ប្រកាសជាផ្លូវការហើយ! លោក Tim Cook ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Apple នឹងលាលែងពីតំណែង
Khunna - ឃុនណា
APRIL 21 2026
អេឡិចត្រូនិក
48 views
2 mins read

ពិភពបច្ចេកវិទ្យាបានទទួលការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុនយក្ស Apple បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការកាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ ស្ដីពីការផ្លាស់ប្តូររចនាសម្ព័ន្ធថ្នាក់ដឹកនាំកំពូល ដោយលោក Tim Cook នឹងត្រូវចុះចេញពីតំណែងជាអគ្គនាយកប្រតិបត្តិ (CEO) នៅចុងឆ្នាំនេះ។

តាមរយៈការប្រកាសដែលចេញពីទីស្នាក់ការកណ្តាល Apple Park បានបញ្ជាក់ថា លោក John Ternus ដែលបច្ចុប្បន្នជាអនុប្រធានជាន់ខ្ពស់ផ្នែកវិស្វកម្មផ្នែករឹង (Hardware Engineering) ត្រូវបានជ្រើសរើសជាអ្នកបន្តវេនជា CEO ទី ៥ របស់ក្រុមហ៊ុន Apple ដោយចាប់ផ្តើមជាផ្លូវការពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦ តទៅ។

P 1 91444994 Tim Cook Pulled off Impossible Steve Jobs Apple Ceo Succession

លោក John Ternus មិនមែនជាមុខមាត់ថ្មីសម្រាប់អ្នកគាំទ្រ Apple នោះទេ ដ្បិតលោកគឺជាអ្នកដឹកនាំដ៏សំខាន់ដែលតែងតែបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍សម្ពោធ iPhone, iPad និង Mac ថ្មីៗនាពេលកន្លងមក។ ការតែងតាំងរូបលោក ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រ "រក្សាលំនឹង និងការច្នៃប្រឌិត" ព្រោះលោកគឺជាវិស្វករដ៏ឆ្នើមម្នាក់ដែលមានចំណេះដឹងស៊ីជម្រៅលើផលិតផល Apple

Apple John Ternus

ទោះបីជាលាលែងពីតំណែងកំពូលក៏ដោយ លោក Tim Cook ដែលមានវ័យ ៦៥ ឆ្នាំ នឹងមិនចាកចេញពីក្រុមហ៊ុនទាំងស្រុងនោះទេ។ លោកនឹងប្តូរទៅកាន់តំណែងជា ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល (Executive Chairman) ដែលនឹងបន្តជួយតម្រង់ទិសដៅយុទ្ធសាស្ត្រ និងជួយសម្រួលដល់ការផ្ទេរអំណាចដឹកនាំទៅកាន់លោក Ternus ឱ្យកាន់តែរលូន។

Photo 2026 04 21 09 12 26

លោក Tim Cook បានឡើងកាន់តំណែងជា CEO តាំងពីឆ្នាំ ២០១១ បន្តពីលោក Steve Jobs។ ក្នុងរយៈពេល ១៥ ឆ្នាំនៃការដឹកនាំ លោកបានធ្វើឱ្យ Apple ក្លាយជាក្រុមហ៊ុនដំបូងគេក្នុងលោកដែលមានតម្លៃទីផ្សារហក់ឡើងដល់ ៤ ទ្រីលានដុល្លារ ($4 Trillion) ក្នុងឆ្នាំ ២០២៥ កន្លងទៅ។ ផលិតផលសំខាន់ៗដែលកើតចេញពីការដឹកនាំរបស់លោកមានដូចជា Apple Watch, AirPods, បន្ទះឈីប Apple Silicon និងចុងក្រោយគឺឧបករណ៍ Vision Pro

Diy+2024+tier+list+3 X2 Sml

គូសបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរមេដឹកនាំនៅពេលនេះ ត្រូវបានមជ្ឈដ្ឋានសេដ្ឋកិច្ចពិភពលោកតាមដានយ៉ាងដិតដល់ ដើម្បីចង់ដឹងថា តើលោក John Ternus នឹងនាំយកបច្ចេកវិទ្យាថ្មីៗអ្វីខ្លះមកបង្ហាញពិភពលោក បន្ទាប់ពីយុគសម័យដ៏ជោគជ័យរបស់លោក Tim Cook

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia