កំពូលរថយន្ត រចនាបទបែបជ្រុងលាយមូល ផ្តោតលើបច្ចេកវិទ្យាទំនើប Jetour T1 Time To Awaken ឆ្នាំ ២០២៦ សម្ពោធជាផ្លូវការហើយ
Sakada Techie
NOVEMBER 17 2025
PR
4 mins read

ក្រុមហ៊ុន Jetour Cambodia បានប្រកាសដាក់សម្ពោធជាផ្លូវការនូវកំពូលរថយន្ត ដែលមានរចនាបទបែបជ្រុងលាយមូល ផ្តោតលើបច្ចេកវិទ្យាទំនើប Jetour T1 Time To Awaken ឆ្នាំ ២០២៦ នៅលើភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ ទីតាំងរីស៊ត ភូមិតំណាក់ដំរី កាលពីរាត្រីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥។

កម្មវិធីបើកសម្ពោធនេះ មានវត្តមានដ៏ខ្ពង់ខ្ពស់ពី អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ខេ អិន អិន ខេមបូឌា និងលោកជំទាវ ព្រមទាំង គណៈគ្រប់គ្រង ខេ អិន អិន ខេមបូឌា ថ្នាក់ដឹកនាំ Jetour International អតិថិជនរបស់ Jetour Cambodia រួមទាំងក្រុមសិល្បៈករ សិល្បៈការនី អ្នកផលិតមាតិការរថយន្តល្បីៗចូលរួមជាភ្ញៀវកិត្តិយសរាប់រយនាក់ផងដែរ។ មុនពេលចាប់ផ្តើមកម្មវិធីបើកសម្ពោធ អង្គពិធីទាំងមូលបានចូលរួមគោរពដល់វិញ្ញាណក្ខន្ធនៃប្រជាពលរដ្ឋស្លូតត្រង់នៃភូមិព្រៃចាន់ ជាពិសេសវីរកងទ័ពជួរមុខ ដែលបានពលីជីវិត ក្នុងសមរភូមិ។

Photo 2025 11 17 12.39.20

ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ខេ អិន អិន ខេមបូឌា  បានថ្លែងអំណរគុណដល់អតិថិជនដែលបានជឿទុកចិត្ត និងគាំទ្រ រថយន្ត JETOUR ជាបន្តបន្ទាប់ និងបន្ថែមថា KNN CAMBODIA និងបន្តនាំចូលរថយន្តដែលមានគុណភាពខ្ពស់ តម្លៃល្អ ជាពិសេសជំរុញគុណភាព សេវាកម្មក្រោយលក់ និងបទពិសោធន៍ប្រើប្រាស់របស់អតិថិជនអោយកាន់តែប្រសើរឡើងបន្ថែមទៀត។

Photo 2025 11 17 12.41.43

លោក អ៊ឹង មុយហ្គេច នាយកប្រធាននាយកប្រតិបត្តិ នៃអាជីវកម្មរថយន្ត របស់ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានមានប្រសាសន៍ថា “ ព្រឹត្តិការណ៍ដាក់សម្ពោធកំពូលរថយន្ត T1 សេរ៊ីឆ្នាំ២០២៦ នេះមិនត្រឹមតែដើម្បីដាក់បង្ហាញរថយន្តរបស់យើងខ្ញុំប៉ុណ្ណោះទេ តែជាការឆ្លុះបញ្ជាំងពីភាពរីកចម្រើន និងការពង្រីកវិសាលភាពឈានទៅមុខជានិច្ចរបស់ក្រុមហ៊ុន KNN Cambodia នៅលើវិស័យរថយន្ត ។ “ ។

Photo 2025 11 17 12.50.28

លោកបានបន្ថែមទៀតថា រថយន្ត Jetour T1 ត្រូវបានរចនា និងគិតគូយ៉ាងល្អិតល្អន់បំផុតពីក្រុមវិស្វកររចនាជំនាញរបស់ JETOUR ព្រមទាំងបានទទួល ពានរង្វាន់រចនាសកលលោក ពានរង្វាន់ Red Dot Car Design Award ការរចនារថយន្តល្អបំផុតពិភពលោក នាចុងឆ្នាំ២០២៤។  យើងខ្ញុំមានភាពជឿជាក់ថា រថយន្តJetour T1 នេះនឹងក្លាយជាជម្រើសទី១ ដែលមានទាំងការឌីហ្សាញស្អាត រឹងមាំ គុណភាពខ្ពស់ ជាពិសេសជាមួយតម្លៃសមរម្យបំផុតសម្រាប់អ្នកប្រើប្រាស់ក្នុងទីផ្សារកម្ពុជា។

Photo 2025 11 17 12.39.44

លោកស្រី Jessica Ji នាយកប្រតិបត្តិJetour International ប្រចាំតំបន់ អាស៊ី ប៉ាស៊ីហ្វិក បានសម្ដែងក្ដីត្រេកអរក្នុងការបើកសម្ពោធជាផ្លូវការនៅកំពូលរថយន្ត Jetour T1 នៅទីផ្សារប្រទេសកម្ពុជា។ លោកស្រីក៏បានបង្ហាញពីការរីកដុះដាលរបស់ Jetour Auto ដែលមានការទទួលស្គាល់យ៉ាងខ្លាំងក្លានៅក្នុងទីផ្សារអន្តរជាតិជាពិសេសខាង ទ្វីប អឺរ៉ុប និងអារ៉ាបរួម ហើយថ្មីៗនេះផងដែរ Jetour Auto ក៏បានពង្រីកវិសាលភាពនៅតំបន់អាស៊ីអាគ្នេយ៏ដូចជា កម្ពុជា ហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

Photo 2025 11 17 12.44.46

លោកស្រីបានបន្ថែមថា JETOUR International បានធ្វើការវាយតម្លៃ និងកោតសសើរខ្ពស់ចំពោះក្រុមហ៊ុន KNN CAMBODIA ដែលជាដៃគូរដ៏ល្អ និងជាដៃគូដ៏សំខាន់សម្រាប់ភូមិសាស្ត្រទីផ្សារអាស៊ីប៉ាស៊ីហ្វិក ជាពិសេសទៅលើការផ្តល់បទពិសោធន៍នៃការប្រើប្រាស់រថយន្ត និងការផ្តល់សេវាកម្ម ក្រោយលក់រហ័សទាន់ចិត្ត មានទំនួលខុសត្រូវខ្ពស់ទៅលើសេវាធានា ជូនអតិថិជន ទើបធ្វើអោយរថយន្ត JETOUR ត្រូវបានទទួលស្គាល់ និងផ្ទុះការពេញនិយមខ្លាំង ទោះបីទើបតែចូលក្នុងទីផ្សារប្រទេសកម្ពុជាក្នុងរយៈពេលមួយដ៏ខ្លីក៏ដោយ។

Photo 2025 11 17 12.45.53

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន KNN CAMBODIA គឺជាក្រុមហ៊ុនតែមួយគត់ដែលមានសិទិ្ធលក់ ចែកចាយ និងផ្សព្វផ្សាយផ្តាច់មុខនូវផលិតផល គ្រឿងបន្លាស់ និងម៉ាក់សញ្ញារបស់ JETOUR ក្នុងព្រះជាណាចក្រកម្ពុជា។

Jetour T1 សេរីឆ្នាំ ២០២៦ នេះ គឺត្រូវបានរចនាឡើងដោយយកគំនិត «Time To Awaken» ដោយផ្តោតជាសំខាន់លើកម្លាំង សម្ថតភាព និងការរចនានៃរថយន្ត។ លើសពីនេះទៅទៀត រថយន្ត Jetour T1 ក៏នៅតែបន្តបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃជាច្រើន ដើម្បីបង្កនូវភាពងាយស្រួលដល់អតិថិជនដូចជា Mode ទៅតាមស្ថានភាពផ្លូវចំនួន៣ រួមមាន Normal, Eco, Sport, អេក្រង់ Multi-Touchscreen 15.6 អ៊ីញ ដែលភ្ជាប់ជាមួយនិងឈីប Snapdragon ជំនាន់ចុងក្រោយ ដែលអាចភ្ជាប់ជាមួយនឹង Apple Carplay និង Android Auto ឥតខ្សែ និងរួមជាមួយនិងកាមេរ៉ា៥៤០ដឺក្រេ ហើយមានប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែផងដែរ,កៅអីចុច និងជាមួយMemory seat Speaker Sony រហូតដល់ ៨គ្រាប់។ល។

សូមបញ្ជាក់ថា JETOUR T1 ឆ្នាំ ២០២៦ សាំងសុទ្ធ គឺមានតំលៃ ៣៤,៩០០ $ ជាមួយការធានារហូតដល់ ៥ឆ្នាំ ឬ ១៥០,០០០គីឡូ ពីក្រុមហ៊ុន Jetour Cambodia ផងដែរ។ អតិថិជនអាចជ្រើសរើសសេវាកម្មបង់រំលស់ដោយមិនតម្រូវការបង់មុន នោះទេ ការសិក្សា បង់រំលស់ងាយៗ និងអនុម័តឆាប់រហ័ស។

Photo 2025 11 17 12.46.18

ដើម្បីជ្រាបកាន់តែច្បាស់អាចសាកសួរព័ត៌មានបន្ថែមរយៈ៖

• លេខទំនាក់ទំនង៖ 𝟎17 713 713

• ព័ត៌មានបន្ថែម: https://linktr.ee/Jetour_Cambodia

Jetour Cambodia នាំចូលនិងចែកចាយផ្តាច់មុខដោយ KNN Cambodia៕

Photo 2025 11 17 12.46.46

Photo 2025 11 17 12.47.09

Photo 2025 11 17 12.47.57

Photo 2025 11 17 12.51.18

Photo 2025 11 17 12.51.38

Photo 2025 11 17 12.52.00

Photo 2025 11 17 12.52.18

Photo 2025 11 17 12.52.34

Photo 2025 11 17 12.52.58

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia