realme 11 នឹងចេញលក់នៅកម្ពុជាឆាប់ៗនេះជាកំពូលស្មាតហ្វូនលេងហ្គេមនិងថតរូបមាន បច្ចេកវិទ្យាសាកថ្មលឿនបំផុតដល់ 67W SUPERVOOC បន្ទះឈីបខ្លាំង MediaTek G99 និងកាមេរ៉ា 108 MP
Makara Rin
NOVEMBER 8 2023
PR
3 mins read

Photo 2023 11 08 16 56 49

realme ដែលជាប្រេនស្មាតហ្វូនកំពុងរីកចម្រើនលឿនបំផុតក្នុងពិភពលោក នឹងប្រកាសតម្លៃចេញលក់ជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី realme 11 របស់ខ្លួននៅប្រទេសកម្ពុជា  នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆាប់ៗខាងមុខនេះ កំពូលស្មាតហ្វូន realme 11 ជាកំពូលស្មាតហ្វូនសម្រាប់លេងហ្គេមនិងថតរូបស្អាត នាំមុខគ្រប់ដៃគូប្រកួតប្រជែងទាំងអស់ក្នុងកម្រិតតម្លៃនេះ (Performance Terminator) ព្រោះក្រុមហ៊ុនបានបន្តអនុវត្តយុទ្ធសាស្រ្ត «No Leap, no launch» ដែលមានន័យថា «បើគ្មានការច្នៃប្រឌិតឈានមុខគេ គឺក្រុមហ៊ុនrealme មិនចេញលក់ស្មាតហ្វូនថ្មី» របស់ខ្លួននោះទេ 

Photo 2023 11 08 16 57 50

Photo 2023 11 08 16 57 07

ក្នុងនាមជាអ្នកនាំមុខគេក្នុងកម្រិតតម្លៃនេះ realme 11 ជាកំពូលស្មាតហ្វូនសាកថ្មលឿន បំផុតរហូតដល់ 67W SUPERVOOC ដែលអាចបញ្ចូលថាមពលថ្ម 5000mAh ដ៏ធំ ពី 0% ដល់ 50% ត្រឹមតែ 17 នាទីប៉ុណ្ណោះ។ ដោយសារតែបច្ចេកវិទ្យាឈានមុខគេនេះ realme 11 ផ្តល់ភាពជឿជាក់ទៅលើថាមពលថ្មសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃបានយូរខ្លាំង និងផ្តល់ភាពរីករាយជាពិសេសអ្នកចូលចិត្តលេងហ្គេមនិងកម្មវិធីកម្សាន្តផ្សេងៗ។ 

Photo 2023 11 08 16 57 10

ដំណើរការដោយបន្ទះឈីប MediaTek Helio G99 ដែលជាឈីបខ្លាំងខាងលេងហ្គេម realme 11 ផ្តល់នូវប្រព័ន្ធដំណើរការខ្លាំងឈានមុខគេ ដើម្បីបំពេញចិត្តអ្នកប្រើប្រាស់។ រួមផ្សំជាមួយនឹងការបន្ថែម Dynamic RAM សរុបដល់ទៅ 16GB ស្មាតហ្វូន realme 11 ធានាបាននូវបទពិសោធន៍ដ៏រលូនខ្លាំង ជាពិសេសសម្រាប់ការលេងហ្គេមដែលទាមទារដំណើរការខ្លាំង។ 

Photo 2023 11 08 16 57 15

Photo 2023 11 08 16 57 45

ភ្ជាប់មកជាមួយកាមេរ៉ាធំកម្រិតនាំមុខគេ 108MP ស្មាតហ្វូន realme 11 មានសមត្ថភាព ថតផ្តិតយករាល់ភាពលម្អិតក្នុងកម្រិតច្បាស់បំផុត ដើម្បីជួយអ្នកប្រើប្រាស់បញ្ចេញភាពច្នៃប្រឌិតរបស់ពួកគេ ហើយផ្តល់ឱ្យពួកគេនូវជម្រើសកាន់តែច្រើនសម្រាប់ការកាត់តម្រឹមកែសម្រួល។ ជាមួយនឹងការពង្រីក 3x ក្នុងឧបករណ៍សិនស័រ (3x In-sensor Zoom) ដែលភ្ជាប់មកជាមួយស្រាប់ ឥឡូវនេះអ្នកប្រើប្រាស់មានជម្រើសបន្ថែមទៀត ដើម្បីផ្តិតយកនូវអ្វីដែលពួកគេឃើញជាមួយនឹងគុណភាពរូបភាពដែលមិនបាត់បង់ភាពច្បាស់។ 

Photo 2023 11 08 16 57 32

ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 67W SUPERVOOC, ដំណើរការដោយបន្ទះឈីបខ្លាំងខាងហ្គេម MediaTek G99 ដែលមានអានុភាពខ្លាំង ក៏ដូចជា RAM សរុបដល់ទៅ 16GB* និងកាមេរ៉ាទំហំ 108MP ច្បាស់បំផុត គាំទ្រការពង្រីក 3x in-sensor នេះ កំពូលស្មាតហ្វូន realme 11 នឹងនាំមកនូវបទពិសោធន៍ពិសេសឈានមុខដៃគូប្រកួតប្រជែងនៅក្នុងកម្រិតតម្លៃនេះ៕  

Photo 2023 11 08 16 57 36

Photo 2023 11 08 16 57 41

Photo 2023 11 08 16 57 45

អំពីក្រុមហ៊ុន realme 

ក្រុមហ៊ុន realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់អន្តរជាតិ ដែលធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈការបង្កើតបច្ចេកវិទ្យាទំនើបឈានមុខគេដល់ស្មាតហ្វូនតម្លៃសមរម្យ។            ក្រុមហ៊ុននេះបានចេញលក់ស្មាតហ្វូននិងឧបករណ៍អេឡិចត្រូនិកជាច្រើនដែលមាន Spec ខ្ពស់ គុណភាពល្អ និងការរចនាម៉ូដទាន់សម័យសម្រាប់អ្នកប្រើប្រាស់វ័យក្មេង។  

បង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយលោក Sky Li ជាមួយទស្សនៈប្រចាំប្រេនថា “Dare to Leap” សំដៅលើការហ៊ានបោះជំហានទៅមុខ ក្រុមហ៊ុន realme បានក្លាយជាក្រុមហ៊ុនកំពូលទី៥ ក្នុងចំណោមក្រុមហ៊ុនកំពូល ៣០ លើពិភពលោកក្នុងរយៈពេល ៣ ឆ្នាំប៉ុណ្ណោះ ហើយ realme បានជំហានចូលទីផ្សារអន្តរជាតិជាច្រើនដូចជាប្រទេសចិន អាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូព៌ា អាមេរិកឡាទីន និងអាព្រីក ដែលមានអ្នកប្រើប្រាស់សរុបជាង ១៤០ លាននាក់។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com. 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia