Huawei បានបញ្ចេញស្មាតហ្វូនលំដាប់ថវិកា Nova Y70 របស់ខ្លួនដាក់លក់នៅលើទីផ្សាកម្ពុជាហើយដោយវាមានសមត្ថភាពក៏ដូចជាទំហំថ្មធំមិនចាញ់ទូរស័ព្ទដ៏ទៃ ប្រើមិនងាយអស់ ជាពិសេស Huawei Nova Y70 ក៏បានបំពាក់មកជាមួយនឹងកាមេរ៉ា AI ចំនួន 3 គ្រាប់នៅខាងក្រោយផងដែរ។
ស្មាតហ្វូនតម្លៃធូរថ្លៃរបស់ Huawei មួយនេះ មានទំហំ 6.75អិញ ដោយអេក្រង់របស់វា រីកចេញ 90% សឹងតែស្មើជាមួយនឹងតួខ្លួននៃទូរស័ព្ទតែម្តង ដែលវាអាចឱ្យយើងងាយស្រួលក្នុងការ មើលវីដេអូឬក៏ធ្វើអ្វីផ្សេងៗជាច្រើនទៀត។
មិនតែប៉ុណ្ណោះ Nova Y70 មាន Ram ទំហំ 4GB អង្គផ្ទុកទំហំ 128GB រួមជាមួយនឹងការបន្ថែមនូវរន្ធសម្រាប់ដោត Micro SD Card ដាក់បានទំហំ 512GB ថែមទៀតផង។ លើសពីនេះទៅទៀតសម្រាប់កាមេរ៉ាក្រោយ Huawei បានបំពាក់មកជាមួយនឹង កាមេរ៉ា AI ចំនួន 3គ្រាប់ដោយលែនទី1មានទំហំ 48MP f/1.8 High-Res លែនទី2ទំហំ 5MP f/2.2 Ultra-Wide និងលែនចុងក្រោយមានទំហំ 2MP f/2.4 Depth Camera ដោយឡែកចំពោះកាមេរ៉ាមុខវិញមានទំហំត្រឹមតែ 8MP f/2.0 តែប៉ុណ្ណោះ ។
ចូលមកដល់ចំណុចពិសេសចុងក្រោយ Huawei Nova Y70 បានញាត់ថ្មទំហំ 6000mAh ដែលវាអាចកាន់ថ្មខ្លាំងហើយអ្នកអាចប្រើប្រាស់វារយៈពេល1សប្ដាហ៍ដោយគ្រាន់តែបញ្ចូលថ្មតែ2ដងប៉ុណ្ណោះ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះ ពេលថ្មធ្លាក់ដល់ 5% អ្នកក៏អាចប្រើវាបានរហូតដល់ 12 ម៉ោងថែមទៀតដែរ ជាមួយនឹងល្បឿនសាក 22.5W SuperCharge ។
សម្រាប់អ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែរចំពោះ Huawei Nova Y 70 មួយនេះ? ចង់ទិញវាមួយយកមកប្រើដែរទេ? ហើយចំពោះតម្លៃនៅក្នុងស្រុកខ្មែរត្រឹមតែ 199ដុល្លារតែប៉ុណ្ណោះ។
អត្ថបទដោយ៖ រិន មករា