មុននឹងសម្រេចចិត្តទិញអ្វីមួយយើងគួរតែពិនិត្យឱ្យបានច្បាស់លាស់ជាពិសេសទូរស័ព្ទ iPhone នេះតែម្តងពោលគឺវាមានតម្លៃថ្លៃម្យ៉ាងទៀតសម្រាប់អ្នកដែលទិញទូរស័ព្ទមួយទឹកមួយចំនួន ខ្លះក៏ជួបប្រទះជាមួយរបស់ដែលគេបានប្តូរគ្រឿង តួរយ៉ាងដូចជា៖ អេក្រង់ កាមេរ៉ាឬថ្មជាដើម។ ដូច្នេះដើម្បីជៀសវាងបញ្ហាទាំងអស់នោះ យើងគួរចេះមើលប៉ុន្មានចំណុចនេះសិន។
ក្រុមហ៊ុន Apple ទើបតែបញ្ចេញ iOS 15.2 ដើម្បីដាក់ឱ្យប្រើប្រាស់ទូទៅ ដោយវាមានមុខងារពិសេសជាច្រើនមិនតែប៉ុណ្ណោះវាអាចបង្ហាញប្រាប់យើងថា ផ្នែកណាខ្លះត្រូវបានជួសជុលហើយផ្នែកណាខ្លះត្រូវបានផ្លាស់ប្តូរគ្រឿង។ ខាងក្រោមនេះជារបៀបចូលទៅឆែកមើល៖

គូសបញ្ជាក់ផងដែថា ចំពោះ iPhone 12,13 វានឹងបង្ហាញព័ត៌មានលម្អិតអំពីការផ្លាស់ប្តូរថ្ម កាមេរ៉ានិងអេក្រង់ជាដើម។ ហើយ iPhone 11 វាបង្ហាញតែថ្ម និងអេក្រង់ដែលបានប្តូរតែប៉ុណ្ណោះ។ ចុងក្រោយ សម្រាប់ iPhone Xr, Xs ឬសេរីក្រោយនេះវាបង្ហាញតែថ្មដែលត្រូវបានប្តូរតែប៉ុណ្ណោះ។
អត្ថបទដោយ៖ រិន មករា
