ថ្មីៗនេះមានព័ត៌មានបែកធ្លាយជាច្រើនទាក់ទងជាមួយនឹង iPhone 16 Series ដែលត្រៀមនឹងចេញនៅក្នុងខែតុលា ខាងមុខនេះ ដែលគេល្បីថាមានការអាប់ឌែតទៅលើរូបរាងមួយចំនួនក៏ដូចជាបច្ចេកវិទ្យា AI ខាងក្នុងផងដែរ។
បើតាមប្រភព GSMARENA បានឲ្យដឹងថា ក្រុមហ៊ុន Apple គឺមានក្រុមហ៊ុនសម្រាប់ផ្គត់ផ្គង់អេក្រង់រួចហើយពោលគឺមានក្រុមហ៊ុន Samsung និងក្រុមហ៊ុន LG ដោយក្រុមហ៊ុនធំៗទាំងពីរនេះគឺបានចាប់ផ្តើមជាមួយនឹងការផលិតជាលក្ខណៈទ្រង់ទ្រាយធំតែម្តងទៅលើបន្ទះអេក្រង់ទុកសម្រាប់ iPhone 16 Series ។
ប្រភពដដែលក៏បានបន្តថា Apple បានធ្វើការបញ្ជាទិញបន្ទះអេក្រង់ក្នុងចំនួនមួយដ៏ច្រើនរហូត៨០លាន បន្ទះ ចេញពីក្រុមហ៊ុន Samsung ខណៈក្រុមហ៊ុន LG វិញគឺក្នុងចំនួន៤៣លានបន្ទះ។ លើសពីនេះទៅទៀតគេបានប៉ាន់ស្មាតថា iPhone 16 Series ដែលនឹងចេញលក់នៅក្នុងឆ្នាំនេះគឺអាចឡើងដល់ចំនួន ៩០លាន គ្រឿង ដោយក្នុងចំនួនដ៏ច្រើនបែបនេះគឺបានធ្វើឲ្យ Apple បន្ថែមទៅលើការទិញបន្ទះអេក្រង់ច្រើនជាងមុនដល់ទៅ ៣០% ។
យ៉ាងណាមិញ សម្រាប់ការបញ្ជាទិញបន្ទះអេក្រង់ពី Apple គឺក្រុមហ៊ុនដែលផ្គត់ផ្គង់ទាំង២នេះទទួលបានប្រយោជណ៍ច្រើនដូចគ្នា ប៉ុន្តែបើងាកទៅមើល LG វិញក៏មិនធម្មតាដែរ ព្រោះក្នុងឆ្នាំនេះ Apple បានធ្វើការបញ្ជាទិញបន្ទះអេក្រង់ពី LG ច្រើនជាងមុនឆ្នាំមុនដល់ ១០លានបន្ទះ ជាពិសេសគឺគ្មានការពន្យាពេលក្នុងផលិតដូចកាលឆ្នាំ ២០២២ និងឆ្នាំ ២០២៣ នោះទេ។
សម្រាប់ក្រុមហ៊ុន Samsung វិញគឺមិនមានតួលេខនៃការបញ្ជាទិញកើនឡើងពី Apple កើនឡើងនោះទេបើធៀបជាមួយនឹងឆ្នាំមុន ប៉ុន្តែអ្វីដែលសំខាន់នៅក្នុងឆ្នាំនេះ Samsung នឹងផលិតបន្ទះសម្រាប់ iPhone 16 Pro និង iPhone 16 Pro Max ផងដែរ ដូច្នេះសម្រាប់តម្លៃក៏មានការឡើងដូចគ្នា។
អត្ថបទដោយ៖ រិន មករា