មួយថ្ងៃៗឃើញតែផុសហើយ Share មកដឹងរបៀបចូលទៅឆែកមើល Profile តើមានអ្នកចុច Hide ផុសយើងឬអត់
Makara Rin
OCTOBER 9 2022
គន្លឹះល្អៗ
3.8 K views
1 min read

ចាប់តាំងពីឆ្នាំ2022មក Facebook ចាប់ផ្តើមបញ្ចេញមុខងារថ្មីៗជាច្រើនដើម្បីបំពេញចិត្តអ្នកប្រើប្រាស់ ជាក់ស្តែដូចជាការផ្លាស់ប្តូរពីទម្រង់ផេកធម្មតាទៅជា​ផេកប្រភេទ​ New Experience ជាដើម ហើយបច្ចុប្បន្ននេះ Facebook បានបញ្ចេញមុខងារថ្មីមួយទៀតដែលអាចឱ្យអ្នកធ្វើការតាមដានទិន្នន័យរាល់ការផុសផ្សេងៗដែលមាននៅលើ Profile របស់អ្នក។

ហើយថ្ងៃនេះចាបខៀវ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីរបៀ​បចូលមើលថា តើរាល់ការផុសនៅក្នុងអាខោន​របស់យើងតើមានអ្នកណាមិ​នចូលចិត្តហើយថែមទាំងចុច Hide មិនចង់ឃើញផុសរបស់យើងថែមទៀតផង។ ដើម្បីចូលមើលបានអ្នកទាំងត្រូវធ្វើតាមដំណាក់កាលខាងក្រោម និងត្រូវមានអាខោនដែលអាចប្តូរទៅជា Professional Mode បាន។

ដំណាក់កាលទីមួយ

  • ចូលទៅកាន់ Profile របស់អ្នក ហើយចុចលើសញ្ញា ចុចបី
  • បន្ទាប់មកចុចលើពាក្យថា Turn on professional mode
  • ហើយចុចលើពាក្យ Turn on

1

ដំណាក់កាលទី2

  • ដំណាក់កាលទី2 ចូលទៅកាន់ Profile ម្តងរួចចុចលើពាក្យ View tools
  • ចុចលើពាក្យ See more insights
  • បន្ទាប់មកចុចលើ See details
  • ចុងក្រោយអ្នកនឹងឃើញពាក្យ2នៅខាងក្រោមគេគឺ Hide Post និង Hide All Posts
  • ដូច្នេះប្រសិនបើផុសរបស់អ្នកទាំងអស់គ្នាមានអ្នកចុច Hide ច្រើននោះវានឹងបង្ហាញជាតួលេខនៅត្រង់កន្លែងនេះតែម្តង។

2

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia