Kia បានបង្ហាញគំរូ EV9 ADVNTR Concept EV SUV និង PV5 WKNDR Concept electric van ដែលបង្ហាញពីភាពទាន់សម័យនៃការរចនា និងសមត្ថភាពប្រើប្រាស់ក្នុងលក្ខខណ្ឌធម្មជាតិនៃរថយន្តស៊េរី EV9។ នៅកន្លែងតាំង Kia ក្នុងអគារសន្និសីទ Las Vegas Convention Center គំរូ EV9 ADVNTR ត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីនរចនាថ្មីនៅមុខ ធ្នើដាក់សម្ភារៈនៅលើដំបូល ដែលមានភ្លើងបំភ្លឺ និងផ្នែកខាងក្រោមមានភាពរឹងមាំជាងមុន។
EV9 ADVNTR Concept មានប្រតួរខ្ពស់ជាងមុន កង់លេងជាប្រភេទ Off-Road និងបន្ថែមជាច្រើនផ្នែកទៀត ដែលធ្វើអោយរថយន្តនេះលេចធ្លោជាង EV9 SUV ។ Kia បង្ហាញថា រថយន្តទាំងនេះគឺជាគំរូមួយគត់ និងមិនមានគម្រោងផលិតទេ ប៉ុន្តែវាបង្ហាញផ្លូវអនាគតសម្រាប់រថយន្តមួយចំនួនដែលអាចនឹងចេញលក់ ឬត្រឹមតែបង្ហាញពីឧបករណ៍ផ្លាស់ប្តូរដែលអាចទិញបំពាក់បន្ថែមបានសម្រាប់រថយន្ត EV9 ។វាក៏ដូចជាគំរូ PV5 WKNDR Concept electric van ដែលមានប្រព័ន្ធតួរខ្លួនខ្ពស់ និងកង់សម្រាប់ប្រើលើផ្លូវលំបាក ហើយរចនាឡើងសម្រាប់បង្ហាញនូវភាពងាយសហរួលក្នុងការប្រើប្រាស់អាចបត់បែនរបស់រថយន្តបានគ្រប់ស្ថានភាពផ្លូវ។
Kia ធ្វើអោយរថយន្តកាន់តែទាក់ទាញ និងជាគំរូ PV5 WKNDR បានបង្កើនភាពទាក់ទាញក្នុងវិស័យពាណិជ្ជកម្មរថយន្ត ដោយបង្ហាញពីរបៀបរបស់ Kia ដែលអាចក្លាយជារថយន្តដ៏ល្បីក្នុងអនាគត។ វាមានមុខងារ "Gear Head" ដែលជារបៀបស្តុកសម្ភារៈផ្នែកខាងក្រៅនៅពេលដែលយើងរៀមកន្លែងស្នាក់នៅក្នុងរថយន្តធ្វើអោយរថយន្តយើងកាន់តែមានភាពធំទូលាយនៅខាងក្នុង ក៏ដូចជាការកែប្រែជាច្រើនទៀត ការប្រើប្រាស់ថាមពលបៃតងទាំងបន្ទះថាមពលព្រះអាទិត្យ និង "hydro-turbine" នៅលើកង់ ដែលអាចបំពេញបន្ថែមថាមពលសម្រាប់ការធ្វើដំណើរ។
គំរូទាំងនេះមានឧបករណ៍សម្រាប់ការប្រកួតប្រជែងច្រើន ដូចជាបំពង់បង្ហាប់ខ្យល់សម្រាប់កំណត់សម្ពាធនៃកង់ ឬបំពង់សម្រាប់បំពាក់សម្ភារៈ ជណ្តើឡើងទៅខាងលើតំបូលបន្ទះខាងក្នុងដែលអាចប្តូរនិងចំឡើយនិងដាក់ក្តារបានសម្រាប់សំរាកជាដើម។