ផ្ទុកបានរាប់ពាន់ក្បាល! បច្ចេកវិទ្យា១នេះ ជួយឱ្យមនុស្សអានសៀវភៅបានច្រើន ចង់វេចទៅដល់ណាក៏បាន
SOKLY - កូនផ្កាឈូក
JULY 22 2025
ឌីជីថល
202 views
1 min read

សព្វថ្ងៃនេះពេលត្រូវធ្វើដំណើរផ្លូវឆ្ងាយ គេមិនចាំបាច់ពិបាកវេចសៀវភៅច្រើនក្បាលនាំតែធ្ងន់ខ្លួនទៀតទេ គ្រាន់តែមានឧបករណ៍អានសៀវភៅឌីជីថល គេអាចអានសៀវភៅបានរាប់រយ រាប់ពាន់ក្បាលឯណោះ។ 

ឧបករណ៍អានសៀវភៅឌីជីថលដូចជា Kindle, Kobo ឬ Tablet មានទំហំតូចស្រាល ងាយដាក់តាមខ្លួន សម្រាប់អ្នកដែលចូលចិត្តអានសៀវភៅនៅគ្រប់ទីកន្លែង ដូចជា នៅតាមហាងកាហ្វេ នៅលើឡាន ឬនៅលើភ្នំជាដើម។ អ្វីដែលសំខាន់អេក្រង់របស់ពួកវាមានបំពាក់ដោយបច្ចេកវិទ្យា e-ink មិនឈឺភ្នែក សាកថ្មម្ដងប្រើបានច្រើនថ្ងៃ អាចកំណត់ចំណាំ ប្ដូរពណ៍ ប្ដូរទំហំអក្សរ និងកម្រិតពន្លឺទៅតាមចំណូលចិត្ត ធ្វើឱ្យការអានសៀវភៅ កាន់តែគួរឱ្យចាប់អារម្មណ៍ទ្វេរដង។

គួរជម្រាបផងដែរថា ឧបករណ៍ប្រភេទនេះទទួលបានការពេញនិយមជាខ្លាំងពីសំណាក់អ្នកចូលចិត្តអានសៀវភៅ នៅបណ្ដាលប្រទេសជុំវិញពិភពលោក ជាពិសេសគឺអឺរ៉ុប។ ដោយឡែកនៅប្រទេសកម្ពុជាយើងឯណេះវិញ ក៏មានក្រុមហ៊ុន GooShop Cambodia ដែលនាំចូលនិងចែកចាយនូវ ឧបករណ៍អានសៀវភៅឌីជីថលដូចជា Kindle និង Kobo ផងដែរ។ សម្រាប់លោកអ្នកដែលមានបំណងចង់ស្វែងយល់បន្ថែមអំពីឧបករណ៍អានបែបឌីជីថលខាងលើ ឬចង់ទិញយកទៅសាកប្រើប្រាស់ អាចទាក់ទងទៅកាន់ផេកផ្លូវការរបស់ GooShop Cambodia ឬទំនាក់ទំនងតាមរយៈ Telegram: https://t.me/GooShop2017

Img 0846

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia