នេះគឺជាស្នាដៃដ៏ពិសេសមួយទៀតរបស់លោកដាញ់ ហុង បន្ទាប់បង្កើតពុម្ពអក្សរខ្មែរយូនីកូដ លោកបានចំណាយពេលវេលា ស្រាវជ្រាវបង្កើតបានជា App មួយទៀតឈ្មោះថា Nextspell ដែលមានសមត្ថភាពខ្លាំង អាចឆែក ឬពិនិត្យអក្ខរាវិរុទ្ធបានម្ដង២០០ពាក្យឥតគិតថ្លៃ និងបានរហូតដល់ ៣០០០ពាក្យ ដោយគ្រាន់តែលោកអ្នកចំណាយ ១២ដុល្លារក្នុង១ឆ្នាំ ហើយបច្ចុប្បន្ននេះក៏បានពង្រីកទៅដល់ Telegram Bot ផងដែរដោយលោកអ្នកអាចចូលប្រើបានដោយសេរី។
របៀបប្រើ៖
១. ចុចលីងតំណរនេះ៖ https://t.me/NextSpellBot
២. ចុច Join
៣. ផ្ញើរពាក្យ ឬអក្សរឱ្យឆែក
៤. ទទួលបានលទ្ធផល
Bot នេះលោកអ្នកអាចចូលទៅសរសេរឃ្លាខ្លីៗ ឬជាប្រភេទអត្ថបទបាន ខណ:ណាដែលមានពាក្យណាមួយខុសពីវចនានុក្រមខ្មែរ វានឹងស្កេន រួចប្រាប់ពីចំណុចខុសនោះឲ្យយើងបានដឹងភ្លាមៗ។ យ៉ាងណាមិញ បើយោងតាមការបញ្ជាក់នៅលើ App Next Spell ផ្ទាល់ក៏បានឲ្យដឹងផងដែរថា លទ្ធផលនៃការត្រួតពិនិត្យនេះ នៅមិនទាន់បានត្រឹមត្រូវ ១០០ ភាគរយ នោះទេ ប៉ុន្តែវាអាចជួយសម្រួលដល់លោកអ្នកបាន ក្នុងកម្រិតណាមួយ។