ដោះស្រាយវីធីនេះភ្លាម! កម្មវិធី ១ ដែលធ្វើឲ្យទូរស័ព្ទអ្នកស្រកថ្មលឿនដោយមិនដឹងខ្លួន
Khunna - ឃុនណា
NOVEMBER 24 2025
គន្លឹះល្អៗ
767 views
1 min read

កម្មវីធីតេលេក្រាម (Telegram) គឺជាកម្មវិធីមួយដែលពេញនិយមបំផុតនៅកម្ពុជាសម្រាប់ប្រើប្រាស់ក្នុងការងារ ការសិក្សា អាជីវកម្មជាដើម។ តែវាត្រូវឲ្យអ្នកចំណាយថ្មច្រើនជាងកម្មវិធីទូទៅក្រៅពីកម្មវិធីហ្គេមកម្សាន្ត ជាពិសេសលើមុខងារល្អៗរបស់តេលេក្រាមគឺមាន Effect និង Motion ជាច្រើន ដូច្នេះហើយបើអ្នកទាំងអស់គ្នាមិនបានចូលកំណត់នូវមុខងារ Power Saving ទេដឹងតែថ្មទូរស័ព្ទស្រកដូចហូរទឹកហើយ។ 

Thumbnail 1 (1)

អ្នកទាំងអស់គ្នាអាចដោះស្រាយតាមវិធីខាងក្រោមនេះបាន៖

  • ចូលទៅកាន់អាខោនតេលេក្រាម រួចយកពាក្យ Setting
  • បន្ទាប់មកយកពាក្យ Power Saving នោះអ្នកទាំងអស់គ្នានឹងឃើញមុខងារ Effect ជាច្រើនដែលបានបើកចោល
  • ប្រសិនបើអ្នកទាំងអស់គ្នាកំណត់ Power saving Mode ទៅជាពាក្យ On នោះមានន័យថាអ្នកទាំងអស់គ្នាបានបើកមុខងារសន្សំសំចៃថ្ម តែវានឹងមិនទទួលបានការលេង Effect Motion ណាមួយឡើយលើកម្មវិធីឡើយ
  • តែក្នុងករណីអ្នកទាំងអស់គ្នាបានកំណត់ Power saving mode មកត្រឹម ៦០ ទៅ ៧០% នៃថ្មប្រើប្រាស់នោះអ្នកទាំងអស់គ្នាមានសិទ្ធិបើកមុខងារ Effect, Emoji Motion, ចាក់វីដេអូដោយស្វ័យប្រវត្តិ (Auto Play video) Autoplay GIF… បាន

J (1)

គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកទាំងអស់គ្នាបើកមុខងារទំនើបជាច្រើនដែលមាននៅលើតេលេក្រាម នោះវាកាន់តែចុះថ្ម និងក្តៅទូរស័ព្ទថែមទៀតផង ជាពិសេសអ្នកប្រើ iPhone។ ដូច្នេះអ្នកទាំងអស់គ្នាអាចបិទចោលនូវមុខងារ Auto មួយចំនួនដែលមិនចាំបាច់ដើម្បីប្រើប្រាស់ថ្មបានយូរ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia