បច្ចុប្បន្នកំណើននៃការទិញក៏ដូចជាលក់ទូរស័ព្ទមួយទឹកក៏កំពុងតែមានការពេញនិយមនៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងក្នុងនាមយើងជាអ្នកទិញ យើងក៏ត្រូវតែចេះពីរបៀបមួយចំនួនក្នុងការចូលទៅឆែកមើលព័ត៌មានលម្អិតខ្លះៗក្នុងទូរស័ព្ទមុនពេលទិញដើម្បីជៀសវាងការខាតបង់។
មែនទែនទៅ Technology Cambodia ក៏ធ្លាប់បានចេញផ្សាយរួចមកហើយទៅលើការឆែកមើលថាតើគ្រឿងខាងក្នុងរបស់ iPhone មួយណាដែលត្រូវបានគេប្តូរ ដោយឡែកថ្ងៃនេះយើងនឹងទៅដឹងពីរបៀបក្នុងការចូលទៅមើលព័ត៌មានលម្អិតរបស់ iPhone តាំងពីដើមរហូតដល់បច្ចុប្បន្ន។
វិធីទី1
- ចូលទៅកាន់ Setting>General>About>អូសចុះក្រោមបន្តិចអ្នកនឹងឃើញ IMEI
វិធីទី2
- ចូលទៅកាន់កន្លែង Call
- រួចវាយ *#06#
- នោះវានឹងលោតលេខ IMEI របស់ទូរស័ព្ទយើងឱ្យហើយ
- បន្ទាប់មកទៀត Copy លេខ IMEI នោះ
- ចូលទៅក្នុងវេបសាយ com
- ចុចលើសញ្ញាត្រេបីខាងលើផ្នែកខាងស្តាំ
- រួចយកពាក្យ Check IMEI
- ហើយធ្វើការ Paste លេខ IMEI នោះចូល រួចចុចពាក្យ Check
- បន្ទាប់មកទៀតអ្នកនឹងឃើញព័ត៌មានទាំងអស់របស់ទូរស័ព្ទអ្នកចាប់តាំងពីពេលដែលគេដាក់លក់ដំបូងមកម្លេះ។
គូសបញ្ជាក់ផងដែរថា នេះគ្រាន់តែជាវិធីសាស្រ្តមួយប៉ុណ្ណោះក្នុងចូលទៅមើលព័ត៌មានលម្អិតរបស់ទូរស័ព្ទដើម្បីប្រាកដថា ទូរស័ព្ទមួយទឹកដែលយើងទិញមិនមានបញ្ហាផ្សេងៗ ហើយក្រៅពីវិធីសាស្រ្តនេះអ្នកគួរតែធ្វើការតេស្តជាក់ស្តែងទៅលើមុខងារពិសេសៗរបស់វាដើម្បីជាទំនុកចិត្តពេលទិញរួច។
អត្ថបទដោយ៖ រិន មករា
