Follow ឬនៅ? នេះជាគណនី TikTok ផ្លូវការរបស់ សេតវិមាន នៃប្រធាធិបតី ដូណាល់ត្រាំ
SOKLY - កូនផ្កាឈូក
AUGUST 20 2025
ឌីជីថល
2.6 K views
1 min read

សេតវិមាន (White House) បានបើកគណនីផ្លូវការលើ TikTok ជាលើកដំបូង នៅថ្ងៃទី 19 សីហា 2025 ដោយប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះសារជាទីទាក់ទាញថា America we are BACK! What’s up TikTok?”

វាបានក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមរបស់ចិនមួយនេះ ត្បិតថា The White House គឺជាគណនីផ្លូវការរបស់ស្ថាប័នធំជាងគេមួយរបស់សហរដ្ឋអាមេរិក។ ដោយមិនប៉ុន្មានម៉ោង ក្រោយពីការបង្ហោះវីដេអូ បាន៣ បន្តបន្ទាប់គ្នា ចំនួនអ្នកតាមដានបានហក់ដល់ ជាង 57K followers

គួរជម្រាបផងដែរថា គណនី TikTok ផ្លូវការថ្មីរបស់សេតវិមាន នឹងត្រូវគេប្រើប្រាស់សម្រាប់ជាមធ្យោបាយផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនងថ្មីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ជាមួយប្រជាពលរដ្ឋអាមេរិក និងពិភពលោកទាំងមូល៕

Screenshot 2025 08 20 111925

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia