Lexus  NX450h+  ស៊េរីឆ្នាំ២០២២ នេះ ស៊ីសាំងតិចចម្ងាយផ្លូវ ១០០ គ.មដំបូង ចាយ ១.៣ លីត្រ
Pheakdey Prem
JUNE 24 2022
យានយន្ត
150 views
2 mins read

Lexus NX ជា​តែម​រថយន្តរបស់ម៉ាក់យីហោ​ល្បី​​មួ​យ​​​​​​ ​ដែល​មាន​មេធំនៅ​​ជប៉ុ​ន​គឺ Toyota  ។​ ​​​​Lexus NX ​​ត្រូវបានបង្កើតឡើង​នៅឆ្នាំ​ ​២០១៤ ​នឹងបន្ត​​​ការផលិត​​ម៉ូដែលទាំងអស់​មកដល់បច្ចុប្បន្ន​នេះ ។ ជាក់​ស្តែង ដូច Lexus NX 450h+ ​​ស៊េរីថ្មី​ឆ្នាំ ២០២២ នេះ មាន​ចំណុចពិសេសៗ ជា​ច្រើន​​​ដែលធ្វើ​ឲ្យអ្នក​ខ្លះ ​​​ពិបាក​ចិត្ត​ព្រោះ​តែអត់​លុយ​ទិញ​ជាមួយ​នឹង​តម្លៃក្រៅ​ប្រទេស ៨៩៩០០ ដុល្លារ ​។

តួយ៉ាង សម្រាប់​​​ Lexus  NX450h+ មួយ​នេះ​​​​​មកដល់​ឆ្នាំ​​នេះ ​​ខាងក្រុមហ៊ុន​បំពាក់នូវម៉ូទ័រអេឡិចត្រិច​​ខ្លាំងជាងមុន​ និងមាន​ទំហំអាគុយ​ក៏ធំជាងមុន​​​ដែល​ធ្វើ​ឲ្យ​ សមត្ថភាពនៃការស៊ីសាំងក៏តិច​ជាងមុន​ ដោយ​ ១០០គ.ម ​​ស៊ីសាំងតែ​ ១.៣ លីត្រ​​​ តែប៉ុណ្ណោះ​សម្រាប់​អាគុយពេញ​​​ ប៉ុន្តែ​បើ​​អស់​​​ថាមព​លហើយ ​​កង់​ទាំង៤ អាចរត់​បាន​ដោយសារពឹងលើ​ម៉ាស៊ីងសាំងទាំងស្រុង​​ដោយ ១០០ គ.ម​ ស៊ីសាំងជាង ៥.៦ លីត្រ​មនោះទេ បើ​ប្រៀ​ប​នឹង​ម៉ូដែល​មុន​ ​Lexus  NX450h+ ឆ្នាំ២០២២ ​នេះធ្វើ​បាន​ល្អជាង ។

 ចំណែក​​ឯ កម្លាំង​​​ម៉ាស៊ីន​​​របស់​ NX450h+ នេះ​ត្រូវបា​នរួមផ្សំជាមួយនឹងម៉ាស៊ីន​សាំង និង​ម៉ូតទ័រ​ពីរ​​គ្រឿង​ដែលអាចបង្កើតកម្លាំងសរុបបាន​ ២២៧ គីឡូវ៉ាត់​​​ ​ដោយមាន​រួម​ចំណែក​ពីម៉ាស៊ីន​សាំង ១៣៧ គីឡូវ៉ាត់ និងកម្លាំងរមូរ​ ២៧០ ញ៉ូតុនម៉ែត្រ​ ព្រមទាំងកម្លាំងម៉ូទ័របូកចូលគ្នា  ១៧៤ គីឡូវ៉ាត់ ​ថែម​ទៀត​ ។​

គូសបញ្ជាក់ផងដែរថា​ សម្រាប់​ការបើកបរ​នៅលើ​ម៉ូទ័រ​អគ្គិសនីសុទ្ធ​ អាច​រត់​​បានចម្ងាយ​ ៨៧​ គ.ម ដោយ​មិន​អស់​សាំងសូម្បីតែមួយ​តំណក់​នេះបើយោងតាម​ការតេស្ត​សាកល្បង​​របស់​​ NEDC  ដោយឡែក​គេបាន​យ​កវា​មក​តេស្តសាកល្បង​លើផ្លូវធម្មតា​​វិញ​ ​គេបាន​រកឃើញ​ថា​ រថយន្ត​​អាចរត់​បានតែ​ ៦៧ គ.ម ទេសម្រាប់ថាមពល​អាគុយ​ពេញនោះ ៕​

អត្ថបទដោយ​៖ ព្រឹម​ ភក្តី​

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia