ថ្មីៗនេះ Messenger មានការ Update មុខងារថ្មីជាច្រើនដើម្បីធ្វើឱ្យការទំនាក់ទំនងកាន់តែប្រសើរឡើង។ ដោយក្នុងនោះផងដែរមានមុខងារសំខាន់ៗមួយចំនួនដូចជា៖
- ការហៅទូរសព្ទគុណភាពខ្ពស់ (HD): ការហៅជាវីដេអូ ឬសំឡេងមានភាពច្បាស់ជាងមុន ហើយមានមុខងារកាត់បន្ថយសំឡេងរំខានទៀតផង។
- មុខងារ AI ថ្មីៗ: Messenger ក៏បានបញ្ចូលមុខងារ Meta AI ដើម្បីជួយអ្នកឆ្លើយសំណួរ បង្កើតរូបភាព ឬ Sticker និងកែសម្រួលរូបភាពផងដែរ។
- ការចែករំលែករូបភាព និងវីដេអូ: អ្នកអាចផ្ញើរូបភាពដែលមានគុណភាពខ្ពស់ និងបង្កើត Shared Albums នៅក្នុង Group Chat ដើម្បីរក្សាទុករូបភាព ឬវីដេអូកម្សាន្តផ្សេងៗជាមួយមិត្តភក្តិ។
- QR Codes: អ្នកអាចស្កេន QR Code របស់ Messenger ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកថ្មីបានយ៉ាងរហ័ស។
គូសបញ្ជាក់ផងដែរថា អ្នកអាចពិនិត្យមើល App Store ឬ Play Store ដើម្បីធ្វើបច្ចុប្បន្នភាព (Update) Messenger របស់អ្នកឱ្យទៅកំណែថ្មីបំផុត ក្នុងករណីអ្នកទាំងអស់គ្នាពុំទាន់មានមុខងារទាំងនេះ។
អត្ថបទដោយ៖ ងួន ឃុនណា