ប្រើឥតគិតថ្លៃ! វេបសាយ​ ១ នេះប្រៀបដូចជាបណ្ណាល័យ និងឃ្លាំងសៀវភៅរាប់មឺនក្បាលមានគ្រប់ទម្រង់
Khunna - ឃុនណា
NOVEMBER 23 2025
ឌីជីថល
8 views
1 min read

សម្រាប់អ្នកចូលចិត្តអានសៀវភៅ វេបសាយ Goodreads គឺជាឃ្លាំងចំណេះដឹងដ៏ធំមួយ។

Goodreads គឺជាគេហទំព័របណ្ណាល័យសង្គម (Social Cataloging Website) ដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកចូលចិត្តអានសៀវភៅ និងការណែនាំសៀវភៅ។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ហើយបច្ចុប្បន្នជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Amazon។ 

1 N1k6cmy D9h99w4 S C Ea K Xw (1)

Goodreads ជាបណ្ដាញសង្គមមួយសម្រាប់អ្នកអានសៀវភៅ ដែលអនុញ្ញាតឱ្យអ្នក៖

  • ស្វែងរកសៀវភៅថ្មីៗ: មានសៀវភៅរាប់លានក្បាល ដែលអ្នកអាចស្វែងរកតាមប្រភេទ តាមអ្នកនិពន្ធ ឬតាមចំណាត់ថ្នាក់។
  • Book (Review): មានការពិនិត្យសៀវភៅពីអ្នកអានរាប់លាននាក់ ដែលជួយអ្នកសម្រេចចិត្តថាតើគួរអានសៀវភៅមួយណា។
  • អ្នកអាចកត់ត្រាសៀវភៅដែលអ្នកបានអាន កំពុងអាន ឬចង់អាន។
  • មើលបញ្ជីសៀវភៅដែលណែនាំ: Goodreads នឹងណែនាំសៀវភៅទៅតាមចំណង់ចំណូលចិត្តរបស់អ្នក ឧទាហរណ៍៖ ប្រលោមលោក, វេទមន្ត, រន្ធត់, កាសែត, អប់រំ…។

1397605627 1397605627 Goodreads Misc (1)

គូសបញ្ជាក់ផងដែរថា ក្រៅពី Goodreads ក៏មានវេបសាយផ្សេងទៀតដូចជា Amazon (សម្រាប់ទិញសៀវភៅអេឡិចត្រូនិច Kindle ឬសៀវភៅបោះពុម្ព) និង Project Gutenberg (សម្រាប់សៀវភៅបុរាណដែលផុតសុពលភាពរក្សាសិទ្ធិ)។ តែបើនិយាយពីឃ្លាំងចំណេះដឹង និងបណ្ដាញអ្នកអាន Goodreads គឺលេចធ្លោជាងគេ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia