Google Maps ដាក់ទីតាំងខុស ឬមិនចង់ឲ្យគេឃើញផ្ទះយើង នេះជាក្បាច់ចូលទៅបិទនិងដាក់ Blur លែងឲ្យគេឃើញ
Makara Rin
FEBRUARY 13 2023
គន្លឹះល្អៗ
268 views
1 min read

Google Maps គឺជាមធ្យោបាយនាំផ្លូវដ៏ពេញនិយមមួយ ហើយអ្នកខ្លះក៏ធ្លាប់វង្វេងផ្លូវដោយសារវាផងដែរពោលគឺដោយសាតែមិនទាន់មានការអាប់ឌែតថ្មីៗឬក៏មានកំហុសបច្ចេកទេសចាប់ទីតាំងខុសជាដើម។ លើសពីនេះទៅទៀតប្រសិនបើអ្នកទាំងអស់គ្នាមិនពេញចិត្ត ឬមិនចង់ឲ្យផ្ទះរបស់អ្នក ឬរូបភាពផ្សេងៗទៀតនៅបង្ហាញលើ Google Maps យើងក៏អាចស្នើឲ្យបិទបានដែរ។

ដូច្នេះថ្ងៃនេះ ចាបខៀវ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីរបៀបក្នុងការធ្វើឲ្យព្រិល(Blur) នៅលើរូបភាពណាមួយនៅក្នុង Google Maps ទៅតាមដំណាក់កាលខាងក្រោម៖

ដំណាក់កាលទី1

  • ចូលទៅកាន់ Google Maps រួចរើសទីតាំងរបស់អ្នកណាមួយដែលអ្នកចង់បិទបាំងធ្វើឲ្យព្រិល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • បន្ទាប់មកចុចលើពាក្យ​ Report Problem នៅខាងក្រោមផ្នែកខាងស្តាំ

1

ដំណាក់កាលទី2

  • ក្នុងដំណាក់កាលទី2នេះអ្នកទាំងអស់គ្នាត្រូវជ្រើសរើសចំណុចណាមួយដែលចង់ឲ្យ Google ធ្វើការ Blur វា

2

ដំណាក់កាលទី3

  • ក្នុងដំណាក់កាលចុងក្រោយនេះគ្រាន់តែ ជ្រើសរើសេនូវជម្រើសណាមួយដូចជា Face ឬក៏ Home ជាដើម រួចបញ្ចូលហេតុផលមួយចំនួន
  • បញ្ចូលអ៊ីមែល រួចចុច Submit

៣

ចំពោះវិធីសាស្រ្តមួយនេះគឺអ្នកទាំងអស់គ្នាត្រូវរង់ចាំខាង Google ផ្ញើសារមកកាន់អ្នកវិញតាមរយៈ​អ៊ីមែល ថាតើគេ Approve ឬមិន Approve ហើយខាង​ Google ក៏មិនបានបញ្ជាក់ពីពេលវេលថារយៈពេលប៉ុន្មានដែលគេនឹងផ្ញើសារត្រឡប់មកវិញដែរ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia