Meet Doctor គឺជាកម្មវិធីទូរស័ព្ទ (app) របស់ខ្មែរ ដែលផ្ដល់សេវាសុខាភិបាលតាមប្រព័ន្ធអនឡាញ (telemedicine) ។ កម្មវិធីនេះត្រូវបានបង្កើតឡើងដោយវេជ្ជបណ្ឌិតខ្មែរផ្ទាល់ គឺលោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី និងក្រុមការងារ ដោយមានគោលបំណងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ទទួលបានសេវាថែទាំសុខភាពកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។
- លក្ខណៈពិសេសសំខាន់ៗរបស់ Meet Doctor រួមមាន:
- ពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញតាមអនឡាញ: អ្នកអាចធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិតដែលមានជំនាញច្រើនជាង ២០ ប្រភេទ តាមរយៈការហៅជាវីដេអូ (video call) ពីគ្រប់ទីកន្លែង។
- ណាត់ជួបគ្រូពេទ្យផ្ទាល់: ក្រៅពីការពិគ្រោះតាមអនឡាញ អ្នកក៏អាចប្រើកម្មវិធីនេះដើម្បីកក់ណាត់ជួបជាមួយគ្រូពេទ្យនៅមន្ទីរពេទ្យ ឬគ្លីនិកបានផងដែរ។
- បញ្ជាទិញថ្នាំ និងសេវាដឹកជញ្ជូន: អ្នកអាចបញ្ជាទិញថ្នាំតាមរយៈកម្មវិធី ហើយនឹងទទួលបានការដឹកជញ្ជូនដល់ផ្ទះ។
- កក់សេវាធ្វើតេស្តឈាម និងសំណាកផ្សេងៗ: កម្មវិធីនេះក៏មានសេវាជួយអ្នកក្នុងការកក់ការធ្វើតេស្តសុខភាព និងមានសេវាទៅយកសំណាកដល់ផ្ទះដោយឥតគិតថ្លៃ។
- ទិញផែនការថែទាំសុខភាពគ្រួសារ: អាចទិញផែនការសុខភាពសម្រាប់គ្រួសារ ដែលផ្ដល់ការពិគ្រោះយោបល់តាមអនឡាញដោយមិនគិតថ្លៃ។
- អានអត្ថបទ និងគន្លឹះសុខភាព: ទទួលបានព័ត៌មាន និងគន្លឹះសុខភាពល្អៗពីអ្នកជំនាញ។
របៀបប្រើប្រាស់កម្មវិធី:
- បញ្ចូលរោគសញ្ញា: បញ្ជាក់រោគសញ្ញាដែលអ្នកកំពុងជួបប្រទះ។
- ជ្រើសរើសអ្នកជំនាញ និងបង់ប្រាក់: ជ្រើសរើសប្រភេទគ្រូពេទ្យជំនាញដែលអ្នកចង់ពិគ្រោះ ហើយធ្វើការទូទាត់តាមប្រព័ន្ធអនឡាញ។
- រង់ចាំការតភ្ជាប់: រង់ចាំប្រហែល ២ នាទី ដើម្បីភ្ជាប់ទៅកាន់វេជ្ជបណ្ឌិត។
- ពិគ្រោះតាមវីដេអូ-សំឡេង-ជជែក: ធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិត និងទទួលបានដំបូន្មានតាមអនឡាញ។
គូសបញ្ជាក់ផងដែរថា កម្មវិធី Meet Doctor ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាការចូលទៅកាន់សេវាថែទាំសុខភាព របស់ប្រជាជន ជាពិសេសអ្នកដែលរស់នៅតំបន់ឆ្ងាយពីមណ្ឌលសុខភាព ឬមានការរវល់ តែក្នុងករណីអ្នកទាំងអស់គ្នាមានបញ្ហា ជម្ងឺរាំរៃ ឬធ្ងន់ធ្ងរសូមទៅពិនិត្យនៅមន្ទីរពេទ្យផ្ទាល់ដើម្បីអស់ការសង្ស័យ និងផ្តល់ការយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យផ្ទាល់។
ដូច្នេះអ្នកទាំងអស់គ្នាអាចស្វែងរកកម្មវិធីនេះបាននៅលើ App Store (សម្រាប់ iOS) និង Google Play Store (សម្រាប់ Android)។ សូមតាមដានបន្ថែមនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់កម្មវិធី Meet Doctor ដើម្បីដឹងពីការ Update បន្ថែម សម្រាប់អ្នកដែលចង់ប្រឹក្សាផ្សេងៗទៀតក៏អាចទាក់ទងតាមរយៈលេខទូរស័ព្ទ (Telegram) បានដែរ 098 411 106 សម្រាប់គេហរទំព័រ Instragram: meetdoctor.app ។