ទីបំផុត Apple អាចនឹងដាក់មុខងារបង្ហាញ ភាគរយថ្ម ដែលអ្នកប្រើ iPhone ចង់បានយូរឆ្នាំមកវិញហើយ
Makara Rin
AUGUST 9 2022
អាជីវកម្ម 4.0
2.1 K views
1 min read

តាំងតែពី Apple បានបញ្ចេញទូរស័ព្ទក្បាលឆក iPhone X តាំងពីឆ្នាំ2017មកគឺគេបានដកមុខងារ​បង្ហាញភាគរយដែលជាប់មួយនឹងថ្មក្រវាត់ចោលតែម្តង​ដោយឱ្យអ្នកប្រើប្រាស់យកដៃទាញអូសពីក្បាលអេក្រង់ផ្នែកខាងលើចុះមកក្រោមទើបឃើញភាគរយថ្ម។

ដោយឡែកថ្មីៗនេះបើតាមការចុះផ្សាយរបស់ cnbc បានឱ្យដឹងថាក្នុងកំណែទម្រង់នៃការអាប់ឌែតថ្មី Beta ជំនាន់ទី5ទៅលើ iOS 16 គឺបានដាក់មុខងារបង្ហាញភាគរយថ្មជាប់នឹង icon ថ្មតែម្តងពោលគឺយើងមិនចំបាច់អូសចុះឡើងទៀតទេ។

Apple's iOS 16 Beta 5 shows battery percentage

ប្រភពដដែលក៏បានបន្តថាសម្រាប់មុខងារមួយនេះនៅពេលបច្ចុប្បន្នគឺមាន​តែនៅលើ Developer និង iOS 16 beta version ដែលគេបានដាក់ឱ្យទាញយកដើម្បីប្រើប្រាស់សាកល្បងតែប៉ុណ្ណោះ ហើយសម្រាប់ iOS 16 ពេញលេញគឺអាចនឹងចេញជាមួយ iPhone 14 នៅខែក្រោយនេះហើយ។

យ៉ាងណាមិញប្រសិនបើអ្នកទាំងអស់គ្នាចង់បានមុខងារបង្ហាញភាគរយថ្មនៅជាប់ជាមួយនឹង icon ថ្មតែម្តងគឺត្រូវចូលទៅទាញយក​ iOS 16 developer beta យកមកប្រើទើបអាចចូលទៅបើកមុខងារនោះបាន។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia