Background Play គឺជាមុខងារសំខាន់មួយដែលផ្តល់ដោយ YouTube Premium ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចស្តាប់សំឡេងពីវីដេអូ YouTube (ដូចជាចម្រៀង ផតខាស់ ជាដើម) ទោះបីជាអ្នកបានចេញពីកម្មវិធី YouTube ទៅប្រើកម្មវិធីផ្សេង (Multitasking) ឬពេលអ្នកបានបិទ និងចាក់សោអេក្រង់ទូរស័ព្ទរបស់អ្នកក៏ដោយ។

មុខងារនេះទាមទារការបង់ប្រាក់ ប៉ុន្តែអ្នកប្រើប្រាស់ទាំង Android និង iOS អាចប្រើមុខងារនេះបានដោយឥតគិតថ្លៃតាមរយៈល្បិចប្រើ "Desktop Site" នៅក្នុងកម្មវិធី Browser (ដូចជា Chrome ឬ Safari) ហើយបន្តចាក់ពីផ្ទាំង Notification ឬ Lock Screen វិញ។
របៀបប្រើ Background Play ឥតគិតថ្លៃលើ Android
- ចូល YouTube ក្នុង Browser (មិនមែនចូលតាម App ទេ) បើក "Desktop site"
- ចាក់វីដេអូដែលអ្នកចង់មើល ឬស្តាប់
- ចុចពាក្យ Home និងចុច Play ពី Notification Bar។

របៀបប្រើ Background Play ឥតគិតថ្លៃលើ iOS (iPhone/iPad)
- ចូល YouTube ក្នុង Safari (មិនមែនចូលតាម App ទេ)
- ចុច "AA" រួចជ្រើសរើស "Request Desktop Website"
- ចាក់វីដេអូដែលអ្នកចង់មើល ឬស្តាប់ ចុចយក Home និងចុច Play ពី Lock Screen។

គសបញ្ជាក់ផងដែរថា មុខងារនេះអនុញ្ញាតឲ្យអ្នកស្តាប់មាតិកាពី YouTube ពេលធ្វើការផ្សេងៗ ប៉ុន្តែ មិនអាចលុបបំបាត់ការផ្សាយពាណិជ្ជកម្មក្នុងវីដេអូ (Ads) បានទេ ដែលតម្រូវឲ្យអ្នកបង់ប្រាក់តិញ YouTube Premium តែប៉ុណ្ណោះប្រសិនបើមិនចង់ឲ្យមានលោត Ads រញ៉េរញ៉ៃ។
