Font Keyboard គឺជាកម្មវិធីក្តាចុច (Keyboard) សម្រាប់ទូរស័ព្ទដៃ ដែលមានមុខងារពិសេសសម្រាប់ប្តូរ Font អក្សរ របស់អ្នកឱ្យមានលក្ខណៈប្លែកៗដូចជា អក្សរក្បាច់, អក្សរដិត (Bold), អក្សរទ្រេត (Italic) ឬអក្សររាងមូលជាដើម។ ដូច្នេះបើអ្នកចង់បាន Font ដែលប្លែកមានច្រើន Style អាចមកសាកប្រើកម្មវិធី៣ខាងក្រោម ដោយឥតគិតថ្លៃ។
ខាងក្រោមនេះជាកម្មវិធី Keyboard ទាំង ៣ ដែលល្អបំផុតសម្រាប់អ្នកចូលចិត្តប្រើ Font អក្សរប្លែកៗ និងស្អាតៗ:
- Fonts, Emojis & Keyboards: កម្មវិធីនេះមានចំណុចខ្លាំងគឺផ្តោតលើ Fonts ប្លែកៗជាច្រើនប្រភេទដូចជា Fancy, Italic, Bold, និង Script ដែលអ្នកអាចប្រើបានយ៉ាងងាយស្រួលនៅក្នុងបណ្តាញសង្គមដូចជា Instagram, TikTok, Facebook និង WhatsApp។ វាជួយឲ្យ Status ឬ Bio របស់អ្នកកាន់តែមានភាពទាក់ទាញ។ ក្រៅពីនេះ វាក៏មាន Emojis និង Stickers គួរឲ្យស្រលាញ់ផងដែរ។
- Fonts Art: កម្មវិធីនេះត្រូវបានគេស្គាល់ថាជា Font Keyboard ដែលមាន Font ច្រើនជាងគេ។ វាមាន Font ក្បាច់, Font សម្រាប់ Caption វែងៗ, Font សម្រាប់ Bio និង Font ប្លែកៗផ្សេងទៀត ដែលអ្នកមិនងាយនឹងរកឃើញនៅកន្លែងផ្សេង។ វាក៏មាន Keyboards Themes និង Stickers ប្លែកៗផងដែរ។
- Cute Free Keyboard Themes: បើទោះបីជាកម្មវិធីនេះផ្តោតសំខាន់លើ Themes គួរឲ្យស្រលាញ់ដូចជាពណ៌ផ្កាឈូក រូបតុក្កតា និងរូបបេះដូងក្តី វាក៏មាន Fonts គួរឲ្យស្រលាញ់ និង Emojis ថ្មីៗ សម្រាប់ប្រើប្រាស់ដើម្បីធ្វើឲ្យការវាយអក្សររបស់អ្នកកាន់តែរស់រវើក។
របៀប Download និងប្រើប្រាស់
ការ Download និងការប្រើប្រាស់កម្មវិធីទាំងនេះគឺស្រដៀងគ្នា ហើយមានជំហានងាយៗដូចខាងក្រោម
- Download កម្មវិធី: ចូលទៅ Play Store ឬ App Store រួចស្វែងរកនិងដំឡើងកម្មវិធីដែលអ្នកចង់បាន (ដូចជា Fonts, Emojis & Keyboards, Fonts Art, ឬ Cute Free Keyboard Themes) ។
- បើកដំណើរការ: បន្ទាប់ពីដំឡើងរួចរាល់ សូមបើកកម្មវិធីនោះ ហើយអនុញ្ញាតឱ្យកម្មវិធីចូលប្រើ Keyboard តាមការណែនាំរបស់វា។
- ចាប់ផ្តើមប្រើ: ពេលវាយអក្សរ អ្នកគ្រាន់តែប្តូរទៅប្រើ Keyboard ថ្មី ហើយអ្នកនឹងឃើញ Font ប្លែកៗជាច្រើនសម្រាប់ជ្រើសរើស។
គូសបញ្ជាក់ផងដែរថា ការប្រើប្រាស់ Font Keyboard គឺមានភាពងាយស្រួល និងទាក់ទាញ ប៉ុន្តែអ្នកគួរតែប្រុងប្រយ័ត្នខ្ពស់ជានិច្ចដើម្បី ក្នុងករណីកម្មវិធីណាមួយស្នើសុំឲ្យបញ្ជូលព័ត៌មានសម្ងាត់របស់អ្នកមុនប្រើ គួរតែលុបចេញដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។