ព្ទអ្នកទាំងអស់គ្នាឆាប់ពេញ Storage និងឆាប់គាំងផងដែរ។