Redmi 13C៖ ការកម្សាន្តដ៏គួរឱ្យភ្ញាក់ផ្អើល និងបទពិសោធន៍នៃភាពច្នៃប្រឌិត
Makara Rin
NOVEMBER 13 2023
PR
3 mins read

សណ្ឋាគារ Sun&Moon Reverside រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2023 – Xiaomi Cambodia ថ្ងៃនេះបានប្រកាសលក់នូវទូរស័ព្ទ Redmi 13C ថ្មីទាំងអស់ ដោយផ្តល់ជូននូវការកម្សាន្ត និងបទពិសោធន៍ថតរូបដ៏អស្ចារ្យ ដើម្បីបំពេញតម្រូវការច្នៃប្រឌិតរបស់ Gen Z ដោយចាប់ផ្តើមពីតម្លៃ 129 ដុល្លារ។ 

Photo 2023 11 13 10 47 49

Photo 2023 11 13 10 47 42

មានទម្រង់ស្តើងពិសេស 8.09mm ការរចនាគែមស្តើងដ៏ទាន់សម័យ  និងរូបរាងស៊ីវិល័យជាមួយនឹងពណ៌បែបធម្មជាតិ៖ Midnight Black, Navy Blue, Clover Green, Glacier White ។ Redmi 13C មានអេក្រង់ទំហំ 6.74 គួរឱ្យចាប់អារម្មណ៍ ដែលគាំទ្ររហូតដល់ 90Hz refresh rate, នាំយកនូវបទពិសោធន៍នៃការមើលប្រកបដោយភាពរីករាយ។ ឧបករណ៍ផ្តល់អាទិភាពដល់ការមើលដោយភាពងាយស្រួលជាមួយនឹងអេក្រង់ LCD ដែលបង្ហាញពីការមើល DC និងវិញ្ញាបនប័ត្រ TÜV សម្រាប់កម្រិតពន្លឺពណ៌ខៀវទាប និងបច្ចេកវិទ្យា Flicker Free កាត់បន្ថយការប៉ះពាល់នៃភ្នែក។ 

 Photo 2023 11 13 10 47 37

Redmi 13C ផ្តល់ថាមពលដល់បទពិសោធន៍ថតរូបរបស់អ្នក ដើម្បីបំពេញតម្រូវការនៃប្រព័ន្ធបណ្តាញសង្គមរបស់អ្នកជាមួយនឹងការពង្រឹងទាំងទៅលើ hardware និង  software ដ៏ទាក់ទាញលក្ខណៈពិសេសមួយទៀតនោះគឺ កាមេរ៉ា 50MP 3 គ្រាប់ និងកាមេរ៉ាខាងមុខ 8MP ដែលត្រូវបានធ្វើឱ្យប្រសើរឡើង មិនត្រឹមតែធានាបាននូវរូបភាព និងការថតសែលហ្វីដ៏ល្អឥតខ្ចោះនោះទេ សូម្បីតែក្នុងស្ថានភាពដែលមានកម្រិតពន្លឺតិចក៏អាចចាប់យករូបភាពដែលអស្ចារ្យបានផងដែរ។ មិនតែប៉ុណ្ណោះ ថែមទាំងផ្តល់ឲ្យនូវល្បឿនចាប់យករូបភាពដ៏គួរឱ្យកត់សម្គាល់រហូតដល់ 34.9% ខណៈពេលដែលកំពុងប្រើប្រាស់មុខងារពេលយប់ សម្រាប់ការថត និងវីដេអូនៅកន្លែងដែលមានពន្លឺតិច លើសពីនេះ Redmi 13C ផ្តល់នូវកាមេរ៉ា filter និងជម្រើសស៊ុមបែបខ្សែភាពយន្តចំនួន 10 ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពច្នៃប្រឌិតយ៉ាងទូលំទូលាយ។ 

Photo 2023 11 13 10 47 23

បំពាក់ដោយប្រព័ន្ធដំណើរការ MediaTek Helio octa-core ដ៏មានអានុភាព និងធ្វើឱ្យប្រសើរឡើងជាមួយនឹងប្រព័ន្ធប្រតិបត្តិការ MIUI 14។ Redmi 13C បានធ្វើដំណើរការកាន់រលូន ដែលល្អបំផុតសម្រាប់ការលេងហ្គេម និងការមើលវីដេអូ បូករួមជាមួយនឹងទំហំផ្ទុកដល់ទៅ 1TB ដែលអាចពង្រីកបន្ថែមបាន។ ដំណោះស្រាយនៃអង្គចងចាំដែលជាការបង្កើតថ្មី បានផ្តល់ជូននូវ RAM ដល់ទៅ 8GB បន្ថែមលើអង្គចងចាំបន្ថែមទំហំ 8GB សម្រាប់ទំហំសរុបរហូតដល់ 16GB។ ថាមពលថ្មធំ 5000 mAh (typ) ត្រូវបានធានាឲ្យនូវការប្រើប្រាស់បានយូរអង្វែង និងមានរន្ធ USB Type-C ដែលបានអាប់ដេត និងគាំទ្រការសាកថ្មលឿន 18W PD ដើម្បីអោយអ្នកបន្តដំណើរបាន។   

Photo 2023 11 13 10 47 33 

Redmi 13C មានពីរជម្រើសគឺ 6GB+6GB/128GB, 8GB+8GB/256GB, សម្រាប់ 6GB+6GB/128GB មានតម្លៃ USD 129 និង8GB+8GB/256GB មានតម្លៃ USD 139 នឹងត្រូវបានប្រកាសលក់នៅថ្ងៃទី 11 ខែវិច្ឆិកា។ 

Photo 2023 11 13 10 47 54

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia