សម្រាប់អ្នកប្រើស្មាតហ្វូន មិនថាជាប្រភេទ iOS ឬ Android ទេពោលគឺសុទ្ធសឹងតែជួបបញ្ហាមួយនេះដោយពេលខ្លះគឺការបញ្ចូលថ្មយឺតខុសពីធម្មតា ដែលជាហេតុធ្វើឲ្យយើងចំណាយពេលយូរក្នុងការបញ្ចូល។ ចំពោះបញ្ហានេះផងដែរគឺបណ្តាលមកពីមូលហេតុធំៗមួយចំនួនដែលយើងមិនសូវបានចាប់អារម្មណ៍ ដោយទាំងអស់នោះសុទ្ធសឹងតែជាមេខ្យល់ធ្វើឲ្យទូរស័ព្ទយើងបញ្ចូលថ្មយឺតផងដែរ។
ហើយខាងក្រោមនេះខ្ញុំសូមលើកយកមូលហេតុមួយចំនួនដោយផ្តោតទៅលើ iPhone ថាតើមូលហេតុអ្វីបានជាការបញ្ចូលថ្មមានសភាពយឺតខុសពីរាល់ដង។
ចំពោះមូលហេតុទីមួយខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រាកដជាបានដឹងហើយ ព្រោះវាជាជម្រើសដ៏ល្អបំផុតក្នុងការធ្វើឲ្យល្បឿននៃការបញ្ចូលថ្មលឿន ដូចជាការប្រើប្រាស់ជាមួយនឹងដុំសាក 20W ជាដើម អមជាមួយនឹងខ្សែសាកប្រភេទ USB-C ទៅ Lightning Cable គឺវាអាចជួយបង្កើនល្បឿននៃការបញ្ចូលថ្មរបស់អ្នកមួយកម្រិតដែរ។
ផ្អាកប្រើសិន
ប្រសិនបើអ្នកចង់ឲ្យទូរស័ព្ទ iPhone របស់អ្នកបញ្ចូលថ្មចូលលឿនអ្នកគួរតែផ្អាកប្រើប្រាស់សិនរាល់ពេលដាក់បញ្ចូលថ្ម ព្រោះថាប្រសិនបើយើងបញ្ចូលថ្មផង មើលវីដេអូផង លេងហ្គេមផង នោះវាធ្វើឲ្យល្បឿននៃការបញ្ចូលកាន់តែយឺត មានសភាពក្តៅ មិនតែប៉ុណ្ណោះវាអាចបង្កបញ្ហាដល់គុណភាពថ្មផងដែរ។
បិទមុខងារមួយចំនួនក្នុង Setting
Clean Energy
ប្រសិនបើអ្នកទាំងអស់គ្នាបានធ្វើការអាប់ឌែតឡើងដល់ iOS 16.1 គឺប្រាកដជាបានឃើញហើយនូវមុខងារមួយឈ្មោះថា Clean Energy ដោយវាមានតួនាទីក្នុងការជួយកាត់បន្ថយសារធាតុកាបូន នៅលើផែនដី តាមរយៈការបញ្ចូលថាមពលអគ្គិសនីចូលក្នុងទូរស័ព្ទរបស់យើង។ ប៉ុន្តែសម្រាប់មុខងារមួយនេះគឺមិនទាន់មាននៅក្នុងស្រុកយើងនោះទេទោះជាយើងបើកឬបិទក៏អត់មានបញ្ហាអីដែរ។
ចុងក្រោយគឺអ្នកអាចចូលចូលទៅដំណើរការមុខងារទាំងអស់នេះបានដូចជា Low Power Mode, Dark Mode, Low Brightness ជាដើម ព្រោះវាមិនត្រឹមតែអាចជួយធ្វើឲ្យការសាកថ្មមានល្បឿនលឿននោះទេពោលគឺវាអាចជួយរក្សាថាមពលថ្មថែមទៀតផង ព្រោះមុខងារទាំងនេះគឺអាចបន្ថយពន្លឺនៅលើអេក្រង់ ឬបង្កកសកម្មភាពផ្សេងៗដូចជាRefresh Background App ជាដើម
អត្ថបទដោយ៖ រិន មករា