ក្រុមហ៊ុន Mitsubishi Motors Cambodia ប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត All-New Triton Athlete 4WD ក្នុងតម្លៃ 48,900 ដុល្លារ បង្កើតឡើងដើម្បី «Explore Your Bold Adventure»
Sakada Techie
JUNE 29 2026
PR
3 mins read

រាជធានីភ្នំពេញ : ក្រុមហ៊ុន Mitsubishi Motors Cambodia បានសម្ពោធជាផ្លូវការនូវរថយន្ត All-New Mitsubishi Triton Athlete នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ (Aeon3) ដោយបាននាំមកនូវស្តង់ដារថ្មីនៃភាព «Smart Premium» សម្រាប់ទីផ្សាររថយន្តភីកអាប់ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងពេលដែលប្រទេសកម្ពុជាកំពុងឈានទៅមុខ ជាមួយនឹងម្ចាស់រថយន្តជំនាន់ថ្មីដែលប្រើប្រាស់រថយន្តភីកអាប់សម្រាប់ទាំងការងារ គ្រួសារ និងការធ្វើដំណើរទៅតាមខេត្ត រថយន្តមិនត្រឹមតែត្រូវមានសមត្ថភាពខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបង្ហាញពីភាពជោគជ័យ ធានាសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ និងជាជម្រើសដ៏ឆ្លាតវៃក្នុងការកាន់កាប់។

Photo 2026 06 29 15 48 42

ទោះជាយ៉ាងនេះក្តី អតិថិជនក្នុងស្រុកតែងតែជួបប្រទះនឹងការសម្រេចចិត្តដ៏លំបាក៖ រវាងរថយន្តដែលកម្លាំងខ្លាំងតែស៊ីសាំង ឬរថយន្តដែលសន្សំសំចៃតែមានកម្លាំងខ្សោយ; រវាងរថយន្តដែលរឹងមាំសម្រាប់ដឹកជញ្ជូនតែមិនផ្តល់ផាសុកភាពដល់ក្រុមគ្រួសារ ឬរថយន្តដែលមានផាសុកភាពតែមិនអាចបើកបរក្នុងស្ថានភាពផ្លូវលំបាកបាន។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ លោក ឡា ឧត្តម ជា Marketing Manager នៅក្រុមហ៊ុន Mitsubishi Motors Cambodia បានមានប្រសាសន៍ថា៖ «អតិថិជនរបស់ Mitsubishi មិនគួរត្រូវបានបង្ខំឱ្យជ្រើសរើសចំពោះអ្វីមួយនោះទេ។ លោកអ្នកនឹងទទួលបានរថយន្តភីកអាប់ដែលមានសមត្ថភាពពិតប្រាកដ មានភាពលេចធ្លោ និងធានាសុវត្ថិភាពដល់ក្រុមគ្រួសារ ក្នុងតម្លៃដ៏សមរម្យបំផុត»។ All-New Triton Athlete ផ្លាស់ប្តូរការធ្វើដំណើរដ៏ធម្មតា ឱ្យទៅជាការផ្សងព្រេងដ៏អស្ចារ្យ «Explore Bolder Adventure»។

Photo 2026 06 29 16 05 19 (2)

«Triton Athlete កែប្រែបទពិសោធន៍បើកបររបស់អ្នក ឱ្យកាន់តែរឹងមាំ និងជឿជាក់ តាមរយៈគុណសម្បត្តិសំខាន់ៗទាំង ៣៖»

១. Bolder Capability: បំពាក់ដោយម៉ាស៊ីន Bi-Turbo Hyper Power ដែលផ្តល់កម្លាំង 204 PS និង 470 Nm ដែលជាម៉ាស៊ីនម៉ាស៊ូត 2.4L ខ្លាំងបំផុតក្នុងកម្រិតថ្នាក់របស់ខ្លួន រួមជាមួយប្រអប់លេខស្វ័យប្រវត្តិ 6 វគ្គ និងចង្កូតអេឡិចត្រូនិច (Electronic Power Steering)។ ប្រព័ន្ធ Super Select 4WD-II ជាមួយនឹងរបៀបបើកបរ 7 ជម្រើស និងកម្ពស់ពីដី 228 mm អាចឱ្យរថយន្តឆ្លងកាត់ជំនន់ទឹកភ្លៀង និងផ្លូវខេត្តដ៏លំបាកបានយ៉ាងងាយស្រួល។

២. Bolder Your Success: ការរចនាបែប រចនាបថ Dynamic Shield ដ៏ទាក់ទាញ បន្ថែមភាពលេចធ្លោជាមួយ Sports Bar ដែលរចនាឡើងយ៉ាងពិសេស កង់អាលុយមីញ៉ូមពីរពណ៌ និងភ្លើង Full-LED ផ្តល់នូវភាពលេចធ្លោភ្លាមៗ។ ផ្នែកខាងក្នុងរចនាដោយស្បែក ATHLETE ពីរពណ៌, ប្រព័ន្ធម៉ាស៊ីនត្រជាក់ dual-zone, ការតភ្ជាប់ឥតខ្សែ និងកាប៊ីនដែលស្ងាត់ល្អ (quiet NVH interior) ផ្តល់នូវភាពប្រណីតមិនចាញ់រថយន្ត SUV។

៣. Bolder Confidence: ប្រព័ន្ធសុវត្ថិភាពត្រូវបានធានាដោយ ADAS Package B, ពោងសុវត្ថិភាព 8 SRS ដែលត្រូវបានគិតគូរឡេីង ដើម្បីគោលដៅស្តង់ដារសុវត្ថិភាព 5-star ASEAN NCAP និងប្រព័ន្ធកាមេរ៉ា 360° Multi-Around Monitor។ មកជាមួយនឹងម៉ាស៊ីន Bi-Turbo ដែលកម្រិតសុីសាំងប្រហែល 7.7 L/100km សម្រាប់ការបើកបរគ្រប់ស្ថានភាពផ្លូវនិងសេវាកម្មក្រោយការលក់ទូទាំងប្រទេស ជាមួយនឹងអ្នកបច្ចេកទេសដែលបានហ្វឹកហាត់តាមស្តង់ដាររោងចក្រ និងគ្រឿងបន្លាស់សុទ្ធ ធានាបាននូវទំនុកចិត្តក្នុងការកាន់កាប់រថយន្ត។

Top Banner 1920 X1200

តម្លៃ Smart Premium និងការដាក់លក់ ខណៈពេលដែលរថយន្ត All-New Triton Athlete 4WD មិនត្រឹមតែមានភាពប្រណីត និងបច្ចេកវិទ្យា ដែលសម្របខ្លួនបានល្អបំផុតសម្រាប់ផ្លូវថ្នល់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃដ៏អស្ចារ្យត្រឹមតែ 48,900 ដុល្លារ ។ ជាងនេះទៅទៀត យើងមានសេវាកម្មហិរញ្ញប្បទានងាយៗ និងបណ្តាញជួសជុលទូទាំងប្រទេស ដែលធានាទំនុកចិត្តដោយក្រុមហ៊ុនដែលមានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ 2007 មកម្ល៉េះ។  រថយន្ត Triton Athlete នេះមានដាក់បង្ហាញជូនលោកអ្នកនៅ ថ្ងៃទី 26 រហូតដល់ថ្ងៃទី 28 មិថុនា  ឆ្នាំ 2026 នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ (អ៊ីអន ៣)

លេខទូរស័ព្ទទំនាក់ទំនងៈ 011 999 892 / 010 999 892

Facebook Page: Mitsubishi Motors Cambodia

Tiktok: Mitsubishi Cambodia

 

Photo 2026 06 29 15 48 47

Photo 2026 06 29 15 48 45 (2)

Photo 2026 06 29 15 48 43

Photo 2026 06 29 15 48 50

Photo 2026 06 29 15 48 50 (2)

Photo 2026 06 29 15 48 51

Photo 2026 06 29 15 48 49

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia