ស្ថាបនិក Tech-Zone៖ ច្នៃលុយ១ពាន់$ ទៅជាហាងលក់គ្រឿងអេឡិចត្រូនិច៩សាខា ត្រឹមរយៈពេល៧ឆ្នាំ
Makara Rin
JULY 10 2022
អាជីវកម្ម 4.0
1.2 K views
2 mins read

បើនិយាយទៅដល់ហាងលក់គ្រឿងអេឡិចត្រូនិចធំៗនៅកម្ពុជាគឺមានសូវជាច្រើនប៉ុន្មានទេ ហើយសម្រាប់អ្នកដែលចូលចិត្តក្នុងវិស័យនេះគឺប្រាកដជាស្គាល់មកហើយនូវហាងមួយដែលមានឈ្មោះថា​ Tech Zone ដោយបច្ចុប្បន្ននេះមានគ្រឿងអេឡិចត្រូនិចរាប់រយមុខដែលសុទ្ធសឹងតែជាផលិតពេញនិយមសម្រាប់អ្នកប្រើប្រាស់។

ជាក់ស្តែងបើតាមបទសម្ភាសន៍រវាងក្រុមការងារចាបខៀវ​ Technology Cambodia ជាមួយនឹងលោក Chou Chenda ដែលជាអគ្គនាយក ក្រុមហ៊ុន Tech Zone នឹងជាម្ចាស់ហាង Mi Home ជាច្រើនសាខាទៀតបានរៀបរាប់ថា ចំពោះ Tech Zone គឺត្រូវបានបង្កើតឡើងតាំងពីឆ្នាំ2015 មកម្លេះ ដែលដំបូងឡើយវាគ្រាន់តែជាហាងតូចមួយប៉ុណ្នោះ លើសពីនេះទៅទៀតហាងមួយនេះ កាលពីចាប់ផ្តើមដំបូងគឺលោកបាន​សុំកន្លែងមិត្តភ័ក្តិដើម្បីដាក់ទំនិញលក់។

May be an image of indoor and text that says "ACCESSORIES VIDEO =T 1 mi 1 MI 11 ULTRA TECH-ZONE"

យ៉ាងណាមិញលោក Chou Chenda គឺជាអតីតនិស្សិតផ្នែក Rural Engineering ប៉ុន្តែដោយសារតែការស្រលាញ់​និងចូលចិត្តផ្នែកបច្ចេកវិទ្យាលោកក៏សម្រេចចិត្តសុំកន្លែងមិត្តភ័ក្កិដើម្បីបើកហាងលក់គ្រឿងអេឡិចត្រូនិចតូចមួយ ដោយពេលនោះលោកបាននាំចូលទំនិញតែបីមុខប៉ុណ្ណោះគឺ Power Bank, Speaker, និង កាស មួយចំនួនទទៀតដើម្បីដាក់លក់នៅលើទីផ្សា។

លោកបានបន្ថែមថាចំពោះហាង Tech Zone គឺចាប់ផ្តើមឡើងជាមួយនឹងទុន 1000ដុល្លារ ដែលពេលនោះដោយសារហាងនៅតូចផង លោកបានដើរតួជាបុគ្គលិកផង អ្នកកាន់ស្តុកផង អ្នកដឹកផងពោលគឺមួយចប់ ហើយមកទល់ពេលបច្ចុប្បន្ននេះ ចំពោះហាង Tech Zone ផ្ទាល់ គឺមានចំនួន 3សាខា​និងមានទំនិញជាង 200មុខ។

May be an image of 1 person, furniture and indoor

សម្រាប់ហាង Mi Authorized Store គឺមានរហូតដល់ 6 សាខាបន្ថែមទៀត ដោយហាងនេះគឺខាងក្រុមហ៊ុន Xiaomi បានសហការជាមួយនឹងលោកផ្ទាល់ដើម្បីដាក់លក់ទំនិញរបស់ Xiaomi រាប់រយមុខទៀតនៅក្នុងប្រទេសកម្ពុជា។

ចុងក្រោយលោកក៏បាន​បញ្ជាក់ផងដែរថា ដើម្បីរកស៊ីបានជោគជ័យយើងត្រូវ​ យល់ពីទំនិញឬអ្វីដែលយើងកំពុុងធ្វើឱ្យច្បាស់​ ត្រូវចេះបង្កើនទំនុកចិត្តនិងភាពស្មោះត្រង់ជាមួយអតិថិជន ជាពិសសេសគឺបម្រើសេវាកម្មឱ្យល្អដល់អតិថិជន។

ដូច្នេះប្រសិនបើអ្នកចូលចិត្តឧបករណ៍ប្រើប្រាស់​អេឡិចត្រូនិចថ្មីៗ ប្លែកៗ ជាពិសេសរបស់របរប្រើប្រាស់ក្នុងផ្ទះ​ទំនើបៗផ្សេងៗ អាចសម្លឹងមើលហាង Tech-Zone ក៏ដូចជាហាង​ Mi Home ជាច្រើនសាខាទៀត។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia