មិនឲ្យចាញ់ Microsoft! ឥឡូវ Google ប្រកាសបញ្ចេញ AI ថ្មីជួយសរសេរ អ៊ីមែល, ធ្វើស្លាយ…ដោយ មិនបាច់ពេលយូរដូចមុន
Makara Rin
MARCH 15 2023
គន្លឹះល្អៗ
3.5 K views
2 mins read

សង្រ្គាមបច្ចេកវិទ្យា AI កំពុងតែកំពុងតែអង្រួនពិភពលោក និងកំពុងតែចូលមកផ្លាស់ប្តូររបៀបធ្វើការងារបែបចាស់ទៅជាបែបថ្មីវិញ តួយ៉ាងដូចជាការប្រើប្រាស់ជាមួយនឹង ChatGPT, Microsoft Bing ឬប្រព័ន្ធ AI ផ្សេងៗទៀ ដើម្បីជួយសម្រួលការងារប្រចាំថ្ងៃជាដើម។

ជាក់ស្តែងថ្មីៗនេះក្រុមហ៊ុនយក្ស Google ក៏មិនអាចឈរឱបដៃមើលគេដែរពោលគឺបានប្រកាសបញ្ចេញបច្ចេកវិទ្យា AI ថ្មីមួយ ដើម្បីប្រើប្រាស់ជាមួយនឹង Gmail, Google Docs, Google Sheets, និងការប្រើប្រាស់ Google slide ជាដើម ដោយវាមានសមត្ថភាពក្នុងការជួយសម្រួលការងារប្រចាំថ្ងៃរបស់យើងដោយមិនបាច់ហត់និងចំណាយពេលយូរដូចមុនទៀតទេ។

សម្រាប់បច្ចេកវិទ្យា AI ថ្មីនេះគឺវាមានសមត្ថភាពក្នុងការសង្ខេប ​បង្រួមទិន្នន័យអត្ថបទ ឬបង្កើតជាគំនិតសំខាន់ផ្សេងៗទៅតាមអ្វីដែលយើងចង់បានជាមួយនឹងការប្រើប្រាស់ Google Docs ពោលគឺស្រដៀងគ្នាជាមួយនឹង​ ChatGPT ដែរ។ មិនតែប៉ុណ្ណោះវាក៏អាចជួយសរសេរ Email និងសង្ខេបចំណុចសំខាន់បានដោយខ្លួនឯងទៀត។

លើសពីនេះទៅទៀតវាក៏មានសមត្ថភាពក្នុងការបង្កើត រូបភាព បង្កើតសំឡេង ឬបង្កើតជាប្រភេទវីដេអូដើម្បីធ្វើជា Presentations Slide បានថែមទៀតផងដោយយើងមិនចាំបាច់ទៅអង្គុយរៀបចំមួយៗទេ។ដែលមុខងារនេះវាស្រដៀងគ្នាជាមួយនឹង Microsoft Design ដែលដំណើរការដោយ DALL-E របស់OpenAI និង Cava ដែលដំណើការដោយ Stable Diffusion ផងដែរប៉ុន្តែអ្វីដែលខុសប្លែកនោះគឺ Google ប្រើបច្ចេកវិទ្យា AI ដោយខ្លួនឯងតែម្តង។

យ៉ាងណាមិញសម្រាប់មុខងារ AI ថ្មីទាំងអស់នេះគឺ Google មិនទាន់ដាក់ឲ្យប្រើប្រាស់ជាសាធារណៈនៅឡើយទេពោលគឺពោលគឺ Google នឹងដាក់ឲ្យអ្នកប្រើប្រាស់មួយចំនួនតេស្តសាកល្បងសិន ហើយសម្រាប់អ្នកប្រើប្រាស់ទូទៅ Google ក៏នឹងដាក់ឲ្យប្រើឆាប់នេះផងដែរ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team