ខ្ញុំជឿថាអ្នកប្រើប្រាស់ហ្វេសប៊ុកភាគច្រើនគឺប្រាកដជាចង់បានមុខងារមួយ ដែលអាចចូលទៅមើលមុខអ្នកដែលបានចូលមកមើល Profile របស់យើង ហើយកន្លងមកក៏ធ្លាប់ឃើញមានការបង្ហាញនូវវិធីសាស្រ្តជាច្រើន ប៉ុន្តែសម្រាប់វិធីសាស្រ្តទាំងអស់នោះសុទ្ធសឹងតែជាមុខងារក្រៅផ្លូវការរបស់ហ្វេសប៊ុក។
ថ្ងៃនេះ ចាបខៀវ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅមើលពីវិធីសាស្រ្តថ្មីមួយដែលជាមុខងារផ្លូវការរបស់ ហ្វេសប៊ុក ផ្ទាល់តែម្តងគឺ ហើយមុខងារនោះគឺអាចឱ្យយើងចូលទៅមើលចំនួនអ្នកចូលមើល Profile របស់យើង។ ដើម្បីចូលមើលបានអ្នកទាំងអស់គ្នាអាចធ្វើតាមវិធីសាស្រ្តខាងក្រោម៖
- ត្រូវប្តូរទម្រង់ ហ្វេសប៊ុក របស់អ្នកទៅជា Professional Mode សិន
- បន្ទាប់មកចូលទៅកាន់ Profile ហើយចុចលើពាក្យ View tools
- ចុចលើពាក្យ Professional mode guide
- ហើយចូលទៅកាន់ Insights
ដំណាក់កាលទី2
- ដល់ដំណាក់កាលទី2នេះគ្រាន់តែចុចលើពាក្យ Insights
- បន្ទាប់មកចុចលើពាក្យ See Details
- ហើយក្នុងនោះត្រង់ពាក្យ Profile Visits គឺជាទិន្នន័យដែលគេបានបង្ហាញពីចំនួនអ្នកចូលមើល Profile របស់់អ្នក ក្រៅពីនោះនៅមានទិន្នន័យផ្សេងៗជាច្រើនទៀត។
អត្ថបទដោយ៖ រិន មករា