ព្រឺសម្បុរ TikTok ឥឡូវមានមុខងារមួយ ប្រើ AI អាចបង្កើតរូបភាពចេញពីអក្សរតាមការស្រមៃមនុស្ស
Makara Rin
AUGUST 18 2022
អាជីវកម្ម 4.0
455 views
1 min read

បច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែទំនើប ក្នុងនោះផងដែរយើងឃើញថា​មានក្រុមហ៊នបណ្តាញសង្គមជាច្រើនបានបញ្ចូលមុខងារពិសេសៗចូលទៅកាន់ផ្លេតហ្វមរបស់ខ្លួន ហើយថ្មីនេះយើងឃើញថា ផ្លេតហ្វម TikTok បានដាក់បញ្ចូលនូវ Effect ដែលប្រើបច្ចេកវិទ្យា AI ដើម្បីបង្កើតរូបភាពតាមការស្រមៃរបស់អ្នកប្រើប្រាស់ នេះបើយោងតាមការចុះផ្សាយរបស់ TheVerge

Effect មួយនេះមានឈ្មោះថា AI Greenscreen ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចូលទៅបង្កើតរូប​ផ្សេងៗតាមដែលខ្លួននឹកឃើញនិងចង់បានដើម្បីដាក់នៅខាងក្រោយផ្ទៃវីដេអូដោយគ្រាន់តែវាយអក្សរចូល នោះ AI និងធ្វើការបង្កើតរូបភាពឱ្យអ្នក។

យ៉ាងណាមិញប្រភពដដែលក៏បានបន្តថា រូបដែល TikTok ធ្វើការបង្កើតចេញនេះគឺស្ថិតនៅក្នុងកម្រិតទាបនៅឡើយបើប្រៀបធៀបជាមួយនឹងបច្ចេកវិទ្យារបស់ Google’s Imagen, និង OpenAI’s  DALL-E 2 ដោយបច្ចេកវិទ្យាទាំងនេះគឺអាចបង្កើតរូបភាពគំនូរផ្សេងៗដូចពិតៗតែម្តងតាមរយៈអក្សរដែលយើងដាក់បញ្ចូលថាយើងចង់បានអ្វី។

ចំពោះបច្ចេកវិទ្យា tex-to-image-AI generator គឺមិនមែនទើបតែមានក្នុង TikTok ទេពោលគឺ​ កន្លងទៅក្រុមហ៊ុន​ Meta ក៏ធ្លាប់បានបង្ហើបពីបច្ចេកវិទ្យានេះដែរដោយដាក់ឈ្មោះថា Make-A-Scene ដែលប្រើបច្ចេកវិទ្យា AI ដើម្បីជំនួយក្នុងការច្នៃការគិតរបស់មនុស្សឱ្យក្លាយទៅជាការពិត​តាមរយៈការគូសចេញជារូបភាព។

បើទោះបីបច្ចេកវិទ្យាឬក៏ Effect AI Greenscreen នៅក្នុង TikTok នេះអាចគូសតាមការគិតរបស់មនុស្សក៏ពិតមែនតែ​ ប៉ុន្តែមានប្រភេទរូបមួយចំនួនក៏វាអាចអាចបង្វែដានមនុស្សមិនឱ្យមើលឃើញដូចពិតៗបានដែរ ជាក់ស្តែងដូចជាប្រភេទរូបបែប ការវាយប្រហារសាហាវៗ ឬរូបអាក្រាតកាយជាដើម។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia