ជាទូទៅ Messenger នឹងមិនផ្ដល់ដំណឹង នៅពេលដែលអ្នកថតអេក្រង់ (screenshot) ការសន្ទនាធម្មតារបស់នរណាម្នាក់នោះទេ។ តែមានមុខងារមួយដែលអ្នកគួរប្រុងប្រយ័ត្នចៀសវាងម្ចាស់គេបានបើកមុខងារមួយនោះ ហើយបែកការសម្ងាត់នឹងលោតប្រាប់ទៅម្ចាស់អាខោនជាដើម។

នៅពេលដែលអ្នកប្រើប្រាស់មុខងារ (Disappearing Messages ពីមុនហៅថា Vanish Mode) ឬ Secret Conversations៖ ប្រសិនបើអ្នក ឬដៃគូសន្ទនារបស់អ្នកបានបើកដំណើរការមុខងារទាំងនេះ ហើយមាននរណាម្នាក់ថតអេក្រង់ ឬថតវីដេអូអេក្រង់ ការសន្ទនានោះ នោះ Messenger នឹងផ្ដល់ដំណឹងប្រាប់ដល់ភាគីទាំងសងខាងនៅក្នុង Chat តែម្ដង។ ហើយមុខងារនោះមានឈ្មោះថា Disappearing Messages។

របៀបបើក Disappearing Messages
- ចុច Profile: ចុចលើ ឈ្មោះរបស់គេ នៅផ្នែកខាងលើនៃ Chat
- អូសចុះក្រោម រួចចុចលើ Disappearing Messages
- ជ្រើសរើស 24 hours (ឬ 7 ថ្ងៃ) ជាការស្រេច។



គូសបញ្ជាក់ផងដែរថា ចាប់ពីពេលនេះទៅរាល់សារថ្មីនឹងបាត់ទៅវិញដោយស្វ័យប្រវត្តិ ហើយ ប្រសិនបើមាននរណាម្នាក់ថតអេក្រង់ នោះនឹងមានសារជូនដំណឹងបង្ហាញក្នុង Chat ភ្លាមៗ ដូច្នេះមុន Screen Short ឆាតនរណាម្នាក់សូមឆែកមើលឲ្យបានគ្រប់ជ្រុងជ្រោយជាមុខនសិន។
