https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
ប្រើហ្វេសប៊ុក បើមិនចង់ឃើញ រឿងអត់ប្រយោជន៍ ផុសអត់គុណភាព  ឬការបោកប្រាស់ យើងអាចចូលបិទបាន
Makara Rin
MAY 31 2023
គន្លឹះល្អៗ
3 K views
1 min read

ធ្លាប់ទេ ពេលបើកហ្វេសប៊ុកមកម្តងៗឃើញតែរឿងអត់ប្រយោជន៍ រឿងដដែលៗ មាតិការដែលមិនមានគុណភាព ជាពិសេសគឺប្រភេទមាតិការដែលមានទម្រង់ជាលក្ខណៈបន្លំភ្នែកយើងជាដើម ប៉ុន្តែឥឡូវដើម្បីកាត់បន្ថយបញ្ហាទាំងអស់នេះកុំឲ្យឃើញនៅលើ News Feed យើង ហ្វេសប៊ុក បានចេញមុខងារថ្មី ដោយអាចឲ្យយើងចូលទៅកំណត់បានទាំងអស់។

សម្រាប់មុខងារនោះមានឈ្មោះថា Reduce ដែលអាចឲ្យយើងចូលទៅកំណត់ News Feed របស់យើងបានប្រសិនបើយើងមិនចង់ឃើញប្រភេទមាតិការណាមួយ​ ហើយខាងក្រោមនេះគឺជារបៀបចូលទៅប្រើប្រាស់មុខងារ Reduce។

របៀបប្រើប្រាស់

  • ចូលទៅកាន់ Menu រួចចុចលើសញ្ញា​ Setting ខាងលើ
  • អូសឡើងលើបន្តិចរួចចុចលើពាក្យ​ News Feed
  • បន្ទាប់មកចុចលើពាក្យ Reduce នោះអ្នកនឹងឃើញមុខងារ៣គឺ Low-quality content, Unoriginal content and problematic sharing និងប្រភេទ​ Sensitive Content ជាដើម
  • ប្រសិនបើអ្នកចុចលើមុខងារនីមួយៗវានឹងចេញជម្រើស ៣មកទៀតគឺ
    • Don’t reduce: មានន័យថាអ្នកនៅតែអាចឃើញផុសបែបនេះតទៅទៀតមិនបាត់ទេ
    • Reduce (defualt): មានន័យថាអ្នកនៅតែអាចឃើញផុសបែបនេះដដែលប៉ុន្តែតិចជាងមុន
    • Reduce More: បើអ្នកចុចលើមុខងារនេះគឺអ្នកនឹងលែងឃើញផុសដែលអ្នកលែងចង់ឃើញនៅលើ​ News Feed តទៅទៀតហើយ

1

2

ដូច្នេះប្រសិនបើអ្នកមិនចង់ឃើញប្រភេទមាតិការដែលគ្នានគុណភាពដូចជាប្រភេទវីដេអូ Loop ឬការដាក់រូបដើម្បីបញ្ឆោតឲ្យយើងចូលមើលជាដើមគឺគ្រាន់ចុចលើពាក្យ Low-quality content រួចចុចលើពាក្យ Reduce More ជាការស្រេច។

អត្ថបទដោយ៖ រិន មករា

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth