មោទនភាពស្ត្រីខ្មែរ! កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជោគជ័យការសិក្សានៅបរទេស ត្រឡប់មកកម្ពុជាវិញ ដើម្បីជួយដល់យុវជនរាប់ម៉ឺននាក់ក្នុងវិស័យអបរំ
Khunna - ឃុនណា
•
OCTOBER 6 2026
•
Tech Founder
•
183 views
•
6 mins read
•

បច្ចុប្បន្ន វិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាពបុគ្គលនៅក្នុងប្រទេសកម្ពុជា កំពុងឈានជើងចូលដល់យុគសម័យបរិវដ្តកម្មឌីជីថលយ៉ាងឆាប់រហ័ស ដោយយុវជនជាច្រើនបានប្រែប្រួលទម្លាប់សិក្សា និងការរៀបចំផែនការជីវិតមកប្រើប្រាស់បច្ចេកវិទ្យាទំនើបៗវិញ។ ស្របពេលជាមួយនឹងការផ្លាស់ប្តូរនេះ កម្មវិធី Bamnang (បំណង) បានលេចរូបរាងឡើងមិនត្រឹមតែជាកន្លែងផ្តល់សេវាស្នាក់នៅប្រកបដោយសុវត្ថិភាព និងផាសុកភាពសម្រាប់សិស្សនិស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសហគមន៍អប់រំដ៏រឹងមាំមួយ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជ្រោមជ្រែង ផ្លាស់ប្តូរចំណេះដឹង និងតម្រង់ទិសយុវជនកម្ពុជាឱ្យឈានទៅសម្រេចបាននូវគោលដៅសិក្សា និងអាជីពនាពេលអនាគត។

Unnamed (3)

ដូច្នេះនៅក្នុងអត្ថបទនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ពីសហស្ថាបនិកឆ្នើមមួយរូបដែលនៅពីក្រោយកម្មវិធី Bamnang (បំណង) ជាមុនសិន មុននឹងឈានទៅដល់ការលម្អិតអំពីកម្មវិធីលើឌីជីថល។

នៅក្នុងកិច្ចសម្ភាសន៍រវាង Technology Cambodia និងកញ្ញា សេង រ័ត្នសេដ្ឋាមុនី - Rothsethamony SENG សហស្ថាបនិកនៃកម្មវិធី Bamnang (បំណង) កញ្ញាបានចែករំលែកយ៉ាងស៊ីជម្រៅអំពីដំណើរដើមទង និងទស្សនវិស័យនៅពីក្រោយការបង្កើតប្រព័ន្ធបច្ចេកវិទ្យាមួយនេះឡើង។ តាមរយៈជំនួបពិភាក្សានេះ កញ្ញាបានគូសបញ្ជាក់ពីបេសកកម្មចម្បងក្នុងការប្រើប្រាស់ដំណោះស្រាយឌីជីថល ដើម្បីជួយតម្រង់ទិស ការរៀបចំផែនការជីវិត និងការស្វែងរកឱកាសអភិវឌ្ឍន៍ខ្លួនសម្រាប់យុវជនកម្ពុជា។

Img 2087 (2)

កញ្ញា សេង រ័ត្នសេដ្ឋាមុនី គឺជាអ្នកអប់រំ សហគ្រិន និងអ្នកណែនាំដ៏ឆ្នើមមួយរូបនៅក្នុងប្រទេសកម្ពុជា ដែលមានបទពិសោធន៍ដ៏កម្រ រួមបញ្ចូលគ្នារវាងភាពឆ្នើមក្នុងការសិក្សានៅកម្រិតអន្តរជាតិ ភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ និងការចូលរួមបង្កើតផលវិជ្ជមានជាច្រើនដល់យុវជននៅកម្ពុជាផងដែរ។ កញ្ញាបានទទួលសញ្ញាបត្រ Ed.M. ផ្នែកគោលនយោបាយ និងការវិភាគអប់រំ (Education Policy and Analysis) ពី Harvard Graduate School of Education ក្នុងឆ្នាំ ២០២៥ សញ្ញាបត្រ M.S. ផ្នែកវិទ្យាសាស្ត្រនយោបាយ (Political Science) ពី Northern Illinois University ក្នុងឆ្នាំ ២០២៤ និងសញ្ញាបត្រ B.A. ផ្នែកកិច្ចការសកល (Global Affairs) ជាមួយអនុជំនាញផ្នែកសេដ្ឋកិច្ចពី American University of Phnom Penh ដែលបានបញ្ចប់ការសិក្សាដោយទទួលបានកិត្តិយសខ្ពស់បំផុត។

Img 0947

769051885 1598122812107232 7046944658476967880 N

Img 1901

បើនិយាយពីវិស័យការងារវិញ កញ្ញា សេដ្ឋាមុនី បម្រើការងារជា អ្នកឯកទេសជាន់ខ្ពស់នៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ដែលនៅទីនោះ កញ្ញាកាន់នូវផ្នែក ការអភិវឌ្ឍខ្លឹមសារអំពីចំណេះដឹង និងជំនាញឌីជីថល ព្រមទាំងជំរុញគំនិតផ្តួចផ្តើមនានាពាក់ព័ន្ធនឹងជំនាញឌីជីថលថ្នាក់ជាតិ ហើយកញ្ញាក៏ជាសហស្ថាបនិក និងជាអគ្គនាយិកា (Co-Founder & CEO) នៃ Bamnang Academy ដែលមានគម្រោង និងអាជីវកម្មនានាពាក់ព័ន្ធនឹងការគាំទ្រផ្នែកលំនៅឋាន ការណែនាំ និងការច្នៃប្រឌិត។ លើសពីនេះ កញ្ញាបានកសាងវេទិកានានាដែលមានអ្នកតាមដានរាប់សែននាក់ ខណៈពេលដែលបានសហការជាមួយអាជីវកម្ម សាកលវិទ្យាល័យ និងក្រសួងនានានៅក្នុងប្រទេសកម្ពុជា។

Img 7631

Img 9848

ក្នុងនាមជាអ្នកណែនាំមួយរូប កញ្ញា សេដ្ឋាមុនី មានជំនាញយ៉ាងទូលំទូលាយលើ អាហារូបករណ៍ ការរៀបចំផែនការសិក្សា ភាពជាអ្នកដឹកនាំយុវជន ការនិយាយជាសាធារណៈ ការកសាងអាជីវកម្មចាប់ផ្តើមថ្មី (startup) អាជីពដែលផ្តោតលើការបង្កើតផលវិជ្ជមានដល់សង្គម ការកសាងម៉ាកយីហោឌីជីថល និងការរីកចម្រើនក្នុងវិជ្ជាជីវៈ។ កញ្ញាក៏ធ្លាប់បានថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍អាហារូបករណ៍ និងព្រឹត្តិការណ៍យុវជននានា បានធ្វើបទបង្ហាញស្រាវជ្រាវនៅក្នុងសន្និសីទសិក្សាសំខាន់ៗ បានដឹកនាំអង្គការនិស្សិត និងសហគមន៍នៅទូរទាំងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ហើយបានចូលរួមចំណែកក្នុងការបោះពុម្ពផ្សាយនានា ដែលផ្តោតលើការលើកទឹកចិត្ត ការអប់រំ នៅអាស៊ីអាគ្នេយ៍។ កញ្ញាក៏ត្រូវបានទទួលចូលរៀននៅ Harvard University, Columbia University, National University of Singapore, University of Chicago, University of Toronto និង Northern Illinois University ផងដែរ។

487693787 1188239993095518 2606251742339382450 N

Img 0959

626758554 4539819849634129 2795902920439797473 N

កញ្ញា សេង រ័ត្នសេដ្ឋាមុនី មានភាពលេចធ្លោក្នុងនាមជាអ្នកណែនាំ ដោយសារកញ្ញាបានរួមបញ្ចូលគ្នានូវសមិទ្ធផលសិក្សាដ៏ឆ្នើម បទពិសោធន៍ជាក់ស្តែងក្នុងការកសាងអាជីវកម្មចាប់ផ្តើមថ្មី ភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ និងបទពិសោធន៍យ៉ាងរឹងមាំក្នុងការលើកទឹកចិត្តយុវជន។ ដំណើររបស់កញ្ញាបានផ្តល់ទាំង ការបំផុសគំនិត និងការណែនាំជាក់ស្តែង ដល់អ្នកដែលទទួលការណែនាំពីកញ្ញា ចាប់ពីការទទួលបានអាហារូបករណ៍ និងការសម្រេចបានលទ្ធផលល្អក្នុងការសិក្សា រហូតដល់ការកសាងទំនុក និងការរៀបចំផ្លូវអាជីពក្នុងវិស័យអប់រំ គោលនយោបាយ សហគ្រិនភាព និងការច្នៃប្រឌិតឌីជីថល។

ផ្អែកលើគ្រឹះយ៉ាងរឹងមាំ និងបទពិសោធន៍ផ្ទាល់ខ្លួនទាំងនេះហើយទើប កញ្ញា មុនី បានបង្កើត កម្មវិធីមួយឈ្មោះថា Bamnang (បំណង)។ បំណង (Bamnang) ត្រូវបានបង្កើតឡើងដោយសហស្ថាបនិកបីរូប ក្នុងនោះមាន កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាសហស្ថាបនិក និងអគ្គនាយិកា, លោក ង៉ូវ ម៉េងហ៊ាង ជាសហស្ថាបនិក និងនាយកប្រតិបត្តិ និងលោក ចាប ច័ន្ទម៉ានិត ជាសហស្ថាបនិក និងប្រធានផ្នែកបច្ចេកវិទ្យា (CTO)។

Photo 2026 10 06 09 12 05

Photo 2026 10 06 10 14 28

Bamnang ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជានាឆ្នាំ ២០២៤ ក្នុងគោលបំណងបើកទ្វារឱកាស និងជ្រោមជ្រែងសិស្សនិស្សិតកម្ពុជាឱ្យឈានទៅរកភាពជោគជ័យ។ វេទិកានេះមិនត្រឹមតែផ្តល់នូវសេវាស្នាក់នៅប្រកបដោយសុវត្ថិភាព និងផាសុកភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលនៃការប្រឹក្សាយោបល់ ការស្វែងរកអាហារូបករណ៍ ព្រមទាំងការអភិវឌ្ឍជំនាញ និងផ្លូវអាជីពយ៉ាងរឹងមាំសម្រាប់អនាគតយុវជនផងដែរ។

បច្ចុប្បន្ន Bamnang Housing មានលំនៅឋានសិស្ស-និស្សិតចំនួន ៤ ទីតាំងនៅភ្នំពេញ គឺ៖

  • Campus 4 - តំបន់ទឹកល្អក់ទី២ ខណ្ឌទួលគោក ជិត RUPP និង IFL
  •  Campus 5 - តំបន់ឫស្សីកែវ ជិត AUPP, ITC, NUM និង UHS
  •  និង Campus 6 - ជិត RULE
  • Bamnang Housing ក៏បានពង្រីកសាខា Bamnang Young Professional Housing សម្រាប់អ្នកដែលរៀនចប់ផងដែរ ដែលស្ថិតនៅទួលទំពូង។

យោងតាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ កញ្ញា សេង រ័ត្នសេដ្ឋាមុនី បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន Bamnang ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានអ្នកចូលមើលកម្មវិធីយ៉ាងតិច ១០,០០០ នាក់ក្នុងមួយថ្ងៃ និងមានអ្នកដាក់ពាក្យស្នើសុំចូលរួមយ៉ាងតិច ៥,០០០ នាក់ជាប្រចាំថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារសមត្ថភាពនៃការផ្តល់ទីតាំងស្នាក់នៅ នៅមានកម្រិត កម្មវិធីអាចទទួលសិស្សនិស្សិតឱ្យចូលស្នាក់នៅជាក់ស្តែងបានប្រមាណជាង ២០០ នាក់ប៉ុណ្ណោះ តែទោះជាយ៉ាងណា ឈរលើតម្រូវការដ៏ច្រើនលើសលប់បែបនេះ Bamnang បានកំណត់ចក្ខុវិស័យយ៉ាងច្បាស់លាស់ ដោយរំពឹងថានៅត្រឹមឆ្នាំ ២០៣០ កម្មវិធីនឹងពង្រីកវិសាលភាពទីតាំងស្នាក់នៅរបស់ខ្លួនឱ្យកាន់តែធំទូលាយ ដែលអាចទ្រទ្រង់ និងទទួលសិស្សនិស្សិតបានរហូតដល់ទៅ ១០,០០០ នាក់។

645203700 1397137102428969 6404816919976932787 N (1)

637133148 1385791410230205 8743342035772175473 N

633951658 1384422100367136 5028610099211906029 N

ចំពោះគោលដៅទៅថ្ងៃអនាគត កញ្ញាបានបង្ហើបថា Bamnang មានផែនការសហការជាមួយក្រសួងអប់រំ និងក្រសួងពាក់ព័ន្ធនានានៅប្រទេសកម្ពុជាជាច្រើនគម្រោងបន្តទៀត ដើម្បីក្លាយជាកម្លាំងចលករមួយក្នុងការបើកឱកាសថ្មីៗសម្រាប់សិស្សានុសិស្ស អាចចូលរួមដំណើរការសិក្សា ការអភិវឌ្ឍជំនាញ និងការអភិវឌ្ឍសមត្ថភាពឲ្យកាន់តែទូលំទូលាយ។

លើសពីនេះ Bamnang ក៏មានចក្ខុវិស័យវែងឆ្ងាយក្នុងការកសាងសហគមន៍មួយ ដែលត្រួសត្រាយផ្លូវសម្រាប់យុវជនគ្រប់ជំនាន់ ដោយភ្ជាប់ពួកគេទៅកាន់ធនធាន ចំណេះដឹង និងឱកាសដែលអាចជួយឱ្យពួកគេរីកចម្រើន និងសម្រេចបានសក្តានុពលរបស់ខ្លួន។ តាមរយៈការងារនេះ Bamnang មានបំណងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ លើកកម្ពស់ និងពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជា ព្រមទាំងបង្កើតមូលដ្ឋានដ៏រឹងមាំមួយសម្រាប់អនាគតយុវជនកម្ពុជាផងដែរ។

719160181 1480500037426008 323793708571060004 N

783630110 4753988598217252 1970923087514914237 N

ជារួមមកវិញបើទោះបីជា កញ្ញា សេង រ័ត្នសេដ្ឋាមុនី បានបញ្ចប់ការសិក្សានៅបរទេស និងទទួលបានឱកាសជាច្រើននៅក្រៅប្រទេសក្តី ក៏កញ្ញានៅតែសម្រេចចិត្តត្រឡប់មកមាតុភូមិវិញ ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងបម្រើផលប្រយោជន៍ដល់ប្រទេសជាតិជានិច្ច។ ចក្ខុវិស័យដ៏វែងឆ្ងាយមួយនេះគឺ ដើម្បីយុវជនកម្ពុជាកាន់តែរីកចម្រើនលើវិស័យអប់រំ និងការអភិវឌ្ឍធនជានមនុស្សទៅថ្ងៃអនាគតផងដែរ។

500765238 1234252901827560 5517365646968737346 N (1)

502727703 1234252848494232 4881535181699764688 N (1)

បន្ទាប់ពីបានដឹងយ៉ាងស៊ីជម្រៅអំពីចក្ខុវិស័យ និងគោលបំណងដ៏វែងឆ្ងាយរបស់សហស្ថាបនិក Bamnang រួចមក យើងអាចមើលឃើញយ៉ាងច្បាស់ថា កញ្ញា សេដ្ឋាមុនី បានធ្វើឲ្យ Bamnang មិនត្រឹមតែជាកន្លែងស្នាក់នៅតែមួយមុខនោះទេ តែជាសហគមន៍ដ៏មានឥទ្ធិពលមួយ ដែលជំរុញ និងបណ្ដុះបណ្ដាលសមត្ថភាពយុវជនកម្ពុជា។ Bamnang (បំណង) បានបើកទ្វារឱកាសជាច្រើនសម្រាប់យុវជន រួមមាន៖ ការទទួលឱកាសបានអាហារូបករណ៍ក្នុង និងក្រៅប្រទេស, ការចូលរួមវគ្គសិក្សា ឬកម្មវិធីនានពាក់ព័ន្ធនឹងប្រពន្ធអប់រំ ដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា, ឱកាសការងារដ៏ជោគជ័យ ព្រមទាំងការបណ្តុះបណ្តាលជំនាញភាពជាអ្នកដឹកនាំយ៉ាងរឹងមាំសម្រាប់អនាគតផងដែរ។ 

568685914 1354675366451979 6197375592397994931 N

ដូច្ចេះប្រសិនបើអ្នកកំពុងស្វែងរកកន្លែងស្នាក់នៅដែលមានសុវត្ថិភាព ផាសុខភាព និងចង់អភិវឌ្ឍសមត្ថភាពខ្លួនឯង Bamnang (បំណង) គឺជាកម្មវិធី និងជាសហគមន៍ឌីជីថលដ៏ល្អឥតខ្ចោះសម្រាប់អ្នក មិនត្រឹមតែជួយសម្រួលដល់ការស្វែងរកកន្លែងស្នាក់នៅប្រកបដោយផាសុកភាពប៉ុណ្ណោះទេ Bamnang ថែមទាំងបើកឱកាសសម្រាប់អនាគតរបស់អ្នក តាមរយៈការផ្តល់ការណែនាំពីអ្នកជំនាញ ព័ត៌មានអាហារូបករណ៍ និងកម្មវិធីពង្រឹងជំនាញអាជីពយ៉ាងសម្បូរបែប។ ទាញយកកម្មវិធី Bamnang ឥឡូវនេះ ដើម្បីចាប់ផ្តើមរៀបចំផែនការជីវិត និងឈានទៅសម្រេចបាននូវគោលដៅសិក្សា និងអាជីពក្នុងក្តីស្រមៃរបស់អ្នក។

“គាំទ្រ Bamnang ស្មើនឹងការរួមដៃគ្នាកសាង និងលើកកម្ពស់អនាគតនៃវិស័យអប់រំនៅកម្ពុជា!”

727823728 1492396262903052 8398033098405069239 N (1)

អត្ថបទដោយ៖ ងួន ឃុនណា - Khunna NGUON

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia