ត្រូវទិញឡាន ទិញខែនេះចំណេញណាស់ ទាំង ChangAn និង Deepal មានប្រូម៉ូសិនពិសេសខ្ទង់ពាន់$
Sakada Techie
JULY 4 2025
PR
2 mins read

គិតមកទល់ត្រឹមឆ្នាំ ២០២៥ នេះយីហោឡាន ChangAn ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនាំចូលនិងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន RMA Cambodia មានអាយុកាលច្រើនជាង ៤ ឆ្នាំរួចមកហើយនៅក្នុងទីផ្សារស្រុកយើង មានការទទួលស្គាល់គាំទ្រខ្លាំង ពេញនិយមជិះច្រើនពីសំណាក់ប្រជាជនខ្មែរ ជាពិសេសសេរ៊ីរថយន្ត Changan CS55 Plus។

កាន់តែពិសេសជាងនេះទៅទៀត នៅក្នុងរដូវកាលឈានចូលវស្សានរដូវនេះ  ChangAn Cambodia រួមទាំង Deepal Cambodia បានប្រកាសអំពីប្រូម៉ូសិនពិសេសជាច្រើនរបស់ខ្លួន ដែលមិនធ្លាប់មានពីមុនមកនោះទេ សម្រាប់ Mid Year Sale របស់ខ្លួន។

សម្រាប់ម៉ូដែលរថយន្ត ChangAn សេរ៊ី CS អតិថិជនជាវក្នុងអំឡុងពេលប្រូម៉ូសិននេះ នឹងទទួលបានកាតសាំងក្នុងទំហំទឹកប្រាក់ ១៥០០ដុល្លារភ្លាមៗ ដោយមានសម្រាប់រថយន្ត Changan CS សេរ៊ី CS15, CS35 Plus និង CS55 Plus។

515933315 1089030696613515 8773810459470029238 N

រីឯប្រភេទរថយន្ត SUV បែបប្រណីតរបស់ ChangAn វិញអតិថិជននឹងទទួលបានប្រូម៉ូសិន ទទួលបានកាតសាំងក្នុងទំហំទឹកប្រាក់រហូតដល់ទៅ ២០០០ដុល្លារ ចំពោះម៉ូដែលរថយន្ត ChangAn Uni-K និង ChangAn Uni-T។

បន្ថែមពីនេះទៅទៀត រាល់រថយន្ត ChangAn ទាំងអស់ ទទួលបានការធានាជូនទៅលើគុណភាពពីក្រុមហ៊ុនផ្ទាល់ក្នុងរយៈពេល ៥ ឆ្នាំ ឬ ១៥០ ០០០គីឡូម៉ែត្រ។

515282073 1089030693280182 4745117442018500342 N

មិនអស់ត្រឹមហ្នឹងទេ Deepal ដែលជាយីហោរថយន្តអគ្គិសនីជ្រកក្រោមឆត្ររបស់ ChangAn ដែរនោះក៏មានប្រូម៉ូសិនលើរថយន្តអគ្គិសនី រហូតទៅដល់ ៣ពាន់ដុល្លារឯណោះទៅលើម៉ូដែល Deepal L07 និង Deepal S07 ស៊េរីឆ្នាំ ២០២៤ ជាមួយនឹងការធានាគុណភាពជូនរហូតដល់ ៨ឆ្នាំ ឬ ២៤០ ០០០ គីឡូម៉ែត្រផងដែរ។

515975246 122391415268499794 7615002708493109126 N

រូសរាន់ឡើងប្រូម៉ូសិននេះមានរយៈពេលត្រឹមថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២៥ នេះតែប៉ុណ្ណោះ ដោយចំនួនមានកំណត់។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

ChangAn Hotline : 011 999 375
ChangAn Showroom: https://maps.app.goo.gl/H4GDtLeNPRPNAqTL9?g_st=ic

Deepal Hotline  : 078 999 795
Deepal showroom: https://maps.app.goo.gl/LRoweHdyJmwa8ihD7?g_st=ic

Img 7523

Img 7524

Img 7525

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia