ឆែកមើលឬនៅ! Telegram បានអាប់ឌេតមុខងារថ្មីទាំង ៥នេះ ខុសប្លែកពីមុន ជាពិសេសសម្រាប់អ្នកប្រើ ios
Khunna - ឃុនណា
OCTOBER 13 2025
ឌីជីថល
11 views
1 min read

ថ្មីៗនេះ Telegram ទើបតែបានបញ្ចេញមុខងារធំៗមួយចំនួនក្នុងឆ្នាំ ២០២៥ ជាពិសេសក៏បានបានធ្វើបច្ចុប្បន្នភាពធំៗជាច្រើនក្នុងឆ្នាំនេះ គឺផ្តោតលើការរកលុយ (Monetization) និងមុខងារទាក់ទងនឹង Blockchain/NFT ផងដែរ។

Jpg (3)

ដូច្នេះមកដឹងពីមុខងារដែល Telegram ទើបតែបង្កើតថ្មី៖

  • Comments និង Reactions ក្នុង Group Calls: អ្នកអាចផ្ញើសារ (Comments) និងប្រតិកម្ម (Reactions) ដោយផ្ទាល់នៅក្នុងការហៅជាក្រុម (Group Calls) និង Video Chats
  • Notes សម្រាប់ Contacts: អនុញ្ញាតឲ្យអ្នកបន្ថែម Notes ឬការរំលឹកផ្សេងៗលើ Contacts របស់អ្នក។
  • Suggested Birthdays: មុខងារស្នើឲ្យបន្ថែមថ្ងៃខែឆ្នាំកំណើតរបស់មិត្តភក្តិ។
  • Threads & Streaming សម្រាប់ AI Bots (មានន័យថា Bots អាចធ្វើការបានច្រើន និងទំនើបជាងមុន)។
  • Liquid Glass Interface សម្រាប់អ្នកប្រើប្រាស់ iOS (iPhone/iPad) 

Telgeram October 2025 Live Comments Contact Notes AI Bot Upgrades 1024x682

ដោយសារតែការ Update ធំៗទើបតែចេញផ្សាយដូច្នេះក្នុងរយៈពេល ១ ខែក្រោយនេះមុខងារថ្មីធំៗផ្សេងទៀត មិនទាន់មានការប្រកាសផ្លូវការ ថាត្រូវចេញនៅថ្ងៃណាពិតប្រាកដនោះទេតែ Telegram តែងតែមានការ Update ទៀងទាត់ ប៉ុន្តែគេមិនបញ្ចេញកាលវិភាគនៃការ Update ទុកជាមុន ភាគច្រើនគឺយើងទុកចោលរួចបើក​ Auto Update វានឹងបង្ហាញតាមពេលកំណត់ជាក់ស្តែងនៅលើកម្មវិធី។

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia