ការបង្កើត Slide សម្រាប់ធ្វើបទបង្ហាញ គឺមានសារៈសំខាន់ណាស់ ព្រោះវាមិនត្រឹមតែជាឧបករណ៍ជំនួយប៉ុណ្ណោះទេ តែជាឧបករណ៍ទំនាក់ទំនងដោយមើលឃើញដ៏មានប្រសិទ្ធភាព។ ស្លាយដែលបានរៀបចំយ៉ាងល្អនឹងជួយរក្សាការចាប់អារម្មណ៍របស់ទស្សនិកជនដោយបង្ហាញនូវចំណុចសំខាន់ៗ រូបភាព ក្រាហ្វិច និងទិន្នន័យនានាឱ្យកាន់តែងាយស្រួលយល់ និងចងចាំ។
តែប្រសិនបើអ្នកចង់បាន Slide ដែលសមល្មមយកទៅធ្វៅបទបង្ហាញហើយចំណាយពេលធ្វើតិច អាចសាកប្រើ AI ក្នុងកម្មវិធីខាងក្រោមបាន៖
១./ Canva Magic Design
- ចូល Canva រួចទៅកាន់ "Magic Design"
- បញ្ចូលប្រធានបទ (Prompt) ឲ្យបានច្បាស់លាស់
- ជ្រើសរើសរចនាប័ទ្ម និង ពណ៌ ដែល AI បានបង្ហាញ
- ចុច "Apply" ហើយចូលកែសម្រួលខ្លឹមសារ។
- អ្នកនឹងអាចបង្កើតស្លាយមួយឈុតដែលមានប្លង់ស្អាតៗ និងអត្ថបទពាក់ព័ន្ធ ដោយអាចកែសម្រួលបន្ថែមបានយ៉ាងងាយស្រួល ដោយមិនចំណាយពេលយូរ។
២./ Gamma
- ចូល Gamma រួចចុច "Create new"
- ជ្រើសរើស "Text to deck" ហើយបញ្ចូលប្រធានបទ ឬ Prompt
- ជ្រើសរើសប្រភេទ (Presentation, Document, Webpage)ជ្រើសរើស Theme & Style ហើយចុច "Generate"។
- អ្នកអាចបង្កើតស្លាយរហ័ស (ហៅថា Cards) ជាមួយរូបភាព និងប្លង់បែបទំនើប ដែលអាចនាំបំលែងចេញជាឯកសារ PPT ឬ PDF បានថែមទៀតផង។
គូសបញ្ជាក់ផងដែរថា អ្នកគ្រាន់តែមានគំនិត (Prompt) នោះ AI នឹងបង្កើតគ្រោង ខ្លឹមសារ និងការរចនាឲ្យអ្នកស្ទើរតែទាំងស្រុងក្នុងរយៈពេល ៣០ វិនាទី ឬតិចជាងនេះ ទៅតាមទំហំដែលអ្នកចង់បាន។ អ្នកអាចសាកល្បងមុខងារបង្កើតស្លាយដោយ AI ទាំងពីរខាងលើនេះ ដោយឥតគិតថ្លៃ ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់ញឹកញាប់ ឬត្រូវការមុខងារកម្រិតខ្ពស់ អ្នកនឹងត្រូវគិតគូរពីការបង់ប្រាក់។