អបអរសាទរដល់ម្ចាស់ជ័យលាភីទាំង 5 រូបពីការប្រកួតថតរូប SEE Cambodia រដូវកាលទី2
Hang Chhengly
MAY 31 2025
PR
3 mins read

នារសៀលថ្ងៃទី31 ខែឧសភា ឆ្នាំ2025 ក្រសួងបរិស្ថាន ជាមួយក្រុមហ៊ុនក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានរៀបចំនូវកម្មវិធីប្រកាសជ័យលាភី SEE Cambodia រដូវកាលទី2 ដល់អ្នកដែលបានចូលរួមប្រកួតថតរូបលើទូរស័ព្ទដៃ ដែលមានទឹកដៃល្អ ភាពប៉ិនប្រសប់ និងភាពច្នៃប្រឌិតខ្ពស់ពីជ័យលាភីលេខ1 ដល់លេខ10 នៅឯសណ្ឋាគារ Hyatt Regency Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្នាក់ដឹកនាំក្រសួង ព្រមទាំងថ្នាក់ដឹកនាំនៃក្រុមហ៊ុន OPPO គណកម្មការ បណ្តាសារព័ត៌មានល្បីៗ និងបេក្ខភាពប្រកួតជាច្រើនរូប។

 

Photo 2025 05 31 22 01 29

 

សម្រាប់កម្មវិធីប្រកួតថតរូបលើទូរស័ព្ទ SEE Cambodia រដូវកាលទី2 គឺរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាគ្រប់ទិសទីអាចបញ្ចេញស្នាដៃក្នុងការថតរូបដោយប្រើទូរស័ព្ទដៃ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ និង បរិស្ថាន ក្នុងប្រទេសកម្ពុជា ដោយប្រព្រឹត្តិយ៉ាងរលូនក្រោមការចូលរួមពីបេក្ខជនយ៉ាងច្រើន ដោយធ្វើឡើងយ៉ាងសុក្រឹតយុត្តិធម៍ក្រោមការសម្រេចពីគណកម្មការចំនួន 3 រូប ៖
.
គណៈកម្មការទី1 ៖ ក្រសួងបរិស្ថាន​
.
គណៈកម្មការទី2 Mardy Soung
. គណៈកម្មការទី3
សេង លន់

 

Photo 2025 05 31 22 05 05

 

សម្រាប់ការប្រគល់រង្វាន់រួមមាន ៖
ជ័យលាភីលេខ1 ៖ ប្រាក់ 4,000,000 រៀល | ទូរស័ព្ទដៃ OPPO Reno13 5G | វិញ្ញាបនបត្រ 1 សន្លឹក
ជ័យលាភីលេខ2 ៖ ប្រាក់ 1,000,000 រៀល | ទូរស័ព្ទដៃ OPPO Reno13 F | វិញ្ញាបនបត្រ 1 សន្លឹក
ជ័យលាភីលេខ3 ៖ ប្រាក់ 500,000 រៀល | OPPO Watch X2 | វិញ្ញាបនបត្រ 1 សន្លឹក
ជ័យលាភីលេខ4 ៖ ប្រាក់ 200,000 រៀល | កាល Enco Air4 | វិញ្ញាបនបត្រ 1 សន្លឹក
ជ័យលាភីលេខ5 ៖ ទឹកប្រាក់ 100,000 រៀល | OPPO Enco Air4 | វិញ្ញាបនបត្រ 1 សន្លឹក
ជ័យលាភីលេខ6 ដល់ លេខ10 OPPO Enco Buds3 Pro ម្នាក់ 1 គ្រឿង

 

Photo 2025 05 31 21 58 58

 

គួរបញ្ជាក់ផងដែរថា ចំពោះប្រធានបទជម្រុះចុងក្រោយបានធ្វើឡើងកាលពីថ្ងៃទី27-28 ខែឧសភា ដោយបេក្ខជនទាំង 10 រូបបានទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅឯរមណីយដ្ឋានទេសចរណ៍ធម្មជាតិភ្នំខ្នងផ្សារ ក្រោមប្រធានបទ អាថ៌កំបាំងសម្រស់ធម្មជាតិលើភ្នំខ្នងផ្សារ"។ ចំពោះពានរង្វាន់៖ 

 

  ជ័យលាភីលេខ 1 បានទៅលើ បេក្ខជន យូសុះ អាប់ឌុលរ៉ាស់ហ៊ឹម

 

Photo 2025 05 31 21 28 03

 

  ជ័យលាភីលេខ 2 បានទៅលើ បេក្ខជន ពូស្មី

 

Photo 2025 05 31 21 28 39

 

  ជ័យលាភីលេខ 3 បានទៅលើ បេក្ខជន ឃុន កែវវាសនា

 

Photo 2025 05 31 21 28 21

 

  ជ័យលាភីលេខ 4 បានទៅលើ បេក្ខជន ហ៊ន់ គឹមហ៊ា

 

Photo 2025 05 31 21 27 19

 

  ជ័យលាភីលេខ 5 បានទៅលើ បេក្ខជន សោភ័ន មាស

 

Photo 2025 05 31 21 28 30

Photo 2025 05 31 22 05 25

Photo 2025 05 31 22 00 12

Photo 2025 05 31 22 04 32

Photo 2025 05 31 22 03 57

Photo 2025 05 31 22 02 39

 

Photo 2025 05 31 22 02 03

Photo 2025 05 31 22 03 26

Photo 2025 05 31 23 47 04

Photo 2025 05 31 23 47 19

 

Photo 2025 05 31 22 01 42

Photo 2025 05 31 23 48 35

 

Photo 2025 05 31 21 59 38

Photo 2025 05 31 22 00 28

Photo 2025 05 31 22 00 56

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia