គេតែងតែនិយាយថាបច្ចេកវិទ្យា AI អាចនឹងមកដណ្តើមការងារមនុស្សជាតិ ជាក់ស្តែងមិនថាការគូរគំនូរឬការផលិតអ្វីមួយទេគឺ AI សឹងតែអាចធ្វើបានទាំងអស់។ ថ្មីៗនេះមានការប្រកួតផ្នែកវិចិត្រសិល្បៈមួយដែលធ្វើឡើងនៅរដ្ឋ Colorado ហើយក្នុងនោះយើងឃើញថារូបគំនូរដែលគូរដោយ AI គឺទទួលបានជ័យជំនះលើការប្រកួតមួយនេះ។
បើយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន Vice បានឱ្យដឹងថា បុរសម្នាក់ឈ្មោះ Jason Allen បានយកឈ្នះការលើការប្រកួតផ្នែកវិចិត្រសិល្បៈរបស់រដ្ឋ Colorado ដោយទទួលបានចំណាត់ថ្នាក់លេខ1 ដោយឡែករូបដែលគេយកប្រកួតនោះគឺប្រើបច្ចេវិទ្យា AI ជាអ្នកគូរឱ្យ បន្ទាប់មកគាត់បានយករូបនោះទៅដាក់ជាមួយនឹងកម្មវិធី Gigapixel AI ដើម្បីឱ្យវាច្បាស់ហើយធ្វើការ Print ចេញមកក្រៅ។
ចំពោះគំនូរដែលលោក Jason Allen បានដាក់ប្រកួតនោះមានឈ្មោះថា “Théâtre D'opéra Spatial” ដោយស្ថិតក្នុងប្រភេទ សិល្បៈបែបឌីជីថល (Digital Art Category)។ ទៅលើគំនូរនោះផងដែរ Allen ពុំបានគូរដោយប្រើកម្មវិធី Illustrator ឬកម្មវិធីផ្សេងទៀតនោះទេពោលគឺគាត់បានប្រើទៅដោយបច្ចេកវិទ្យា AI text-to-image generator ដែលមាននៅក្នុង Discord Server មួយឈ្មោះថា Midjourney មានន័យថាគ្រាន់តែសរសេរអក្សរគឺវាអាចបង្កើតរូបតាមក្តីស្រមៃឱ្យយើងបានភ្លាមៗតែម្តង។
មែទែនទៅបច្ចេកវិទ្យា AI text-to-image generator នេះគឺដូចទៅនឹង OpenAI និងផ្លេតហ្វមមួយចំនួនទៀតដែលកំពុងតេស្តនិងបានប្រើប្រាស់ដូចជា AI Greenscreen ដែលមាននៅលើ TikTok និងមុខងារ Make A-Scene ដែលក្រុមហ៊ុន Meta កំពុងធ្វើការអភិវឌ្ឍផងដែរ។
យ៉ាងណាមិញ ចំពោះជ័យជំនះលើការប្រកួតមួយនេះក៏មានមតិមួយចំនួនបានធ្វើការរិះគុណក៏ដូចជាបញ្ចេញមតិមិនពេញចិត្តផងដែរ ក្នុងនោះយើងឃើញថាមានម្ចាស់គណនី Twitter មួយឈ្មោះ omiMorpho បានបញ្ចេញមតិថា “យើងកំពុងតែមើលការបាត់បង់របស់សិល្បៈករនៅចំពោះមុខ-ប្រសិនបើការងារច្នៃប្រឌិតមិនអាចយកឈ្នះម៉ាស៊ីនផង អ៊ីចឹងសូម្បីតែអ្នកជំនាញខ្ពស់ក៏លែងមានអ្វីធ្វើដែរ តើយើងនៅសល់អ្វីទៀត?”
TL;DR — Someone entered an art competition with an AI-generated piece and won the first prize.
— Genel Jumalon ✈️ Nan Desu Kan (@GenelJumalon) August 30, 2022
Yeah that's pretty fucking shitty. pic.twitter.com/vjn1IdJcsL
ទោះបីជាយ៉ាងណាក៏ដោយលោក Allen ក៏បានប្រាប់ទៅកាន់អ្នកដែលបានឃើញរូបនេះថា វាគឺជាប្រភេទគំនូរឌីជីថល ដែលត្រូវបានបង្កើតឡើងដោយ AI ហើយគាត់ក៏មិនចាំបាច់ត្រូវពន្យល់ពីដំណើរការរបស់ Server Midjourney ដែលបានបង្កើតរូបនេះទេពោលគឺវាដូចទៅនឹងដំណើរការរបស់ Adobe Illustrator អ៊ីចឹងដែរ។
គូសបញ្ជាក់ផងដែរថា មុននឹងគាត់ជ្រើសរើសរូបមួយនេះយកទៅប្រកួតគឺគាត់បាន បង្កើតរូបចំនួន100 ដោយប្រើ AI text-to-image generator នេះ បន្ទាប់មកគាត់បានជ្រើសរើសរូបដែលល្អជាងគេចំនួន3ទៀត ហើយដាក់ចូលក្នុង Gigapixel AI ចុងក្រោយធ្វើការ Print វាចេញមកក្រៅដាក់តាំងបង្ហាញតែម្តង។
សម្រាប់អ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែរ ចំពោះការកើនឡើងនៃបច្ចេកវិទ្យា AI នេះគិតថាវាអាចមកជំនួសការងាររបស់មនុស្សជាតិយើងបានដែរឬទេ?
អត្ថបទដោយ៖ រិន មករា