តិចអត់ដឹង! មុខងារ១នេះលើ Messenger អាចលាក់ឆាតសម្ងាត់បានយ៉ាងងាយ
Khunna - ឃុនណា
JUNE 24 2025
ឌីជីថល
1.9 K views
1 min read

ជាទូទៅកម្មវិធី Messenger ជាកន្លែងដែលយើងអាចឆាតជជែកកម្សាន្តជាមួយនរណាម្នាក់ ឬជាក្រុមក៏បាន។ តែមុខងារមួយលើ Messenger ដែលអាចជួយផ្តល់សុវត្ថិភាពដល់ឯកជនភាពរបស់អ្នកប្រើប្រាស់។

Messenger Encryption

ការអ៊ិនគ្រីបពីដើមដល់ចប់ (End-to-End Encryption)

ការអ៊ិនគ្រីបពីដើមដល់ចប់គឺ ជួយការពារដល់ឯកជនភាពរបស់អ្នកដោយធានាថាគ្មាននរណាម្នាក់អាចមើលសាររបស់អ្នកបានឡើយក្រៅពីអ្នក។ គិតត្រឹមថាវាជាស្រទាប់សុវត្ថិភាពបន្ថែមដែលរក្សាសារ និងការហៅរបស់អ្នកជាមួយក្រុមគ្រួសារ និងមិត្តភក្តិ មនុស្សជាទីស្រលាញ់ ឲ្យមានសុវត្ថិភាព ចាប់ពីពេលដែលវាចេញពីឧបករណ៍របស់អ្នក រហូតដល់ពេលដែលវាទៅដល់ឧបករណ៍អ្នកទទួល។ នេះមានន័យថាក្នុងអំឡុងពេលនៃការផ្ញើនេះ គ្មាននរណាម្នាក់ អាចមើលឃើញ ឬស្តាប់នូវអ្វីដែលត្រូវបានផ្ញើ ឬនិយាយនោះទេ។

03b0y Om Tl Agaa a L71l M2j Vd 1

មិនថាអ្នកកំពុងចែករំលែករូបថតគ្រួសារ ឬព័ត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកទេ សារសម្ងាត់ ព័ត៌មានទាំងអស់របស់អ្នកត្រូវបានចែករំលែកជាមួយនឹងឯកជនភាព និងសុវត្ថិភាពបំផុត ទោះចង់ជាមួយអាខោនប៉ុន្មាននាក់ក៏ដោយ។

01 Secure Storage

ក្រុមហ៊ុនធំរបស់ Facebook បានចាប់ផ្តើមដាក់ឲ្យប្រើប្រាស់មុខងារ End-to-End Encryption (E2EE) ដោយស្វ័យប្រវត្តិ (by default) សម្រាប់សារផ្ទាល់ខ្លួនទាំងអស់នៅក្នុង Messenger។ នេះមានន័យថា៖   

  • ការអ៊ិនគ្រីបដោយស្វ័យប្រវត្តិ: សម្រាប់សារផ្ទាល់ខ្លួនជាច្រើនរបស់អ្នក មុខងារ E2EE ត្រូវបានបើកដោយស្វ័យប្រវត្តិ អ្នកនឹងឃើញសារ "សារ និងការហៅត្រូវបានការពារដោយការអ៊ិនគ្រីបពីដើមដល់ចប់" (messages and calls protected with end-to-end encryption) នៅលើការជជែកដែលត្រូវបានអ៊ិនគ្រីបផងដែរ។
  •  ការចំណាំលេខកូដ PIN: បើចង់លាក់ការសម្ងាត់ឆាតពីនរណាម្នាក់គួរកុំឲ្យគេដឹងលេខកូដនោះ ជាសវៀងការលួចទិន្នន័យរបស់អ្នក។
  • ព្យាយាមឆែកមើល Login alert: ក្រែងប្រទះឃើញឧបករណ៍ឌីជីថលណាមួយបានជាប់ក្នុងកម្មវិធីឆាតរបស់អ្នក តែវាមិនងាយនឹងកើតឡើងនោះទេប្រសិនបើអ្នកបានកំណត់ PIN End-to-End Encryption ហើយវាក៏មិនអាចទទួលបានទ្និន័យឆាតរបស់យើងទាំងស្រុងដែរ។

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia