ប្រតិបត្តិការរបស់ក្រុមហ៊ុន Royal Enfield នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០២០ ដំណើរការរបស់ក្រុមហ៊ុន Royal Enfield នៅកម្ពុជាក្នុងរយៈពេល៤ឆ្នាំមកនេះពិតជាសាងកេរ្តិ៍ឈ្មោះនិងការវិវត្តន៍ខ្លួន គួរឱ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ។ ចាប់តាំងពីចូលទីផ្សារមក ម៉ាកម៉ូតូដ៏ល្បីមួយនេះបានទាក់ទាញអ្នកជិះម៉ូតូធំជាច្រើនជាមួយនឹងមរតកដ៏សម្បូរបែប និងការរចនាបែបបុរាណលាយសម័យរបស់គេ។
ដោយសម្រេចបាននូវចំណុចសំខាន់នៃការលក់ច្រើនជាង 1000 គ្រឿង Royal Enfield មានសុទិដ្ឋិនិយមក្នុងការឈានដល់ 1500 គ្រឿងនៅក្នុងឆ្នាំ 2025។ លើសពីក្រុមហ៊ុនដែលផលិតម៉ូតូលក់ ម៉ាកយីហោនេះបានជំរុញឱ្យមានវប្បធម៌មួយនៃការជិះម៉ូតូជាក្រុម (Pure Motorcycling) ដោយបង្រួបបង្រួមអ្នកចូលចិត្តជិះម៉ូតូធំនៅក្នុងសហគមន៍ដ៏រឹងមាំមួយ ដែលពួកគេហៅថា "គ្រួសារតែមួយនោះគឺគ្រួសារ Royal Enfield”. ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយក្រុមហ៊ុនរ៉ូយ៉ាល់ អេនហ្វៀលតែងតែបង្កើតភាពស្និទ្ធស្នាលរវាងអ្នកជិះម៉ូតូ រ៉ូយ៉ាល់ អេនហ្វៀលអោយបានស្គាល់គ្នាកាន់តែច្រើនហើយការពង្រឹងទំនាក់ទំនងនេះមិនត្រឹមតែរវាងអតិថិជននិងអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែក៏រវាងអតិថិជននិងក្រុមហ៊ុនផងដែរ។
រ៉ូយ៉ាល់ អេនហ្វីល បានបង្កើតខ្លួនជាម៉ូតូក្នុងក្តីស្រមៃសម្រាប់អ្នកចូលចិត្តម៉ូតូធំនៅកម្ពុជា។ អ្នកជិះម៉ូតូធំដែលចូលចិត្តសំលឹងរកម៉ាកយីហ៊ោរដែរមានកេរ្តិ៍ឈ្មោះយូរឆ្នាំ សង្វាក់ផលិតកម្មរឹងមាំ និងសេវាកម្មផ្នែករោងជាងដែរតែងតែខ្វល់ខ្វាយពីអតិថិជន នោះពួកគេច្បាស់ជានឹកដល់ម៉ាកយីហ៊ោរ Royal Enfield មុនគេ។ Royal Enfield ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ និងធ្វើតេស្តយ៉ាងម៉ត់ចត់ ដែលធានាបាននូវភាពធន់គ្រប់ម៉ូដែលទាំងអស់ មិនថាអ្នកត្រូវការម៉ូតូធ្វើដំណើរក្នុងទីក្រុង ឬផ្លូវខេត្ត Royal Enfield តែងតែផ្តល់នូវទំនុកចិត្តសម្រាប់អតិថិជនជានិច្ច។
តួយ៉ាងដូចជាម៉ូឌែល Royal Enfield Meteor 350, Hunter 350, និង Classic 350 គឺជាជម្រើសដ៏សាកសមសម្រាប់អ្នកប្រើប្រាស់ម៉ូតូប្រចាំថ្ងៃ ដែលម៉ាស៊ីនមានកំលាំងធំល្មមត្រឹម ៣៥០ ស៊ីស៊ី ហើយកម្រិតនៃការស៊ីសាំងត្រឹម ៣លីត្រក្នុងរយៈចំងាយ ១០០គីឡូម៉ែត្រ។ សម្រាប់អ្នកដែរចូលចិត្តជិះម៉ូតូទៅខេត្ត បែបលក្ខណៈផ្សងព្រេង ចូលព្រៃជ្រៅ ផ្លូវបែប off-road លោកអ្នកអាចក្រលេកមើលម៉ូឌែល Royal Enfield Himalayan 452 បានដែរមានការពេញនិយមយ៉ាងខ្លាំងតាំងពីជំនាន់ម៉ាស៊ីន ៤១១ ស៊ីស៊ីមកម្លេះ។ Himalayan 452 មានភាពលេចធ្លោជាមួយនឹងភាពបត់បែន ភាពរឹងមាំរបស់វា ជាពិសេសបច្ចេកវិទ្យាទំនើបៗដែរបំពាក់នៅលើម៉ូតូដូចជា Eco Mode & ABS Option (on/rear off). មួយវិញទៀតសម្រាប់អ្នកដែរចង់សាកកំលាំងធំក៏ដូចជាបើកបរនៅលើផ្លូវល្បឿនលឿនលោកអ្នកអាចសំលឹងមើលម៉ូឌែល Super Meteor 650 និង Shotgun 650 បានដែលរចនាឡើងជាពិសេសសម្រាប់អ្នកចូលចិត្តស្ទីលបែប Customization កាចៗនិងមើលទៅមានអំនាចខ្លាំងពេលបើកបរលើដងផ្លូវ។
រ៉ូយ៉ាល់ អេនហ្វៀល ពិតជាផ្តល់ជូនអ្នកជិះម៉ូតូធំអោយមានជម្រើសច្រើនក្នុងការជ្រើសរើសម៉ូតូដែលសាកសមនិងរសនិយមរបស់ខ្លួន។ ភាពសំបូរបែបទាំងអស់នេះដោយសារម៉ាកយីហោរបស់ Royal Enfield មានឫសគល់ពីចក្រភពអង់គ្លេស តាំងពីឆ្នាំ ១៩០១មកម្លេះ។ កេរដំណែលមួយនេះបានសាងទំនុកចិត្តនិងភាពទាក់ទាញជាបន្តបន្ទាប់នៅជុំវិញពិភពលោកដោយដំបូងឡើយត្រូវបានទទួលស្គាល់ថាជាម៉ូតូរបស់កងទ័ព Royal Enfield ហើយក្រោយមកបានផ្លាស់ប្តូរដោយជោគជ័យទៅជាម៉ូតូបុរាណដែលទាក់ទាញអ្នកជិះយ៉ាងទូលំទូលាយ។
ក្រៅពីគុណតំលៃ និងគុណភាព Royal Enfield ត្រូវបានគេទទួលស្គាល់ថាជាម៉ាកយីហ៊ោរដែរមានទំនួលខុសត្រូវសម្រាប់ផ្នែកសេវាកម្មរោងជាង/សេវាកម្មអតិថិជនក្រោយពេលទិញម៉ូតូរួច។
ប្រសិនបើអ្នកក្រលេកមើលទៅក្នុងទីផ្សារចែកចាយម៉ូតូមួយទឹក រឺតាមផ្ទះដែរលក់ម៉ូតូថ្មីក៏ពិតមែនវាពិតជាកម្រខ្លាំងណាស់ដែរហាងខ្លះមានធានាសម្រាប់ផ្នែកសេវាកម្មរោងជាងយ៉ាងដិតដល់ដូចក្រុមហ៊ុនដែរនាំចូលយ៉ាងផ្លូវការនិងស្របច្បាស់ដូច Royal Enfield. ឈរលើមូលដ្ឋានដោយផ្តោតលើការពេញចិត្តរបស់អតិថិជនជាធំ សេវាកម្មផ្នែករោងជាងរបស់ Royal Enfield ផ្តល់នូវអត្ថប្រយោជន៍មួយចំនួនដូចជា៖ Spare Part- គ្រឿងបន្លាស់ពិតប្រាកដនិងគ្រប់គ្រាន់៖ Royal Enfield ផ្តល់នូវភាពងាយស្រួលដល់គ្រឿងបន្លាស់ធានាថាការជួសជុលនិងពិនិត្យមើលម៉ូតូរបស់អ្នកយ៉ាងល្អិតល្អន់។ Accessory៖ បន្ថែមមកជាមួយនិងគ្រឿងលេង/គ្រឿងតុបតែងម៉ូតូ និងគ្រឿងការពារតួម៉ូតូទាំងមូល Royal Enfield ផ្តល់ជូនលោកអ្នកជាមួយផលិតផលដែរមានស្តង់ដារនិងការធានាត្រឹមត្រូវពីរោងចក្រ ។ Warranty-ការធានារយៈពេល ២ ទៅ ៣ឆ្នាំ៖ ការធានារយៈពេល 2 រឺ 3ឆ្នាំទៅតាមម៉ូឌែលខុសៗគ្នា ពិតជាផ្តល់ជូនអតិថិជននូវសន្តិភាពផ្លូវចិត្តដោយដឹងថាម៉ូតូរបស់ពួកគេនិងទទួលបានការធានា ការថែទាំ សម្រាប់បញ្ហារផ្សេងៗដែរអាចកើតមានឡើងសម្រាប់ការប្រើប្រាស់ម៉ូតូរបស់ពួកគេ។